គ្មានការលើកលែងណាមួយត្រូវបានធ្វើសម្រាប់មនុស្សបែបនេះទេ។ សិទ្ធិបញ្ចេញមតិត្រូវបានគោរពតែការមួលបង្កាច់មិនត្រូវបានអត់ឱនឲ្យទេ។ រពឹសដៃផ្ទៃឆ្អែតគួរត្រូវធ្វើ តែបើរពឹសដៃដើម្បីជាប់គុក ហើយរត់ទៅរកគេជួយបែបនេះមិនគួរធ្វើទេ។
អ្នកនៅក្រៅប្រទេសអាចរួចខ្លួន តែអ្នកនៅក្នុងប្រទេសមិនរួចខ្លួនទេ ប្រសិនមានបទល្មើស។ សង្គមស៊ីវិលឬជនបរទេស ឬបិតាសិទ្ធិមនុស្សមុនមានប្រតិកម្មត្រូវពិនិត្យពីមតិស្រ្តីនេះជាមុន បើមិនចង់ធ្វើជាសត្រូវជាមួយច្បាប់កម្ពុជាឬច្បាប់អន្តរជាតិ។
...
Read More
ជាង៣០ឆ្នាំមុនគ្រួសារខ្ញុំ មានមនុស្សត្រឹមតែ៧នាក់។ យើងរស់នៅថែទាំកូនតូចៗដោយខ្លួនឯង ក្នុងពេលដែលកិច្ចការប្រទេសជាតិជាច្រើនតម្រូវអោយយើងធ្វើដោយខានមិនបាន។
នឹកឃើញរឿងលំបាកពីអតីតកាlកាន់តែធ្វើអោយខ្ញុំខិតខំថែមទៀត ក្នុងការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍដើម្បីសេចក្តីសុខនិងការរីកចម្រើនរបស់ជាតិនិងប្រជាជនដ៏កំសត់របស់យើង៕
...
Read More
គ្រាប់ពេជ្រ ៥គ្រាប់ ដែលពុកម៉ែកែច្នៃដោយផ្ទាល់ដៃ។ ដុំថ្មនឹងមានតម្លៃបន្ថែមប្រសិនយើងចេះកែច្នៃវានិងប្រើប្រាស់វាឲ្យមានប្រយោជន៍។ មាស ឬពេជ្រ នឹងគ្មានតម្លៃ ឬតម្លៃតិច ប្រសិនយើងមិនចេះកែឆ្នៃឬយកវាទៅទុកចោល។
ទោះមាន ឬក្រ ត្រូវខិតខំឲ្យកូនចៅរៀនសូត្រមានចំណេះដឹងមានសីលធម៍ គុណធម៍ សុភាពរាបសារ ចេះជួយអ្នកក្រីក្រ អ្នកទន់ខ្សោយ ពោលគឺឲ្យពួកគេកសាងអំពើល្អជាប់ជានិច្ច។
បទពិសោធន៍ត្រូវយកចិត្តទុកដាក់បំផុត គឺកូនអ្នកមានអំណាច អ្នកមានទ្រព្យសម្បត្តិដែលអាងលើអំណាចឪពុកម្តាយឬប្រាក់កាសឪពុកម្តាយធ្វើអំពើមិនគប្បីក្នុងសង្គម៕
...
Read More
FB page Samdech Hun Sen Of Cambodia
គិតត្រឹមរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ការបង្ហោះរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ដែលលើកឡើងពាក់ព័ន្ធនឹង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នោះ មានអ្នកចូលទៅ Comment គាំទ្ររហូតដល់ជាង១លាននាក់ហើយ។
ការកើនឡើងយ៉ាងឆាប់រហ័សនេះ អាចដោយសារតែសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាអ្នកគាំទ្ររបស់សម្តេច ចូលរួមទៅ Comment ឆ្លើយឆ្លង និងពន្យល់អំពី «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលជាផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមជាកម្លាំងមហាសាមគ្គីជាតិខ្មែរ អភិវឌ្ឍតំបន់ព្រំដែន ដែលក្នុងនោះក្រៅពីធ្វើផ្លូវ ក៏មានការកសាងសាលានៅតាមតំបន់ព្រំដែនផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញនេះ បានបង្ហោះសារមួយ ដោយបង្ហាញពីចំណាប់អារម្មណ៍របស់ សម្តេចចំពោះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមសំណូមពរប្រជាជន ដែលសម្តេចតេជោបានសង្កេតឃើញថា ក្រោយការប្រកាសបង្កើតនេះ គឺមានការគាំទ្រ និងចូលរួមយ៉ាងផុលផុស។
សម្តេចបានលើកឡើងថា «តាមរយៈមូលនិធិនេះយើងនឹងឃើញនូវ ស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិយើង ពិសេសយើងនឹងអាចដឹងបានថា អ្នកចោទប្រកាន់ថាយើងកាត់៤ខេត្ត ឬច្រើនជាងនេះទៅឲ្យវៀតណាម តើពួកគេចូលលុយឬទេ?ប្រសិនបើពួកគេខ្លាចបាត់ដីមែនវាជាពេលវេលាល្អសម្រាប់ការចូលរួម របស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។នៅតាមភូមិថ្មីៗ ដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ។
សម្តេចបានបន្តថា ការរំពឹងទុកប្រជាជនដែលគ្មានដី និងទទួលបានដីសម្រាប់បង្កបង្កើនផលដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹក
ភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ ជាងនេះទៅទៀតខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ដែលរឹងមាំជាងរបងបេតុងឬ ដែកច្រើនជាន់និងល្អជាងការពង្រាយកងទ័ពនិងអាវុធដើម្បីការពារទៅទៀត។
សម្តេចតេជោ បានអំពាវនាវឱ្យជនរួមជាតិចូលរួមទោះតិចក្តីច្រើនក្តី និងជួយពិនិត្យមើល តើអ្នកចោទប្រកាន់បានចូលរួមឬទេ? សម្តេចបានបន្តថា៖ «នេះមិនមែនជាការដេញទាន់ជាន់កែងទេតែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី»។
សូមបញ្ជាក់ថា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានប្រកាសដោយ សម្តេចធិបតី ហ៊ុន...Read More
មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានផ្តួចផ្តើមបង្កើតឡើង តាមសំណូមពរប្រជាជនបានចេញជារូបរាងនិងមានការចូលរួមយ៉ាងផុលផុស។
តាមរយៈមូលនិធិនេះយើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រ ជាជាតិ ពិសេសយើងនឹងអាចដឹងបានថាអ្នកចោទប្រកាន់ថាយើងកាត់៤ខេត្តឬច្រើនជាងនេះ ទៅឲ្យវៀត ណាម តើពួកគេចូលលុយឬទេ?
ប្រសិនបើពួកគេខ្លាចបាត់ដីមែន វាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។ នៅតាមភូមិថ្មីៗដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ។
ជាការរំពឹងទុក ប្រជាជនដែលគ្មានដី នឹងទទួលបានដីសម្រាប់បង្កបង្កើនផល ដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹកភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ ជាងនេះទៅទៀត ខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈ(វត្តមាន)ប្រជាជនដែលនៅតាមព្រំដែន ដែលជាព្រំដែនរស់ ដែលរឹងមាំជាងរបងបេតុងឬដែកច្រើនជាន់ និងល្អជាងការពង្រាយកងទ័ព និងអាវុធការពារទៅទៀត។
សូមជនរួមជាតិចូលរួមទោះតិចក្តីច្រើនក្តី និងជួយពិនិត្យមើលតើអ្នកចោទប្រកាន់បានចូលរួមឬទេ?នេះមិនមែនជាការដេញទាន់ជាន់កែងទេ តែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នា ការពារទឹកដី ប្រសិនយើងខ្លាចបាត់បង់ទឹកដី៕
...
Read More
ល្ងាចនេះខ្ញុំមានការភ្ញាក់ផ្អើលនិងសប្បាយរីករាយយ៉ាងខ្លាំងដោយបាន ទទួលដំណឹងថាមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើ ផ្លូវថ្នល់ត្រូវបានចូលរួមដោយប្រជាជននៅតាមមូលដ្ឋាន។ នេះជាចលនាជាតិដ៏មហិមាក្នុងការស្រឡាញ់ជាតិស្រឡាញ់ទឹកដីរបស់ប្រជាជនយើងដែលជាខឿនការពារជាតិ ដ៏រឹងមាំរបស់ប្រជាជនដែលខ្លាំងជាងអ្វីៗទាំងអស់។
ជាក់ស្តែងប្រជាជននៅភូមិត្រពាំងចក ភូមិគ្រាំងគរ ភូមិកែស ភូមិគល់គម ភូមិអង្ករនាប ភូមិថ្មកែវ ភូមិត្រពាំងឬស្សី ឃុំត្រាំកក់ ស្រុកត្រាំកក់ខេត្តតាកែវបានចូលជាថវិកាខ្លះ៣០០រៀល, ៥០០រៀល, ១០០០រៀល, ២០០០រៀល, ៥០០០រៀល, ១០០០០រៀល, ២០០០០រៀល។ល។
នៅទីនេះថវិកាសំខាន់ហើយតែអ្វីដែលសំខាន់ជាងទៀត គឺទឹកចិត្តស្នេហាជាតិរបស់ប្រជាជនយើងដែលម្ចាស់ប្រទេស។ ខ្ញុំក៏បានទទួលដំណឹងថាចលនាបែបនេះកំពុងកើតមាននៅច្រើនកន្លែងទូទាំងប្រទេស។
ខ្ញុំសង្ឃឹមថានាយករដ្ឋមន្រី្ត ហ៊ុន ម៉ាណែត នឹងជូនលិខិតថ្លែងអំណរគុណជូនគ្រប់បងប្អូនដែលបានបរិច្ចាគរាប់តាំងពី១០០រៀលឡើងទៅដើម្បីបងប្អូន ដែលបានចូលរួមទាំងរក្សាទុកសម្រាប់តកូនតចៅអំពីស្មារតីស្នេហាជាតិរបស់ឪពុកម្តាយជីដូនជីតា៕
...
Read More
សម្ដេចតេជោ ហ៊ុន សែន៖ «ពុកបានបកស្រាយអស់២ម៉ោងសង្ឃឹមថាកូនយល់។
ទឹកដីកម្ពុជាមិនត្រូវបានកាត់ឲ្យទៅប្រទេសវៀតណាមដូចគេចោទ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាមឬឡាវ។
ប្រទេសនីមួយៗគ្រប់គ្រងលើអធិបតេយ្យភាពរៀងៗខ្លួនអនុវត្តច្បាប់ប្រទេសរៀងៗខ្លួន។
ប្រជាជនយើងក៏មិនអាចចូលទៅវៀតណាមឡាវដោយគ្មានការអនុញ្ញាតិ។
ឯប្រជាជនវៀតណាមនិងឡាវក៏មិនអាចចូលមកប្រទេសយើងដោយគ្មានការអនុញ្ញាតិ។
កិច្ចសហការរបស់យើងប្រម៉ូលផ្តុំលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មហេដ្ឋារចនាសម្ព័ន ដឹកជញ្ជូន សន្តិសុុខ។ បើកូនអាចស្តាប់ឡើងវិញនូវការពន្យល់របស់ពុកកូននិងកាន់តែយល់។
ពុកទើបត្រឡប់មកពីវៀតណាមល្ងាចមុិញនេះ (26/7/2024) ពុកបានចរចាជាមួយថ្នាក់ដឹកនាំវៀត ណាមសុំឲ្យភាគីវៀតណាមបន្ថែមការលក់ភ្លើងឲ្យយើងដោយដំឡើងពី ២៥០មេហ្រ្គាវ៉ាត់ដល់ ៤០០មេហ្រ្គាវ៉ាត់។ ភាគីវៀតណាមបានយល់ព្រម។
យើងផលិតភ្លើងមិនទាន់គ្រប់ ឯឡាវផ្គត់ផ្គង់ឲ្យយើងមិនទាន់បានតាមកិច្ចសន្យា។
ការខិតខំរកទីផ្សាឲ្យប្រជាជនយើងកាន់តែចាំបាច់ដែលត្រូវការសម្រួលពាណិជ្ជកម្មឲ្យបានល្អជាមួយប្រទេសជិតខាង ពិសេសតំបន់ភូមិភាគឥសាន្តដែលខ្វះផ្លូវដឹកជញ្ជូនខ្វះអគ្គីសនីនិងខ្វះទីផ្សា។
ក្នុង ២៥ឆ្នាំកន្លងមក តើយើងមានបាត់បង់ទឹកដីនៅកន្លែងណាទេ? គឺអត់ទេ។ តែយើងបានបោះបង្គោលព្រំដែលដល់មុំ៣កម្ពុជា ឡាវ
វៀតណាមថែមទៀតផង។
ពុកទទួលយកការកង្វល់ និងការព្រួយបារម្មណ៍របស់កូននិងប្រជាជនយើងដោយសារកត្តាប្រវត្តិសាស្រ្តទើបប្រឹងប្រែងបោះបង្គោលព្រំដែនឲ្យរឹងមាំជាមួយប្រទេសជិតខាងដើរទន្ទឹមនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង»៕
...
Read More
សូមអានការបកស្រាយរបស់លោកលឹម ជាវុត្ថាឆ្លើយតបទៅក្រុមប្រឆាំងនៅក្រៅប្រទេស៣នាក់ ដែលជជែកគ្នានិយាយបែបឆ្កួតឡប់ៗអំពីកម្មវិធីផ្ញើសារ CoolApp !
១៖ ការនិយាយរបស់អ្នកទាំង៣ គឺមិនបានសិក្សាស្វែងយល់ និងមិនយល់អ្វីទាំងអស់ពីក្រុមហ៊ុន CoolApp បែរជានាំគ្នាមកនិយាយបែបញុះញង់ ! កម្មវិធី CoolApp គឺផលិតឡើងដោយក្រុមហ៊ុនឯកជនឈ្មោះ CoolApp Co., Ltd មិនមែនដូចអ្នកថា CoolApp ផលិតឡើងដោយក្រសួងទូរគមនាគមន៍ និងប្រៃសណីយ៍នោះទេ !
២៖ អ្នកទាំង៣នាក់ សូមមេត្តាចូលទៅមើលក្នុង App Store & Google Play វាបង្ហាញឈ្មោះក្រុមហ៊ុន CoolApp. Co.Ltd. (ខ្ញុំ Screen Shot ជូន កុំឲ្យពិបាកចូលមើល)
៣៖ CoolApp ប្រើប្រាស់ប្រព័ន្ធបំបែកទៅជាកូដ (Encryption) ដូច WhatsApp និង Telegram. មិនអាចមានជនណាម្នាក់ចូលមើលបានឡើយ សូម្បីតែម្ចាស់ក្រុមហ៊ុនក៏ដោយ ! ចំណុចនេះខ្ញុំបានបញ្ជាក់តាមបណ្តាញផ្សព្វផ្សាយច្រើនដងរួចហើយ !
៤៖ CoolApp មិនរក្សាទិន្នន័យរបស់អ្នកប្រើប្រាស់នោះទេ គឺទិន្នន័យរក្សានៅលើទូរស័ព្ទ និងកុំព្យូរទ័ររៀងៗខ្លួនរបស់អ្នកប្រើ។ ការមិនរក្សាទិន្នន័យគឺមានហេតុផល ដ៏ច្បាស់លាស់២យ៉ាង, ទី១៖ ការមិនរក្សាទុកទិន្នន័យ គឺដើម្បីបង្ហាញពីទំនុកចិត្តកាន់តែច្បាស់ដល់អ្នកប្រើ (បើទុកក៏មិនអាចមើលឃើញដែរ) ទី២៖ មិនចាំបាច់ចំណាយលុយរាប់សិបលានដុល្លារ ដើម្បីសង់ Data Center ដើម្បីស្តុកទិន្នន័យរបស់អ្នកប្រើប្រាស់រាប់លាននាក់នោះទេ។
៥៖ CoolApp មិនមែនបង្កើតឡើង ដើម្បីប្រមូលទិន្នន័យឲ្យរដ្ឋាភិបាលនោះទេ ហើយក៏គ្មានទិន្នន័យឲ្យនោះដែរ ព្រោះនៅលើអ្នកប្រើទាំងអស់។
៦៖ អ្នកទាំង៣ គួរពិចារណាលើកទឹកចិត្តដល់អ្នកបង្កើត ដើម្បីបង្ហាញស្នាដៃខ្មែរដល់អន្តរជាតិ ដែលប្រទេសគេមានកម្មវិធីបែបនេះច្រើនប្រទេសលើពិភពលោក។
មួយម៉ាត់ណាក៏អ្នកទាំង៣ អួតពីប្រទេសគេ, ខ្ញុំសូមសួរត្រឡប់ទៅវិញថា ចុះប្រសិនបើ WhatsApp, Telegram របស់បរទេសទាំងនោះបិទ ឬក៏គាំង តើប្រជាជនខ្មែរមានអ្វីប្រើ...Read More
បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន។
ថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ដេវីត ហួត (David Hutt) សរសេរផ្សាយនៅលើកាសែត The Diplomat ថា លោក Bill Burns នាយក CIA មិនបានជួបជាមួយ លោក ហ៊ុន សែន ទេ ដូចដែលខ្ញុំបានលើកឡើងកាលពីប៉ុន្មានថ្ងៃមុន ដែលខ្ញុំបាននិយាយទៅកាន់អគ្គនាយក CIA កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។
តាមអ្វីដែលលោក Hutt លើកឡើងសំដៅថា ខ្ញុំភាន់ច្រឡំ។ ខ្ញុំគួរតែនិយាយដោយចំហរថា ខ្ញុំបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពីឆ្នាំ១៩៩៧មកម្ល៉េះ។
ជំនួបដែលសំខាន់គឺនាយកចារកម្មជាតិ (National Intelligence) លោក James Clapper ជួបឆ្នាំ២០១១ នៅផ្ទះរាជធានីភ្នំពេញ។
ឆ្នាំ២០១២ ជួបជាមួយ នាយក CIA លោក David Patraeus នៅផ្ទះរាជធានីភ្នំពេញ និងជំនួបចុងក្រោយជាមួយនាយក CIA លោក Bill Burns ឆ្នាំ២០២៤ នៅផ្ទះទីក្រុងតាខ្មៅ។
ករណីមិនមានការជួបគ្នាផ្ទាល់ ខ្ញុំក៏បញ្ជូនតំណាងរបស់ខ្ញុំទៅជួបថ្នាក់ដឹកនាំ CIA នៅទីក្រុងវ៉ាស៊ីនតោន រាប់ទាំងលោក Mike Pompeo ដែលក្រោយមកក្លាយជារដ្ឋមន្ត្រីការបរទេសរបស់អាមេរិក ជំនាន់ប្រធានាធិបតី ដូណាល់ ត្រាំ។
កិច្ចសហការសំខាន់របស់យើង គឺប្រឆាំងភេវរកម្ម ដែលមិនមែនជាកិច្ចសហការប្រឆាំងប្រទេសមួយណាឡើយ។
កម្ពុជាក៏មានកិច្ចសហការផ្នែកចារកម្មជាមួយប្រទេសផ្សេងទៀត ព្រោះនេះជាដំណើរធម្មតានៃរដ្ឋមួយដែលមានអធិបតេយ្យភាព។
ឃើញទឹកស្ងប់កុំគិតថា ក្នុងទឹកគ្មានត្រី។ ពេល ហ៊ុន សែន មិននិយាយកុំគិតថា ហ៊ុន សែន...Read More
ថ្ងៃ៧មិថុនា២០២៤នេះ មានកាសែតបរទេសមួយចុះផ្សាយអំពីប្រទេសអាស៊ីអាគ្នេយ៍ចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីសនាពេលខាងមុខ។ គេខិតខំទម្លាក់កំហុសឲ្យចិន ប្រសិនកម្ពុជាមិនបានចូលរួម។
កាលពីសប្តាហ៍មុន ក្នុងជំនួបតាមវីដេអូជាមួយប្រធានសភាអ៊ុយក្រែន ទន្ទឹមនឹងការជម្រាបជូនគាត់ថា កម្ពុជាកំពុងពិចារណាលើផែនការសន្តិភាព និងការចូលរួម ឬមិនចូលរួម ខ្ញុំក៏បានជម្រាបគាត់ថា សន្និសីទមិនទទួលបានជោគជ័យទេ ប្រសិនបើភាគីពាក់ព័ន្ធពិសេសរុស្ស៊ី មិនត្រូវបានអញ្ជើញឲ្យចូលរួម។ ខ្ញុំបានប្រាប់គាត់បន្ថែមថា មុនសន្និសីទពេលសន្និសីទ និងក្រោយសន្និសីទ រុស្ស៊ីនឹងវាយខ្លាំងលើសមរភូមិយោធា។ ខ្ញុំក៏និយាយបែបនេះទៅកាន់អគ្គនាយក CIA នៅថ្ងៃ ០២ មិថុនា និងរដ្ឋមន្ត្រីការពារជាតិអាមេរិកថ្ងៃ ០៤ មិថុនា ពេលពួកគាត់មកជួបជាមួយខ្ញុំ។ តើសម្ដីបែបនេះ ចិនណែនាំឲ្យខ្ញុំនិយាយឬកម្ពុជាមានសិទ្ធិនិយាយ?
កម្ពុជាជារដ្ឋឯករាជ្យ ហើយខ្ញុំបានធ្វើការជាមួយមេដឹកនាំចិនច្រើនឆ្នាំ និងច្រើនជំនាន់ខ្ញុំមិនធ្លាប់លឺ មេដឹកនាំចិនណាម្នាក់ និយាយមកកាន់ខ្ញុំឲ្យធ្វើនេះ ឬធ្វើនោះតាមបំណងរបស់ចិនឡើយ។ ផ្ទុយទៅវិញពួកអ្នកដែលនិយាយថា កម្ពុជាធ្វើតាមចិនទៅវិញទេ ដែលតែងតែមកដាក់ការគាបសង្កត់ឲ្យកម្ពុជាធ្វើតាមខ្លួនរហូតប៉ះទង្គិចសម្ដីជាមួយខ្ញុំជាញឹកញាប់។ ការសម្រេចចិត្តមិនចូលរួមសន្និសីទរបស់កម្ពុជា វាជាសិទ្ធិរបស់កម្ពុជា ដោយកម្ពុជាមើលឃើញថា វាមិនមានជោគជ័យ។ ឯប្រទេសផ្សេងទៀតចូលរួមឬមិនចូលរួម វាជាសិទ្ធិរបស់ប្រទេសទាំងនោះ។
សូមកុំព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ៕
...
Read More
ខ្ញុំសូមបង្ហោះនូវអធិប្បាយរបស់លោក សយ សុភាព រឿងលោក អាត់ ធន់ ចាញ់ការបោះឆ្នោតជាមេសហជីពបន្ទាប់ទៅក៏មានពាក្យការគំរាមឬការលូកដៃពីខាងក្រៅ។ តាមពិតទៅលោក អាត់ ធន់ មានទំនាក់ទំនងជាមួយខ្ញុំជិត ២០ឆ្នាំហើយតែ អាត់ ធន់ តែងបង្ហាញឥរិយាបទជាអ្នកប្រឆាំងដើម្បីបានការទុកចិត្តពីចៅហ្វាយបរទេសដែលផ្តល់លុយ។ សូម្បីតែថ្ងៃ ១ ឧសភា ២០២៤ កន្លងទៅ អាត់ ធន់ បានដឹកនាំកម្លាំងចូលរួមជាមួយក្រុមប្រឆាំងរៀបចំទិវាពលកម្មអន្តរជាតិដើម្បីបង្ហាញថាខ្លួនជាអ្នកប្រឆាំង។ ថ្ងៃ ៣ ឧសភា ២០២៤ ខ្ញុំមានការភ្ញាក់ផ្អើលក្រោយមើលសាររបស់លោក សយ សុភាព ដែលលោក អាត់ ធន់ ចង់បញ្ជូនមកខ្ញុំ ដែលទាំងសារដំបូងនិងសារបន្តបន្ទាប់ អាត់ ធន់ ចង់ឲ្យខ្ញុំជួយលើរឿងបោះឆ្នោត ឬមុខតំណែងក្នុងសហជីពក្នុងករណីចាញ់ឆ្នោត។
ការភ្ញាក់ផ្អើលរបស់ខ្ញុំនៅត្រង់ អាត់ ធន់ ឈប់ទាក់ទងមកខ្ញុំអស់មួយរយៈមកហើយដើម្បីក្លាយខ្លួនជាអ្នកប្រឆាំងពិតឬក្លែងក្លាយខ្ញុំមិនច្បាស់។ រឿងបានផ្លាស់ប្តូរត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ ពីថ្ងៃទី ១ ឧសភា ដល់ថ្ងៃ ៣ ឧសភា ២០២៤ បន្ទាប់ពីលោក អាត់ ធន់ ពិនិត្យឃើញថាអាចចាញ់ការបោះឆ្នោតជ្រើសរើសមេសហជីពថ្មីទើ អាត់ ធន់ រត់រក ហ៊ុន សែន ជួយ។
បន្ទាប់ពីទទួលបានសារពីលោក សយ សុភាព ខ្ញុំក៏បានសាកសួររកព័ត៌មានទាក់ទងលើរឿងនេះទើបដឹងថាការបោះឆ្នោតត្រូវធ្វើថ្ងៃ ១៩ ឧសភា តែគ្រោងនឹងពន្យាពេលបន្ថែមដោយការប៉ុនប៉ង ធ្វើឲ្យមានការប្រែប្រួលដល់អង្គបោះឆ្នោតថែមទៀត។ ខ្ញុំប្រាប់ទៅលោក សយ សុភាព ឲ្យប្រាប់ទៅលោក អាត់ ធន់ ថាគួរតែបោះឆ្នោតតាមការកំណត់ជាមួយអង្គបោះឆ្នោតដែលមានស្រាប់ ដែលនេះជាដំណើការធម្មតានៃប្រជាធិបតេយ្យសម្រាប់អង្គការចាត់តាំងមួយដែលមនុស្សចាស់ដូចរូបខ្ញុំគួរតែប្រាប់ទៅក្មេងជំនាន់ក្រោយឲ្យគោរព។ សូមស្តាប់ការពន្យល់របស់លោក សយ សុភាព ជាមួយសារដំបូងដែលលោក សយ សុភាព...Read More
ខ្ញុំពិតជាមានការភ្ញាក់ផ្អើលពេលបើកមើលមតិយោបល់ក្នុងតិចតុកដែលខ្ញុំបានបង្ហោះ។ មិនដឹងជនជាតិវៀតណាមចូលជេរខ្ញុំពីពេលណាមក ព្រោះមើលតែ៤វីដេអូដែលបានបង្ហោះ ឃើញរាប់សិបនាក់ចូលមកជេរ។ កាលឆ្នាំ ២០១៦(និងឆ្នាំ) ២០១៧ មានជាង ២០០០នាក់ ចូលមកជេរខ្ញុំតាម Facebook ក្នុងនោះមានម្នាក់ជាលេខាបក្សស្រុកផង។ ក្រោយខ្ញុំប្រាប់អគ្គលេខាបក្ស ងៀង ហ្វូចុង រឿងបែបនេះក៏ស្ងាត់ទៅវិញពេលនោះរឿងសមុទ្រចិនខាងត្បូង។
ពេលនេះពួកគេចូលមកជេរតាម TikTok ម្តង ប្រហែលជាក្រោយខ្ញុំនិយាយរឿងព្រែកជីកហ្វូណនតេជោ។ ខ្ញុំមិនប្រាកដថាវៀតណាមនេះជាអ្នកណា? វៀតណាមនៅក្នុងប្រទេសវៀតណាម ឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាម ឬអណិកជនវៀតណាមនៅកម្ពុជា ឬបងប្អូនខ្មែរក្រោមដែលមានគណនី តិចតុក និងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរខ្មែរផង។
ដោយមានការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះ គឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលយើងអាចធ្វើបាន។ ខ្ញុំស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរខ្ញុំជាអ្នកណា? ខ្ញុំមិនចោទប្រកាន់ថ្នាក់ដឹកនាំវៀតណាមថាប្រើប្រាស់មនុស្សបែបនេះឱ្យចូលមកជេរខ្ញុំទេ ដូចនេះទើបខ្ញុំស្នើសុំកិច្ចសហការស្រាវជ្រាវដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់៕
...
Read More ទៅមុខថយក្រោយ