ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ជាង២១០០នាក់

FN៖ បន្ទាប់ពីចំណាយពេលហោះអស់រយៈពេលជាង១០ម៉ោង នៅវេលាម៉ោងប្រមាណ ១រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសស្វីស) ត្រូវនឹងម៉ោងប្រមាណ៦៖៣០នាទីល្ងាចថ្ងៃទី២១ ខែឧសភា (ម៉ោងនៅកម្ពុជា) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញដល់ទីក្រុងហ្សូរិច ប្រទេសស្វីស ប្រកបដោយសុខសុវត្ថិភាពហើយ។

វត្តមានសម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ព្រលានយន្តហោះក្នុងក្រុងហ្សូរិច ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសស្វីស, តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងតំណាងរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។

បន្ទាប់ពីអញ្ជើញដល់ក្រុងហ្សូរិច នៅវេលាម៉ោងប្រមាណ៦៖៣០នាទីល្ងាចថ្ងៃដដែល (ម៉ោងនៅប្រទេសស្វីស) ត្រូវនឹងម៉ោង១០៖៣០នាទីយប់ម៉ោងនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ មកពីបណ្តាប្រទេសនានាក្នុងតំបន់អឺរ៉ុប ជាង២១០០នាក់ អស់រយៈពេលប្រមាណ២ម៉ោង។ ការឆ្លៀតជួបសំណេះសំណាលរបស់សម្តេចតេជោ ជាមួយប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស គឺជាការបង្ហាញឱ្យឃើញនូវការនឹករលឹក និងស្មារតីនៃការយកចិត្តទុកដាក់ គិតគូរ ចំពោះប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងអស់។

ខាងក្រោមជាខ្លឹមសារសំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖

* ជាកិច្ចចាប់ផ្តើមនៃការសំណេះសំណាលជាមួយខ្មែរនៅអឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនដល់ប្រជាពលរដ្ឋខ្មែរអស់ដែលបានចូលរួមសំណេះសំណាល និងរស់នៅអឺរ៉ុប។

* សម្តេចតេជោ ហ៊ុន សែន បានជម្រាបខ្មែរដែលចូលរួមសំណេះសំណាលថា ដំណើរអញ្ជើញទៅអឺរ៉ុបនាពេលនេះ សម្តេចបានសាកល្បងប្រើយន្តហោះរបស់ជាតិ ហើយថ្ងៃក្រោយអាចរៀបចំថ្វាយការយាងទៅកាន់អឺរ៉ុប ដោយប្រើយន្តហោះជាតិ តាមតម្រាយផ្លូវដែលសម្តេចបានប្រើនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុប ដែលផ្តល់ការគាំទ្រ គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះសម្តេច និងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការធ្វើបាតុកម្មប្រឆាំងដំណើរសម្តេចពីសំណាក់ពលរដ្ឋខ្មែរនៅអឺរ៉ុបប្រមាណជា ១០នាក់ គ្រាន់តែជាដំណើរនៃលទ្ធិប្រជាធិបតេយ្យ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ខ្មែរគាំទ្រសម្តេច កុំឱ្យតបតនឹងអ្នកប្រឆាំងសម្តេច។ សម្តេចតេជោ បានហៅការអត់ធ្មត់ទាំងឡាយ គឺជាផលប្រយោជន៍ធំសម្រាប់ការបង្រួបបង្រួមជាតិ។

*...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្តេចតេជោ

FN៖ បន្ទាប់ពីបញ្ចប់បេសកកម្មដ៏មមាញឹកនៅលើទឹកអាមេរិក នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

ពិធីសំណេះសំណាលធ្វើឡើងនៅសាលពិព័រណ៍ជ្រោយចង្វា។ ការសំណេះសំណាលនេះ ធ្វើឡើងដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវ ដោយមិនខ្លាចនឿយហត់ មិនខ្លាចការឆ្លងជំងឺ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជាង២ម៉ោង, ខាងក្រោមជាចំណុចសំខាន់ៗនៃប្រសាសន៍សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅតែពីក្រុមគ្រូពេទ្យ TYDA ហើយនោះ សម្តេចតេជោ ក៏នឹងជួបជាមួយក្រុមគ្រូពេទ្យដទៃទៀត ដូចជា ក្រុមគ្រូពេទ្យសម្តេច ទៀ បាញ់, ក្រុមគ្រូពេទ្យ សម្តេច សាយ ឈុំ និងក្រុមគ្រូពេទ្យ លោក ហ៊ុន ម៉ានី ក៏ដូចជាក្រុមគ្រូពេទ្យរដ្ឋ។ សម្តេចតេជោ បានថ្លែងថា ការជួបនេះ ដើម្បីផ្តល់ឱកាសឱ្យសម្តេចបានថ្លែងអំណរគុណ ចំពោះការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមែនជារឿងងាយនោះទេ ក្នុងការប្រមូលមនុស្សមកចូលរួមសមរភូមិនៃសត្រូវឥតស្រមោល។ តែដោយសារទឹកចិត្តស្រឡាញ់ជាតិ និងប្រជាជន បានធ្វើឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើន លះបង់កូន ភរិយា និងស្វាមី មកចូលរួមប្រយុទ្ធជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជោគជ័យលើជំងឺកូវីដ១៩ មិនមែនជារឿងចៃដន្យនោះឡើយ។ គេអាចយល់បានពីរបៀបចាត់ចែង គ្រប់គ្រង និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយប្រើយុទ្ធសាស្ត្រច្រើនរបៀប។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ គឺជាការគិតគូរ និងត្រៀមបម្រុងមួយដ៏ត្រឹមត្រូវ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ TYDA...Read More


ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជា២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន

FN ៖ នៅវេលាម៉ោងប្រមាណ៤ព្រឹកថ្ងៃទី១២ ខែឧសភា ម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោង១៧៖០០នាទីថ្ងៃទី១១ ខែឧសភា ម៉ោងនៅក្រុងវ៉ាស៊ីនតោន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជាង ២ពាន់នាក់។

ក្នុងឱកាសជួបសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជាង៣ម៉ោង ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា។ ខាងក្រោមសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មានវ៉ាស៊ីនតោន មានចម្ងាយជាង ១ម៉ឺនគីឡូ តែសម្តេចនៅតែអាចជួបជាមួយខ្មែរនៅអាមេរិក។ មិនស្ថិតនៅលើចម្ងាយទេ អាស្រ័យលើការចង់ជួប ឬអត់?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្កាយព្រឹក និងផ្កាយចោរ មិនដែលជួបគ្នានោះទេ។ ផ្កាយព្រឹករះ ផ្កាយចោររត់។

* សម្តេចតេជោ ហ៊ុន សែន បាននាំយកព្រះរាជបណ្តាំព្រះមហាក្សត្រ និងសម្តេចម៉ែ សាកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដាជិត២ពាន់នាក់ ដែលបានអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចតេជោ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងល្អដែលបច្ចេកវិទ្យាឌីជីថល កើតមុនកូវីដ១៩ បើកូវីដ១៩ កើតមុនវិញ ពិភពលោកនឹងជួបការលំបាក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា បានចំណាយពេលវេលា និងលុយ ដើម្បីជួបសំណេះសំណាលជាមួយសម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើលោកនេះមិនមាននរណាម្នាក់ អាចទាញទឹកចិត្តមនុស្សគ្រប់រូបបាននោះឡើយ សូម្បីតែសាសនានីមួយៗក៏មិនអាចទាញទឹកចិត្តមនុស្សគ្រប់រូបនោះដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនចម្លែកចិត្តនោះឡើយ ក្នុងដំណើរប្រជាធិបតេយ្យតែងតែមានអ្នកគាំទ្រ និងមិនគាំទ្រ។

* សម្តេចជោ...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ចំនួន១,៧៥៣នាក់

FN ៖ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប១,៧៥៣នាក់។

ការប្រលងបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់មានចំនួន៧២,០១៦នាក់ ស្មើនឹងប្រមាណ ៦៥.៦៥% (បេក្ខជនប្រលងសរុប ១១៤,១៨៣នាក់)។

ក្នុងឱកាសអញ្ជើញសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជាង២ម៉ោងកន្លះ, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជាប់និទ្ទេស A នៅក្នុងឆ្នាំ២០២១ ដែលមានរហូតដល់ទៅ ១,៧៥៣នាក់ គឺជារឿងដ៏រីករាយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរជាមួយសិស្សនិទ្ទេស A និងអាណាព្យាបាល ដែលមានកូនក្លាយជាសិស្សឆ្នើម។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអបអរសាទរ និងកោតសរសើរចំពោះសិស្សទាំងអស់ ដែលបានប្រលងជាប់បាក់ឌុបឆ្នាំ២០២១។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសម្តែងការសោកស្តាយចំពោះសិស្សដែលប្រលងធ្លាក់។ សម្តេចតេជោ សង្ឃឹមពួកគេនឹងបន្តសិក្សានៅឆ្នាំ២០២២នេះ ដើម្បីប្រលងជាថ្មី ឬបន្តចាប់យកជំនាញវិជ្ជាជីវៈនៅតាមសាលាបណ្តុះបណ្តាលបច្ចេកទេសនានា។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យមានការស្រាវជ្រាវពីមូលហេតុ ដែលនាំឱ្យសិស្សនិទ្ទេស A មួយចំនួន មិនទាន់បានចូលមហាវិទ្យាល័យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរក្រសួងអប់រំ ក៏ដូចជាគ្រូនៅទូទាំងប្រទេស ដែលបានប្រឹងប្រេងជម្នះការលំបាកទាំងឡាយ បណ្តាលមកពីជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការណ៍ដែលរាជរដ្ឋាភិបាលសម្រេចបិទទ្វារសាលារៀនពេលជំងឺកូវីដ១៩ រាតត្បាត គឺដើម្បីធានាអាយុជីវិតសិស្ស...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម

photo_2022-04-28_15-53-45

FN៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួន ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាល និងផ្តល់អនុសាសន៍ដល់កីឡាករ កីឡាការិនី ប្រមាណជាង១ម៉ោង៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានតក់ស្លុតនៅពេលឃើញអមកីឡាករ ច្រើនជាងកីឡាប្រកួត ពេលចូលរួមប្រកួតស៊ីហ្គេមនៅហ្វីលីពិន កាលពី២០ឆ្នាំមុន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដឹកនាំកីឡាករ និងប្រតិភូអមកីឡាករទៅចូលរួមប្រកួតនៅវៀតណាមនាពេលនេះ មានចំនួនសមស្រប។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា ថ្ងៃទី២៧ ខែមេសា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ត្រឹម ៥នាក់ប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងណែនាំដល់កីឡករ កីឡាការិនី យកចិត្តទុកដាក់ប្រឹងប្រែងប្រកួត តែត្រូវចៀសវាងការបំពានច្បាប់ និងលក្ខខណ្ឌប្រកួត ក៏ដូចជាការប្រើប្រាស់សារធាតុប៉ូវកម្លាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកកីឡាករ កីឡាការិនី ពេលចេញប្រកួត គឺតំណាងឱ្យជាតិទាំងមូល។ សេចក្តីថ្លៃថ្នូររបស់ជាតិ គឺសំខាន់ណាស់ ដូច្នេះមិនត្រូវធ្វើអ្វី ដែលនាំដល់ការអាប់ឱនកិត្តិយសជាតិនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីដាក់គោលដៅយកមេដាយឱ្យបានច្រើនក៏ដោយ តែមិនបំពានច្បាប់ បំពានវិន័យ និងការប្រើប្រាស់ថ្នាំប៉ូវ ដែលនាំឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ជាតិនោះឡើយ។

* សម្តេចតេជោ ហ៊ុន...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម

FN៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួន ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាល និងផ្តល់អនុសាសន៍ដល់កីឡាករ កីឡាការិនី ប្រមាណជាង១ម៉ោង៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានតក់ស្លុតនៅពេលឃើញអមកីឡាករ ច្រើនជាងកីឡាប្រកួត ពេលចូលរួមប្រកួតស៊ីហ្គេមនៅហ្វីលីពិន កាលពី២០ឆ្នាំមុន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដឹកនាំកីឡាករ និងប្រតិភូអមកីឡាករទៅចូលរួមប្រកួតនៅវៀតណាមនាពេលនេះ មានចំនួនសមស្រប។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា ថ្ងៃទី២៧ ខែមេសា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ត្រឹម ៥នាក់ប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងណែនាំដល់កីឡករ កីឡាការិនី យកចិត្តទុកដាក់ប្រឹងប្រែងប្រកួត តែត្រូវចៀសវាងការបំពានច្បាប់ និងលក្ខខណ្ឌប្រកួត ក៏ដូចជាការប្រើប្រាស់សារធាតុប៉ូវកម្លាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកកីឡាករ កីឡាការិនី ពេលចេញប្រកួត គឺតំណាងឱ្យជាតិទាំងមូល។ សេចក្តីថ្លៃថ្នូររបស់ជាតិ គឺសំខាន់ណាស់ ដូច្នេះមិនត្រូវធ្វើអ្វី ដែលនាំដល់ការអាប់ឱនកិត្តិយសជាតិនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីដាក់គោលដៅយកមេដាយឱ្យបានច្រើនក៏ដោយ តែមិនបំពានច្បាប់ បំពានវិន័យ និងការប្រើប្រាស់ថ្នាំប៉ូវ ដែលនាំឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ជាតិនោះឡើយ។

* សម្តេចតេជោ ហ៊ុន...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីបិទសន្និបាត របស់ក្រសួងអប់រំ យុវជន និងកីឡា

FN៖ នៅរសៀលថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២។

ក្នុងឱកាសអញ្ជើញបិទសន្និបាត សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គសន្និបាត ដែលទទួលបានសមិទ្ធផលគួរជាទីមោទនៈលើការងារអប់រំ ការអភិវឌ្ឍយុវជន ការអប់រំកាយ និងកីឡាជាមួយនឹងកម្មវិធីកែទម្រង់អប់រំស៊ីជម្រៅ ៨ ចំណុច ស្របតាមបរិការណ៍ថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតី-ភាពជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងបច្ចុប្បន្ម និងអនាគត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមសហការនិងផ្តល់ការឧបត្ថម្ភ គាំទ្រទាំងសម្ភារៈ ថវិកា និងបច្ចេកទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជានិច្ចកាលរាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពទី១ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកស្ទួយ និងអភិវឌ្ឍវិស័យអប់រំកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបន្តពង្រឹងប្រព័ន្ធអប់រំឱ្យមានភាពធន់ បុរេសកម្មឆ្លើយតបទៅនឹងបរិការណ៍ជាតិ-អន្តរជាតិ ដែលកំពុងមានការប្រែប្រួល។ បន្តធានានូវសេវាអប់រំដែលមានគុណភាព ប្រកបដោយសមធម៌និង បរិយាប័ន្ន ព្រមទាំងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា និងដោះស្រាយការខាតបង់ការរៀនសូត្ររបស់សិស្សានុសិស្ស និងយុវជន ដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបន្តអភិវឌ្ឍការអប់រំឌីជីថលសម្រាប់ការបណ្តុះបណ្តាល ធនធានមនុស្ស ក្នុងបរិការណ៍បរិវត្តកម្មសង្គម និងសេដ្ឋកិច្ចឌីជីថល តាមរយៈការធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថល ទៅក្នុងគ្រប់កម្រិតកម្មវិធីសិក្សា បំពាក់បន្ទប់ពិសោធន៍ឌីជីថលនៅតាមគ្រឹះស្ថានសិក្សា លើកកម្ពស់សមត្ថភាពគ្រូបង្រៀនផ្នែកឌីជីថល...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជាង១លានដូសជាជំនួយរបស់អ៉ីតាលី

FN៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអ៉ីតាលីជាង ១លានដូស។ ពិធីប្រគល់ និងទទួលវ៉ាក់សាំងនេះ ធ្វើឡើងនៅវិមានសន្តិភាព។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវសេចក្តីសោមន្សក្រៃលែង ដោយបានមកចូលរួមជាមួយឯកអគ្គរដ្ឋទូត ឡូរិនហ្សូ ហ្គាឡន់ទី ដើម្បីទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ១ ០៥៦ ០០០ (មួយលានប្រាំម៉ឺនប្រាំមួយពាន់) ដូស ។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌ និងស្មារតី ចែករំលែករបស់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៉ីតាលី ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជាសកលលោកទាំងមូល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជា, វិបត្តិនៃជំងឺកូវីដ-១៩ បានបណ្ដាលឱ្យមានការចាត់វិធានការតឹងរ៉ឹង និងឈានទៅដល់ ការសម្រេចបិទព្រំប្រទល់ ក៏ដូចជាបិទខ្ទប់តំបន់សេដ្ឋកិច្ចសំខាន់ៗ ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន, ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញនៅក្នុងឆ្នាំ២០២១ ជាមួយអត្រាកំណើនវិជ្ជមានប្រមាណ ៣% ក្រោយពីទទួលរងនូវ ឥទ្ធិពលធ្ងន់ធ្ងរនៅក្នុងឆ្នាំ២០២០។

* សម្តេចតេជោ ហ៊ុន សែន បានបន្តថ្លែងថា ការងើបឡើងវិញនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមយ៉ាងសកម្មរបស់ ប្រជាជនកម្ពុជា, អង្គការជាតិ និងអន្តរជាតិ, ដៃគូអភិវឌ្ឍន៍ ព្រមទាំងបណ្តាប្រទេសជាមិត្ត ជាមួយនឹងកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង សំដៅបង្កើតភាពស៊ាំសហគមន៍ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលបានអនុញ្ញាតឱ្យកម្ពុជាអាចបើកប្រទេស និងដំណើរការសកម្មភាព សង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញលើគ្រប់វិស័យ។

*...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤

FN៖ នៅព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ការីម៉ាតា អាហ្សូហ្ស៉ី ភារធារីស្តីទី ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោងកន្លះ, ខាងក្រោមជាចំណុចសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះពិតជារីករាយ ព្រោះក្រោយចូលឆ្នាំថ្មី បានសម្ពោធសមិទ្ធផលថ្មីកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងអភិវឌ្ឍន៍នៅភ្នំពេញ ដ្បិតអស់ថវិកាច្រើន តែបានផ្តល់ប្រយោជន៍ច្រើនសម្រាប់ប្រជាពលរដ្ឋ។ ជាពិសេសការបញ្ចៀសការជន់លិចរាជធានីភ្នំពេញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោមជំនួយរបស់ជប៉ុន បានធ្វើឱ្យកម្ពុជាកែលំអប្រព័ន្ធប្រឡាយ-លូ ចម្រោះ និងអាងស្តុកទឹក ជួយសម្រួលដល់ការជន់លិចនៅភ្នំពេញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍបានធ្វើឱ្យសម្តេចមើលរាជធានីភ្នំពេញលែងស្គាល់។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន សម្រាប់ការផ្តល់ជំនួយការពារទឹកជំនន់ និងកែលំអប្រព័ន្ធឡាយ-លូ និងអាងចម្រោះទឹកកខ្វក់នៅរាជធានីភ្នំពេញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ទីភ្នាក់ងារអភិវឌ្ឍន៍របស់ជប៉ុនចៃកា ដែលបានសិក្សាយ៉ាងច្បាស់លាស់លើការការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយ-លូ នៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២២ ខែមេសា សម្តេចនឹងអញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមវេទិកាទឹកពិភពលោក ហើយសម្តេចក៏នឹងមានជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលសំណង់នានាក្នុងគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ គឺជាសមិទ្ធផលកើតចេញកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសអញ្ជើញអភិសេករូបសំណាក ព្រះថោង-នាងនាគ

FN ៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណ៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថាសំណេះសំណាល ក្នុងពិធីអភិសេករូបសំណាកព្រះថោងតោងស្បៃនាងនាគ

* សម្តេចតេជោ ហ៊ុន សែន កោតសរសេរលើឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងក្រុមការងារ ដែលបានរៀបចំរូបសំណាកព្រះថោងតោងស្បៃនាងនាគ នៅខេត្តព្រះសីហនុ នាពេលនេះ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រុងព្រះសីហនុ ជាក្រុងមួយដែលបង្កើតឡើងដោយ អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ

* សម្តេចតេជោ ហ៊ុន សែន អះអាងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពេញចិត្តជាខ្លាំងចំពោះរូបភាពព្រះថោងនាងនាគ

* សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីដើមកំណើតនៃប្រពៃណីព្រះថោងតោងស្បៃនាងនាគ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅថ្ងៃទី០២ នៃបុណ្យចូលឆ្នាំម្សិលមិញមានពលរដ្ឋជាង១.៥លាននាក់ដើរកម្សាន្តនៅទូទាំងប្រទេស

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ម្សិលមិញមានអ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា ត្រឹមតែ១២នាក់ប៉ុណ្ណោះ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចគ្មានបំណងដាក់បម្រាមណាមួយទៅលើការលេងកម្សាន្តនោះទេ សូមអាជ្ញាធរកុំឱ្យអនុវត្តវិធានការសុខាភិបាល សម្រាប់ការលេងកម្សាន្តនៅបុណ្យចូលឆ្នាំនេះ

* សម្តេចតេជោ ហ៊ុន សែន...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប

FN៖ ថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២នេះ គឺជាខួប៥២ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន បានចូលព្រៃធ្វើយុទ្ធជនលីអាវុធដើម្បីផ្តួលរំលំរបបសាធារណរដ្ឋ របស់លោក លន់ នល់ តាមការអំពាវនាវរបស់សម្តេចព្រះបរមកោដ្ឋ នរោត្តម សីហនុ។ កាលពី៥២ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន ចូលព្រៃតស៊ូព្រោះភ្លើងសង្គ្រាម ប៉ុន្តែថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញលើកម្រាលព្រំសន្តិភាព កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប។

នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាល ប្រមាណជាង១ម៉ោង ២០នាទី។ ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដ១៩ មិនអាចបង្អាក់ដំណើរការអភិវឌ្ឍសង្គមកម្ពុជាបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់គណៈកម្មការអន្តរក្រសួង ដែលបានប្រឹងប្រែងកសាងផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ឱ្យក្លាយជាសមិទ្ធផលពិត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវទាំង៣៨ខ្សែ គឺជាផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវទាំង៣៨ខ្សែ គឺជាយកកម្ពុជា ចិញ្ចឹមកម្ពុជា សាងសង់ដោយកូនខ្មែរ និងជាថវិការបស់ជាតិផ្ទាល់តែម្តង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះសមិទ្ធផលថ្មីនេះ និងប្រកាសជាថ្មីថា សមិទ្ធផលនេះជាតារារៈទិសឧត្តរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាពចំពោះសមិទ្ធផលនេះ ព្រោះមិនមែនកើតឡើងដោយភាពងាយស្រួលនោះឡើយ។

* សម្តេចតេជោ ហ៊ុន...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

FN៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២នេះ អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧០ភាគរយជាពលករខ្មែរ។ តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣។ បច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ ២២ភាគរយ នៃផែនការសរុប។

នៅក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ, សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដល់ពេលដែលកម្ពុជាប្រកាសពីតារារៈទិសឧត្តរហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបានបន្តមានវឌ្ឍនភាព ទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាគម្រោងដ៏ធំមួយ ដែលត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពរបស់សម្តេច និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពចាំបាច់នៃការសាងសង់អាកាសយានដ្ឋានថ្មីនេះ ដោយសារអាកាសយានដ្ឋានបច្ចុប្បន្ន មិនអាចទទួលយន្តហោះខ្នាតធំបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីអង្គរនេះ គឺជាចម្ងាយមួយធានាដល់សុវត្ថិភាពរបស់ប្រាសាទអង្គរ។

* សម្តេចតេជោ ហ៊ុន...Read More


ទៅមុខថយក្រោយ