
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តខិតខំធ្វើយ៉ាងណាមិនឱ្យមានប្រជាពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ១៩ បន្ដទៀតនោះទេ។
ការបញ្ជាក់ជាថ្មីរបស់ សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដែលបានបង្ហាញតាមរយៈសេចក្ដីប្រកាសព័ត៌មានផ្លូវការ នៅល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
មូលហេតុដែលសម្ដេចតេជោ ហ៊ុន សែន ហ៊ានធ្វើការប្ដេជ្ញាចិត្តដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ពីការវាយប្រហារដោយជំងឺកូវីដ១៩នោះ ព្រោះសម្ដេចបានធានាថា កម្ពុជានឹងមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋនៅពេលដែលបញ្ហាជំងឺកូវីដ១៩ មិនទាន់ចប់នោះឡើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៃលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា ខិតខំបញ្ចៀសមិនឲ្យមានករណីប្រជាជនស្លាប់ជាបន្តទៀតដោយសារជំងឺកូវីដ-១៩ ដោយធានាថាព្រះរាជាណាចក្រកម្ពុជា នឹងមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋនៅពេលដែលបញ្ហាជំងឺកូវីដ-១៩ មិនទាន់ចប់នៅឡើយ»។
បន្ថែមពីការធានាអះអាង ព្រមជាមួយកម្ពុជា កំពុងដំណើរការចាក់វ៉ាក់សាំងដូសជំរុញទី៤ ជូនមន្ដ្រីរាជការជួរមុខនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៤ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានានៅពេលណា ដែលទទួលបាននូវបរិក្ខារប្រព័ន្ធត្រជាក់សម្រាប់រក្សាទុកវ៉ាក់សាំងបានត្រឹមត្រូវ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ ក្រសួងសុខាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ គ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវខិតខំបន្តពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញជាដូសទី៣ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ ត្រូវមកទទួលការចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័ស នៅតាមទីតាំងដែលបានរៀបចំ ដើម្បីបង្កើនភាពសុំនៅក្នុងសហគមន៍ ដែលឆ្លើយតបនឹងការបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញក្នុងគន្លងប្រក្រតីភាពថ្មី។
សូមរំលឹកថា ដោយសារការគិតគូរដ៏ត្រឹមត្រូវ និងលឿនជាងសភាពការណ៍ដែលកើតមានឡើយនោះ កម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បានគ្រប់គ្រងដោយជោគជ័យលើការរីករាលដាលជំងឺកូវីដ១៩ បើទោះបីមានព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំក៏ដោយ។ ការគ្រប់គ្រងបាននេះ ដោយសាររាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់នូវយុទ្ធសាស្ដ្រស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ តាំងពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ។
មកទល់ពេលនេះ ព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំនៅកម្ពុជា ត្រូវបានបិទបញ្ចប់ជាបន្ដបន្ទាប់ ហើយរាជរដ្ឋាភិបាលក៏សម្រេចបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ...Read More

FN ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួល និងរំដោះការកកស្ទះចរាចរណ៍ ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស។
ស្ពានអាកាសដែលបើកការដ្ឋានសាងសង់ថ្មីនេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។ ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ (បណ្តោយស្ពានអាកាស ១៤៥ម៉ែត្រ និងផ្លូវគល់ស្ពានសងខាង ៣៣៨ម៉ែត្រ), មានទទឹង ១៥.៨ម៉ែត្រ។ គ្រោងចំណាយថវិកាសាងសង់ជិត ១០លានដុល្លារអាមេរិក។
នៅក្នុងឱកាសបើកការដ្ឋាននេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណជាង១ម៉ោង ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
* ជាកិច្ចចាប់ផ្តើមសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអារម្មណ៍ថា សម្តេចពិតជារីករាយជាមួយការបើកការដ្ឋាន សាងសង់ស្ពានអាកាសលើផ្លូវជាតិលេខ៥នេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីមិនមានការកំណត់ឈប់សម្រាកក្នុងប្រក្រតិទិន តែច្បាស់ជាមានប្រជាពលរដ្ឋឈប់សម្រាកសែនព្រេន និងធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំចិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានអាកាសលើផ្លូវជាតិលេខ៥ នឹងរួមចំណែកយ៉ាងសំខាន់សម្រួលការកកស្ទះចរាចរណ៍។
* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ សម្រាប់ការប្រឹងប្រែងអភិវឌ្ឍន៍នៅតំបន់ជ្រោយចង្វា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនមែនមានតែតម្រូវការតភ្ជាប់ត្រឹមក្របខណ្ឌក្នុងប្រទេសប៉ុណ្ណោះ តែក៏ត្រូវតភ្ជាប់ជាមួយក្រៅប្រទេសផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពកម្ពុជាបច្ចុប្បន្ន បានបញ្ចប់ស្ថានភាពជីវិតអ្នករត់ទូកដអស់ច្រើនហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ស្ពានអាកាសនៅភ្នំពេញ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានផងនោះ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបចំធ្វើឡើងនៅក្រុងព្រះសីហនុ។
វេទិកាទេសចរណ៍អាស៊ាន ជាវេទិកាដ៏មានសារៈសំខាន់ជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍របស់ប្រទេសទាំង១០ ដែលជាសមាជិកអាស៊ាន។
ខាងក្រោមជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាន៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ (ATF 2022) នៅខេត្តព្រះសីហនុ
* សម្តេចតេជោ ហ៊ុន សែន សម្តែងការស្វាគមន៍ចំពោះការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិទាំងអស់
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ២ឆ្នាំមកហើយ ដែលវិបត្តិកូវីដ១៩ បានជះឥទ្ធិពលអាក្រក់វិស័យទេសចរណ៍
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាមានក្តីសោមនស្សរីករាយ ដែលប្រទេសត្រូវបានបើកដំណើរការឡើងវិញ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅកម្ពុជាអាជីវកម្មទេសចរណ៍ជាច្រើនបានផ្អាកដំណើរការ បុគ្គលិកទេសចរណ៍ជាច្រើនបានបាត់បង់ការងារ ដោយសារជំងឺកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលបានគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងគោលបំណងធានាដល់ការបើកដំណើរការប្រទេសឡើងវិញ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្រ្តស្តីពីការរស់នៅតាមបែបគន្លងថ្មី រួមទាំងកម្មវិធីស្តារកំណើនសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី
* សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រក្នុងការបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញ
* សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រនូវទេសចរណ៍វ៉ាក់សាំង នៅក្នុងតំបន់អាស៊ាន
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា...Read More

FN ៖ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែនដីអតីតសមរភូមិដ៏ជូរចត់របស់កម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២នេះ ទទួលបានសមិទ្ធផលផ្លូវតភ្ជាប់ខេត្តទាំងពីរដ៏រលើបរលោងមួយខ្សែ គឺកំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត ៨៥គីឡូម៉ែត្រ។
ពិធីបើកសម្ពោធសមិទ្ធផលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការរស់នៅ និងសេដ្ឋកិច្ចរបស់កម្ពុជានេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។
នៅក្នុងឱកាសសម្ពោធនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសុន្ទរកថារយៈពេលប្រមាណ ១ម៉ោង៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះការទទួលបានសមិទ្ធផលថ្មីកំណាត់ផ្លូវជាតិលេខ៤ភាគខាងជើងតភ្ជាប់បាត់ដំបង និងបន្ទាយមានជ័យ។ សម្តេចតេជោ បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៥នេះ គឺជាសមិទ្ធផលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៥នេះ គឺជាផ្លូវមួយរឹងមាំល្អ។ សម្តេចតេជោ បានថ្លែងអំណរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរមីន ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាធ្វើឱ្យលេចឡើងនូវវត្តមានផ្លូវជាតិលេខ៥។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រង់ចាំតែមួយឆ្នាំទៀតប៉ុណ្ណោះ ផ្លូវជាតិលេខ៥តភ្ជាប់ពីព្រែកក្តាម មកដល់ធ្លាម្អមខេត្តពោធិ៍សាត់ នឹងរួចរាល់ហើយ។ ខណៈពីធ្លាម្អមឆ្ពោះមកកាន់ខេត្តបាត់ដំបង ក៏អាចនឹងរួចរាល់ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានជួយសាងសង់សមិទ្ធផលផ្លូវ និងស្ពាននៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជប៉ុន បានរួមចំណែកក្នុងការរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីរកសុខសន្តិភាពនៅកម្ពុជា សម្រេចបានប្រើពេលពិភាក្សាជាមួយថ្នាក់ដឹកនាំជប៉ុន តាំងពីម៉ោង៧ល្ងាច ដល់ម៉ោង២រំលងអាធ្រាត។
* សម្តេចតេជោ ហ៊ុន...Read More

FN ៖ បន្ទាប់ពីបានអញ្ជើញដល់ប្រទេសមីយ៉ាន់ម៉ាកាលពីវេលាម៉ោងជាង៩ព្រឹកមិញនេះ នៅរសៀលថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ មីង អោងឡាំង ដែលជាមេដឹកនាំជាន់ខ្ពស់របស់មីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន។
សម្តេចតេជោ ហ៊ុន សែន បានក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលអញ្ជើញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានចាប់ខ្លួនលោកស្រី អង់ សាន ស៊ូជី កាលពីដើមឆ្នាំ២០២១។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសមីយ៉ាន់ម៉ាមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៧ និងថ្ងៃទី០៨ ខែមករា។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងត្រូវអមដំណើរដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។
បើតាមក្រសួងការបរទេសកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន។
បើទោះបីក្រសួងការបរទេសកម្ពុជា មិនបានលើកលំអិតពីរបៀបវារៈនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោយ៉ាងណាក្តី។ តែបើតាមការបញ្ជាក់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ារបស់សម្តេចនាពេលនេះ សម្តេចចូលរួមវិភាគទានដោះស្រាយវិបត្តិរបស់មីយ៉ាន់ម៉ា ជាពិសេសការនាំមីយ៉ាន់ម៉ា វិលមករកវេទិការបស់អាស៊ានឡើងវិញ បន្ទាប់ពីប្រទេសត្រូវបានអវត្តមានក្នុងវេទិកាអាស៊ាននាឆ្នាំកន្លងទៅ។
បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានអះអាងរួចហើយថា ការដោះស្រាយវិបត្តិរបស់មីយ៉ាន់ម៉ា គឺត្រូវឈរលើគោលការណ៍រួមទាំង៥ ដែលអាស៊ានបានសម្រេចកាលពីខែមេសា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំកំពូលពិសេសនៅឥណ្ឌូនេស៊ីស្តីពីបញ្ហារបស់មីយ៉ាន់ម៉ា។ គោលការណ៍រួមទាំង៥នោះរួមមាន៖ ទី១. បិទបញ្ចប់អំពើហិង្សា, ទី២. រៀបចំកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធ, ទី៣. បញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងមីយ៉ាន់ម៉ា, ទី៤. តែងតាំងប្រេសិតពិសេសដើម្បីសម្របសម្រួលកិច្ចពិភាក្សា និងទី៥. អនុញ្ញាតឱ្យប្រេសិតពិសេសចូលទៅក្នុងប្រទេសនេះ។
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។
កីឡាការិនី អ៊ុក ស្រីមុំ បានបន្ថែមកំណត់ត្រាពិភពលោកថ្មីមួយទៀត បន្ដតំណែងវីរកីឡាការិនី កែ ឡេង ក្រោយដណ្ដើមបានមេដាយមាស នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២១ នៅប្រទេសអេស្ប៉ាញ លើវិញ្ញាសាវាយយកពិន្ទុ(ផ្នែកនារី) កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលរយៈពេលប្រមាណជាង១ម៉ោង៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
* ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរកីឡាការិនី អ៊ុក ស្រីមុំ និងគ្រូបង្វឹក ចំពោះការដណ្តើមមេដាយមាសពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាដណ្តើមបានមេដាយមាសពិភពលោកលើកីឡាប៉េតង់ ៥សម័យកាលជាប់គ្នា។ ៤សម័យកាលដណ្តើមបានដោយកីឡាការិនី កែវ ឡេង និង១សម័យកាលដោយ អ៊ុក ស្រីមុំ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហាក់ជារឿងចម្លែកលើកីឡាប៊ូល ឬប៉េតង់នេះ ខណៈប្រទេសជាអ្នកបង្កើតកីឡា គឺបារាំង បែរជាចាញ់បណ្តាប្រទេសនៅអាស៊ី។
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការដណ្តើមបានមេដាយមាសពិភពលោក របស់កីឡាការិនី អ៊ុក ស្រីមុំ ក៏ដូចជាកីឡាករ កីឡាការិនីដទៃទៀត ជាកិត្តិយសរបស់ជាតិទាំងមូល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចេញប្រកួតរបស់កីឡាករ កីឡាការិនី គឺជាការតំណាងឱ្យប្រជាពលរដ្ឋខ្មែរទាំង១៦លាននាក់។ អាស្រ័យហេតុនេះហើយ...Read More

FN ៖ ឆ្នាំ២០២១ បានបិទបញ្ចប់ទំព័ររបស់ខ្លួនទៅហើយ តែការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា ដែលជាក្តីស្រេកឃ្លានរបស់ប្រជាពលរដ្ឋនោះ គ្មានពេលបិទបញ្ចប់នោះឡើយ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ស្វាគមន៍ទំព័រថ្មីនៃឆ្នាំ២០២២ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថារយៈពេលប្រមាណ១ម៉ោង៤០នាទី ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
* សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះការជួបជុំរៀបចំប្រារព្ធពិធីសាងសង់សមិទ្ធផលជាតិ ក្រោមម្លប់សុខសន្តិភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវជាតិលេខ៤៨ ត្រូវរង់ចាំពេលសាងសង់យឺតបន្តិច ព្រោះត្រូវស្វះស្វែងរកថវិកា។ តែទោះជាយ៉ាងណា យឺត ក៏នៅប្រសើរជាមិនបានសាងសង់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលខាងមុខខេត្តកោះកុង នឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃ ដោយមិនចាញ់ខេត្តព្រះសីហនុនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតីតកាលរបស់កម្ពុជា ការតភ្ជាប់រវាងខេត្តព្រះសីហនុ និងកោះកុង គឺត្រូវធ្វើដំណើរតាមកាណូតប្រកបដោយភាពគ្រោះថ្នាក់។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចមានអនុស្សាវរីយ៍មួយជាមួយពលរដ្ឋខេត្តកោះកុង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០០៨ ដែលជាថ្ងៃដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៤៨ ដោយប្រជាពលរដ្ឋរូបនោះ បានរត់មកឱបសម្តេច ហើយស្រក់ទឹកភ្នែក ដោយសារតែនឹកឃើញភាពកម្សត់ពេលខេត្តកោះកុងអត់មានផ្លូវកាលពីអតីតកាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញនូវមោទនភាពចំពោះកិច្ចប្រឹងប្រែងរបស់សម្តេច និងសហការី...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេច ( ២៩-ធ្នូ-១៩៩៨ – ២៩-ធ្នូ-២០២១)។
នៅក្នុងឱកាសសម្ពោធសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថារយៈពេលប្រមាណ១ម៉ោង៤០នាទី ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងមានមោទនភាពជាមួយសមិទ្ធផលថ្មីរបស់ក្រសួងការពារជាតិ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធក្នុងការសាងសង់អគារថ្មីរបស់ក្រសួងការពារជាតិ ទាំងរដ្ឋ និងឯកជន ក៏ដូចជាចិន និងវៀតណាមផងដែរ
* សម្តេចតេជោ ហ៊ុន សែន មានមោទនភាពដែលកងទ័ពរបស់យើង បានធ្វើការងារជាច្រើននាពេលកន្លងទៅ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋ មួយផ្នែកធំត្រូវបានធ្វើឡើងដោយកងទ័ព
* សម្តេចតេជោ ហ៊ុន សែន យកឱកាសនេះផ្តាំផ្ញើការសួរសុខទុក្ខជូនដល់កងទ័ពទូទាំងប្រទេស និងកងទ័ពកម្ពុជាដែលកំពុងបំពេញបេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពលុបបំណុលអគ្គិសនីជាង ២លានដុល្លាររបស់ក្រសួងការពារជាតិ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លងមកនៅរាជធានីភ្នំពេញ មានតម្រូវការអគ្គិសនី៣០មេហ្គាវ៉ាត់ ប៉ុន្តែពេលនេះមិនមែនត្រឹមប៉ុណ្ណឹងទៀតទេ
* សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យពិនិត្យដាក់ «ទិវានយោបាយឈ្នះឈ្នះ» ថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំរបស់កម្ពុជា ប៉ុន្តែមិនមែនជាថ្ងៃឈប់សម្រាកទេ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា...Read More

FN ៖ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់អគារនេះ, សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណ១ម៉ោង៤០នាទី។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖
* ជាប្រសាសន៍នៃកិច្ចសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាឱកាសល្អដោយព្រះភិរុណប្រោសព្រំពេលព្រឹកព្រលឹមយ៉ាងត្រជាក់ត្រជុំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីតាំងអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានាពេលនេះ គឺជាទីតាំងមួយដែលមានសភាពរខេករខាក។
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា អគារទាំង៣នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំណាយថវិកាជាង ៥០លានដុល្លារ។
* ឆ្នាំនេះជាខួប៧០ឆ្នាំ នៃការបង្កើតឱ្យមានស្ថាប័នគយ និងរដ្ឋាករកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងរលឹកនឹកដល់គុណូបការៈដ៏ធំធេងរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលបានបង្កើតស្ថាប័ននេះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកនូវស្នាព្រះហស្ថដ៏ច្រើនអនេករបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងព្រះរាជបូជនីយកិច្ចក្នុងការទាមទារឯករាជ្យ ជូនជាតិកម្ពុជាពីបារាំង និងកសាងសង្គមជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្ញប់ស្ញែងចំពោះព្រះបញ្ញាញាណ និងព្រះរាជបូជនីយកិច្ចរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានប្រើបញ្ញាញាណទាមទារឯករាជ្យ ដោយមិនប្រើកម្លាំងប្រដាប់អាវុធ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានព្រះរាជបូជនីយកិច្ចរបស់សម្តេច នរោត្តម សីហនុ ប្រហែលកម្ពុជា នៅតែជាដែនដីមួយស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថាប័នគយ ក្រោយពេលវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ត្រូវបានស្នើបង្កើតឡើងវិញ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញធ្វើជាអធិបតីភាពរួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់ «វិមានកីឡដ្ឋាន» ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ វិមានកីឡដ្ឋាន គឺជាសំណង់ប្រវត្តិសាស្ត្រមួយទៀតសម្រាប់កម្ពុជា និងជាប្រវត្តិសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន។
វិមានកីឡដ្ឋាន គឺជាសំណង់ធំជាងគេក្នុងចំណោមសំណង់នានា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ វិមានកីឡដ្ឋានត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។ វិមានកីឡដ្ឋាន ទទួលបានថវិកាជាជំនួយឥតសំណង់សម្រាប់ការសាងសង់ពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០លានដុល្លា។
វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបាន រហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «វិមានកីឡដ្ឋាន»៖
* សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់ជំនួយឥតសំណងដល់ច្រើន សន្ធឹកសន្ធាប់មកដល់កម្ពុជា
* សម្ដេចតេជោហ៊ុន សែន បានថ្លែងអំណរព្រះគុណដល់ព្រះបរមរតនកោដ្ឋ ដែលបានផ្ដើមកសាងទំនាក់ទំនងជាមួយចិន ហើយបន្សល់ទុកនូវកេរមរតកទំនាក់ទំនង រវាងប្រទេសទាំងពីរ ដល់កូនចៅជំនាន់ក្រោយ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលពហុកីឡាកជាតិមរតកតេជោ ដែលកម្ពុជាទទួលបាន មិនធំធេងដល់ជម្រៅចិត្តរដ្ឋាភិបាល និងប្រជាជនចិនផ្ដល់ជូនកម្ពុជាទេ
* សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថានឹងមិនមានសម្ពាធណាមួយថែមទៀត ដោយសារតែទំនាក់ទំនងស្អិតរមួតរវាងកម្ពុជា-ចិននោះទេ
* សម្ដេចតេជោ ហ៊ុន...Read More

FN ៖ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ដ៏សែនប្រណិត តម្លៃ១៨០លានដុល្លារ ស្ថិតកណ្តាលរាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។
ការដាក់សម្ពោធឱ្យប្រើប្រាស់សណ្ឋាគារដែលទិញម៉ាកយីហោមកពីអាមេរិកនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ជាសណ្ឋាគារយីហោ «ហៃយ៉ាត់» ដំបូងគេនៅក្នុងរាជធានីភ្នំពេញ ស្ថិតនៅចំតំបន់ពាណិជ្ជកម្ម និងតំបន់វប្បធម៌ក្នុងរាជធានីភ្នំពេញ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណ២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ប្រសាសន៍របស់សម្តេចតេជោ៖
* សម្តេចតេជោ ហ៊ុន សែន បានហៅសណ្ឋាគារហៃហាត់ថា ជាសមិទ្ធផលមួយទៀត សម្រាប់ជាតិកម្ពុជា។ សម្តេចតេជោ បានថ្លែងថា សណ្ឋាគារនេះផ្តល់ការងារ ផ្តល់ពន្ធជូនរដ្ឋ និងទាក់ទាញអ្នកទេសចរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិតជាមានមោទនភាពចំពោះសមិទ្ធផលសណ្ឋាគារនេះ។
* សម្តេចតេជោ ហ៊ុន សែន បើរំលឹកទៅអតីតកាល គ្រប់អ្នករកស៊ី រួមទាំងក្រុមហ៊ុនជីបម៉ុង គឺបានឆ្លងកាត់ដំណាក់កាលដ៏វេទនា ដែលបន្សល់ពីរបប ប៉ុល ពត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមោទនភាពចំពោះក្រុមហ៊ុន ជីបម៉ុង និងក្រុមហ៊ុនដទៃទៀត ដែលបានរួមចំណែកធ្វើឱ្យកម្ពុជាមានវឌ្ឍនភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមហ៊ុនឯកជន គឺជាប្រតិបត្តិករ ដែលបានធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា...Read More

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ដំណើរអញ្ជើញពិនិត្យការដ្ឋានសាងសង់នេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ របស់សម្តេចតេជោ ហ៊ុន សែន ចំពោះដំណើរការសាងសង់អាកាសយានដ្ឋានដ៏ទំនើបលើកដំបូងនៅកម្ពុជា ហើយក៏ជាការផ្តល់កម្លាំងចិត្តដល់ក្រុមការងារសាងសង់ទាំងអស់នៅការដ្ឋាន ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់លើការសាងសង់ ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា។
នៅក្នុងឱកាសចុះពិនិត្យមើលការដ្ឋានសាងសង់នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជិត២ម៉ោង ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណ និងកោតសរសើរចំពោះកិច្ចប្រឹងប្រែងទាំងឡាយរបស់អ្នកដឹកនាំ បុគ្គលិក និងកម្មករ បម្រើការងារនៅអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក្យ «ខ្មែរធ្វើបាន» ដែលសម្តេចបានលើកឡើងមិនមែនជារឿងលេងសើចទេ តែវាជាការបង្ហាញឱ្យឃើញពីសមត្ថភាពរបស់ខ្មែរគ្រប់សម័យកាលក្នុងការសាងសមិទ្ធផលជាមរតកសម្រាប់ជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់អាកាសយានដ្ឋាន ដែលមានសមត្ថភាពខ្ពស់ គឺសំខាន់ណាស់ សម្រាប់ទទួលយន្តហោះធំៗ និងឆ្លើយតបនឹងកំណើននៃការធ្វើដំណើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រូបថតសម្រាប់ពិធីសំណេះសំណាលនៅអាកាសយានដ្ឋានអន្តរជាតិថ្ងៃនេះ នឹងមានតម្លៃរាប់សិបឆ្នាំទៅមុខទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានបំណងប្រមូលទុនក្នុងស្រុកសម្រាប់សាងសង់សំណង់នានា។ ដោយសម្តេចចង់ឱ្យសំណង់នោះ ជាសមិទ្ធផលកើតចេញពី «បាតដៃខ្មែរ» ពោលទាំងប្រាក់ និងកម្លាំងពលកម្ម គឺកើតចេញពីខ្មែរទាំងអស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ពង្រឹងអ្នកមានស្រុកខ្មែរ។...Read More
ទៅមុខថយក្រោយ