សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping)

នៅរដ្ឋធានីប៉េកាំង នៃ សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម ស៊ី ជីនពីង បានសម្ដែងនូវការពេញចិត្ត និងរីករាយដែលបានរួមចំណែកក្នុងការកសាងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនឱ្យរឹងមាំដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងកម្ពុជា និងចិនគឺមានភាពរឹងមាំដូចជាផ្ទាំងសិលាដូច្នេះដែរ។ ឯកឧត្តមប្រជាធិបតីក៏បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០២៥ កន្លងទៅ ដែលបានជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសគឺការអនុវត្តការកសាងនូវសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគ្គសម័យថ្មី។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះការបដិសណ្ឋារកិច្ចរបស់ឯកឧត្តមប្រធានាធិបតី ចំពោះសម្ដេចនិងគណៈប្រតិភូ។ សម្ដេចតេជោបានពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមប្រធានាធិបតីជុំវិញទំនាក់ទំនងកម្ពុជានិងចិន។ សម្ដេចបានលើកឡើងថា កម្ពុជា និងចិនគឺជាមិត្តដែកថែប ហើយបើទោះបីជាពិភពលោកមានការប្រែប្រួល និងអាកាសធាតុមានការប្រែប្រួលបែបណាក្តី តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ។ សម្ដេចតេជោបានលើកឡើងនៅចំពោះមុខ ឯកឧត្តម ស៊ី ជីនពីង ទៀតថា មិត្តភាពកម្ពុជា-ចិន ដែលកម្ពុជាចាត់ទុកចិនគឺជាមិត្តចាស់ ជាមិត្តពិត និងជាទីទុកចិត្តរបស់ប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះ ភាគីទាំងពីរក៏បានជជែកគ្នាបន្ថែមទៀតទៅលើការពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា ទាំងក្របខណ្ឌសេដ្ឋកិច្ច ក្របខណ្ឌ នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសសម្ដេចតេជោបានស្នើដល់ចិនឱ្យបន្តគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាបន្តទៀត។ សម្ដេចបានលើកឡើងថា ការកសាងហេដ្ឋាចនាសម្ព័ន្ធក៏ដូចជាសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មិនអាចខ្វះបានឡើយនូវតួនាទីរបស់ចិន ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាទាក់ទងទៅនឹងការពង្រឹងកិច្ចការនៅក្នុងក្របខណ្ឌពង្រឹងសន្តិសុខ រវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូរនូវព័ត៌មានគ្នា និងការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចរវាងប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានជជែកគ្នាទៅលើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌគណបក្សនៃប្រទេសទាំងពីរ ដែលក្នុងដំណើរទស្សនកិចរបស់សម្ដេចតេជោនាពេលនេះ...Read More


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម លូ ហៃស៊ីង(Liu Haixing) រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម

នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម លូ ហៃស៊ីង (Liu Haixing) រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម លូ ហៃស៊ីង បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ និងគណៈប្រតិភូមកកាន់ប្រទេសចិននៅពេលនេះ។ ឯកឧត្តមបានចាត់ទុកដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ថាគឺជាចលករដ៏សំខាន់ក្នុងការពង្រឹងបន្ថែមទៀតនូវមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។ឯកឧត្តម បានលើកឡើងថាប្រជាជនចិនបានចាត់ទុកសម្ដេចតេជោ គឺជាមិត្តដ៏ល្អរបស់ចិន។ ឯកឧត្តម បានរំលេចថា គ្រាន់តែដំណឹងនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ មកកាន់ប្រទេសចិន គឺប្រជាជនចិន បានសម្ដែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនេះ។ ឯកឧត្តម ក៏បានលើកឡើងទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌគណបក្ស និងគណបក្ស នៃប្រទេសទាំងពីរដោយតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចនៅពេលនេះ ក៏មានការចុះហត្ថលេខា អនុស្សរណៈនៃការយោគយល់គ្នា រវាងគណបក្សនៃប្រទេសទាំងពីរផងដែរ ដែល ឯកឧត្តម សង្ឃឹមថាតាមរយៈ MOU នេះ នឹងកាន់តែញាំងបន្ថែមទៀតឱ្យទំនាក់ទំនងរវាងគណបក្សទាំងពីរកាន់តែរឹងមាំនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ជាពិសេសសម្រាប់ការបណ្ដុះបណ្ដាលដល់អ្នកបន្តវេនជំនាន់ក្រោយរបស់គណបក្ស។

សម្ដេចតេជោ បានសម្ដែងនូវការ អរគុណចំពោះការបដិសណ្ឋារកិច្ចរបស់ ឯកឧត្តម ចំពោះ សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា។ សម្ដេចតេជោក៏បានរំលេចផងដែរថា នៅក្នុងឆ្នាំ២០២៦នេះ គឺជាខួប៣៥ ឆ្នាំនៃដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ លើកដំបូង ដែលសម្ដេចបានធ្វើដំណើរមកកាន់សាធារណរដ្ឋប្រជាមានិតចិន

ហើយក៏គាប់ជួនចំនឹងខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិនផងដែរ ដែលនេះឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ សម្ដេចតេជោបានលើកឡើងថា ទំនាក់ទំនងរវាងបក្ស និងបក្ស គឺជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ជាចុងក្រោយ ឯកឧត្តម លូ ហៃស៊ីង ក៏បានជូនពរ សម្តេចតេជោ...Read More


សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី (ZHAO Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន

នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី (ZHAO Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ដែលជំនួបនេះធ្វើឡើងនៅមហាវិមានប្រជាជនចិន រដ្ឋធានីប៉េកាំង។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម ចាវ ឡឺជី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិននាពេលនេះ។ ឯកឧត្តមបានហៅទំនាក់ទំនងកម្ពុជា និងចិនថា ជាទំនាក់ទំនងមិត្តចាស់ មិត្តដែកថែប ដែលតែងតែជួយយកអាសាគ្នាទៅវិញទៅមក។ ឯកឧត្តម ក៏បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំទៅ គឺបានបង្ហាញនូវការពង្រឹងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំជាពិសេសគឺការជំរុញការអនុវត្ត ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគ្គសម័យថ្មី។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណ ឯកឧត្តម ចាវ ឡឺជី ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្ដេច និងគណៈប្រតិភូកម្ពុជា។ សម្ដេចបានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ សម្ដេច សង្កត់ធ្ងន់ថា ទោះបីជាពិភពលោកមានការប្រែប្រួល អាកាសធាតុមានការប្រែប្រួលតែមិត្តភាព កម្ពុជា-ចិន មិនប្រែប្រួលឡើយ។

នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងនៅក្នុងក្របខណ្ឌស្ថាប័ននីតិប្រតិបត្តិ ស្ថាប័នបក្ស និងស្ថាប័ននីតិបញ្ញត្តិ ដោយ សម្ដេច បានបញ្ជាក់ថា សម្ដេច ចង់ឃើញស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសទាំងពីរដើរតួនាទីកាន់តែសកម្មបន្ថែមទៀត នៅក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ដើម្បីគាំទ្រដល់ស្ថាប័ននីតិប្រតិបត្តិ និងគណបក្សរវាងប្រទេសទាំងពីរដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម ចាវ ឡឺជី បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់ សម្ដេចតេជោ ហើយ...Read More


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Dacian Julien Cioloş ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី ចូលជួបសម្តែងការគួរសម

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Dacian Julien Cioloş ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយនឹងឯកឧត្តម Dacian Julien Cioloş និងប្រតិភូក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ សម្ដេចសង្ឃឹមថា វត្តមានរបស់ ឯកឧត្តម និងប្រតិភូ នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងរ៉ូម៉ានី កាន់តែរឹងមាំ និងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងអង្គការហ្វ្រង់កូហ្វូនី កាន់តែល្អប្រសើរបន្ថែមទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តមក៏បានអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសម នាឱកាសនេះ។ ឯកឧត្តមក៏បាននាំនូវសាររបស់ឯកឧត្តមប្រធានាធិបតីរ៉ូម៉ានី ថ្វាយព្រះមហាក្សត្ររបស់កម្ពុជា និងសួរសុខទុក្ខសម្ដេចតេជោប្រមុខរដ្ឋស្តីទីផងដែរ។ ឯកឧត្តមបានលើកឡើងថា កម្ពុជា និងរ៉ូម៉ានី មានទំនាក់ទំនងដ៏ល្អជាមួយគ្នា ហើយប្រទេសទាំងពីរ នឹងខិតខំប្រឹងប្រែងពង្រីកទំនាក់ទំនងបន្ថែមទៀត។ ជាមួយគ្នានេះ នៅក្នុងក្របខ័ណ្ឌអង្គការហ្វ្រង់កូហ្វូនី ឯកឧត្តម ក៏បានជម្រាបសម្ដេចតេជោថា ឯកឧត្តមគឺជាបេក្ខភាពតំណែងអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី ហើយក៏បានចែករំលែកអំពីតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនី ក្នុងការដើរតួយ៉ាងសំខាន់ក្នុងការពង្រីក និងពង្រឹងនូវពហុភាគីនិយម និងលើកស្ទួយបន្ថែមទៀត។

នៅក្នុងក្របខ័ណ្ឌ នៃកិច្ចការអន្តរជាតិនេះ ឯកឧត្តមក៏បានអបអរសាទរចំពោះកម្ពុជាដែលត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅក្នុងខែវិច្ឆិកាខាងមុខនេះ ដែលឯកឧត្តមចាត់ទុកថា ភាពជាម្ចាស់ផ្ទះនេះ គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជានៅក្នុងការចូលរួមចំណែកក្នុងក្របខណ្ឌនៃអង្គការហ្វ្រង់កូហ្វូនី នេះ។

សម្ដេចតេជោ ក៏បានអរគុណចំពោះសារសុខទុក្ខរបស់ឯកឧត្តមប្រធានាធិបតី រ៉ូម៉ានី ថ្វាយចំពោះព្រះមហាក្សត្រកម្ពុជា ក៏ដូចជាសួរសុខទុក្ខចំពោះសម្ដេចផ្ទាល់។ សម្ដេចតេជោក៏បានចែករំលែកនូវស្ថានការណ៍អន្តរជាតិ ជាមួយឯកឧត្តម និងប្រតិភូ អំពីពហុភាគីនិយម ជាពិសេសនៅក្នុងក្របខណ្ឌនៃតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនី ដើម្បីធ្វើយ៉ាងណាក្នុងនាមជាអង្គការដែលមានសមាជិកដ៏ច្រើន ដែលសមាជិកពេញសិទ្ធិនៅពេលបច្ចុប្បន្នមានរហូតដល់៥៣ប្រទេស ដែលក្នុងចំណោមសមាជិកទាំងអស់នោះត្រូវតែពង្រឹងនូវការកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត...Read More


សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»

ថ្ងៃនេះ ខ្ញុំមានការចាប់អារម្មណ៍ទៅលើអត្ថបទរបស់លោក Surachart Bamungsuk អ្នក​ជំនាញ​ផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ ដែលមានចំណងជើង​ថា «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅតុលាការអន្តរជាតិម្តងទៀតឬ?»។

ខ្ញុំសូម​ចូលរួមចែករំលែក​នូវ​អត្ថបទ​នេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេស​ទាំងពីរ​កម្ពុជានិងថៃ បាន​ជ្រាប​បន្ថែម។ ខ្ញុំមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅ​លើអត្ថបទ​របស់លោក សូមទុកឱ្យ​ប្រជា​ជនទាំងពីរពិចារណាលើអ្វីដែលោក Surachart បានសរសេរៀបរាប់។ ខាងក្រោមខ្លឹមសារអត្ថបទទាំងស្រុង៖

១៖ នៅពេលដែលលោក Anutin បានចេញមកប្រកាសទៅកាន់កម្ពុជា កាលពីថ្ងៃទី២៧ ខែ​ឧសភាថា «ប្រទេសថៃនឹងប្រកាន់ខ្ជាប់តែលើផែនទីខ្នាត 1:50,000 ប៉ុណ្ណោះ ហើយប្រសិន​បើ​នៅតែចង់ប្រើផែនទីខ្នាត 1:200,000 គឺមិនបាច់មកជជែកជាមួយប្រទេសថៃឡើយ» អ្នក​វិទ្យា​សាស្ត្រ និងអ្នកវិភាគកម្រិតជាតិ បែរជាចេញមកព្រមានភ្លាមៗថា «ប្រយ័ត្នវានឹងនាំប្រទេស​ដើរ​ចូលអន្ទាក់ច្បាប់ ដែលធ្លាប់ធ្វើឱ្យថៃចាញ់ក្តីនៅតុលាការពិភពលោក រួចមកហើយរហូតដល់ទៅ 2 ដង»។

២៖ អ្នកវិទ្យាសាស្ត្ររូបនោះ គឺសាស្ត្រាចារ្យ Surachart Bamrungsuk ដែលជាសាស្ត្រា​ចារ្យ​ជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកជំនាញខាងកិច្ចការយោធា និងសន្តិសុខ។ ខ្សែ​​បន្ទាត់​ព្រំដែនរវាងថៃនិងកម្ពុជា មានឫសគល់តាំងពីសម័យដែលសៀម និងបារាំង បានធ្វើ​សន្ធិ​សញ្ញានៅកាលពីរាប់រយឆ្នាំមុន។

៣៖ សៀម និងបារាំង បានចុះហត្ថលេខាលើសន្ធិសញ្ញាចំនួន ៣ច្បាប់ ហើយនៅពេលសរសេរ​សន្ធិសញ្ញារួចរាល់ ក៏ត្រូវមកគូសវាស់ខ្សែបន្ទាត់ជាក់ស្តែងនៅលើផ្ទៃដី។ ហេតុនេះ ទើបគេ​បង្កើត​គណៈកម្មការបោះបង្គោលព្រំដែនរួមគ្នា ដើម្បីដើរអង្កេតភ្នំ ទន្លេ និងខ្សែផ្លូវទឹក (watershed) រួចរៀបចំបង្កើតឡើងជាផែនទី នោះគឺ «ផែនទីបោះបង្គោលព្រំដែន» ដែលបានធ្វើរួចរាល់នៅទី

ក្រុងប៉ារីស រួចផ្ញើមកឱ្យរដ្ឋាភិបាលសៀម តាមរយៈស្ថានទូតសៀមប្រចាំទីក្រុងប៉ារីសនៅ​ខែ​សីហា ឆ្នាំ១៩០៨។

៤៖ ផែនទីបោះបង្គោលព្រំដែនឈុតនេះ គឺមានខ្នាត 1:200,000 ដោយលោកសាស្ត្រាចារ្យ Surachart បានពន្យល់យ៉ាងច្បាស់ថា «ផែនទីខ្នាត 1:50,000 ដែលថៃយកមកអះអាង​នោះ តាមពិតទៅ គឺជាផែនទីដែលកងទ័ពអាមេរិក បានធ្វើឡើងនៅក្នុងយុគសម័យ​សង្គ្រាម​វៀតណាម»។

វាជាផែនទីទាហាន ឬផែនទីយុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធមិនមែនជាផែន​ទី​ដែលធ្វើឡើងក្នុងគោលបំណងបោះបង្គោលព្រំដែនឡើយ ហើយក៏មិនដែលទទួល​បានការ​ផ្តល់​សច្ចាប័នពីភាគីណាមួយនោះដែរ។

៥៖...Read More


សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ

នៅព្រឹកថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំចំនួន១១៨៩នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលប្រជុំនៃភោជនីយដ្ឋាន ឡូវ គឹមសេង ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

នេះជាបេសកកម្មលើកទី១១ និងចំនួន១២ ខេត្ត ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដោយចាប់ផ្ដើមពីខេត្តកំពង់ចាម,ត្បូងឃ្មុំ, កំពង់ស្ពឺ,តាកែវ,កំពត,កែប,ស្វាយរៀង,ព្រៃវែង,ភ្នំពេញ,កំពង់ឆ្នាំង, ពោធិ៍សាត់ និងកំពង់ធំនាថ្ងៃនេះ។

តាមរបាយការណ៍របស់ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ

បានឱ្យដឹងថា ខេត្តកំពង់ធំ ស្ថិតនៅចំកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា​ មានក្រឡាផ្ទៃ ១៥ ០៦១គីឡូម៉ែត្រក្រឡា មានក្រុង១, ស្រុក៨, ឃុំ៧៣, សង្កាត់៨ និងមានភូមិ ៧៦៥។ កំពង់ធំបាននិងកំពុងប្រែមុខមាត់ថ្មី និងកំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បី​ប្រែ​ក្លាយសក្តានុពលរបស់ខេត្តដែលមានផ្ទៃដីធំជាងគេ និងនៅចំចំណុចកណ្ដាលប្រទេស សម្បូរ​ទៅ​ដោយធនធានទឹក និងមានប្រជាជនជិតមួយលាននាក់ ឱ្យទៅជាមូលដ្ឋានសេដ្ឋកិច្ចកាន់តែរឹង​មាំ​ស្រប​តាមចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតដោយ ប្រែ​ក្លាយខេត្តកំពង់ធំ លែងឱ្យជាខេត្តមួយដែលគេទៅហួសមកហួសទាំងវិស័យ​ទេសចរណ៍ វិនិយោគ ពាណិជ្ជកម្ម និងទាំងគម្រោងអភិវឌ្ឍន៍។ គិតមកដល់ពេលនេះ ខេត្តកំពង់ធំ ទទួលបាននូវគម្រោងវិនិយោគជាបន្តបន្ទាប់ទាំងសាធារណៈ និងឯកជន ក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ក៏ដូចជាការអភិវឌ្ឍហេដ្ឋា​រច​នា​សម្ព័ន្ធរូបវន្តចាំបាច់នានា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលបំណងនៃការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការរបស់សម្តេចតេជោនាពេលនេះ គឺជាការអនុវត្ត...Read More


សម្តេចតេជោ ហ៊ុន សែន ចែករំលែកលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃលើកឡើងអំពី «បញ្ហាផែនទីខណ្ឌសីមាព្រំដែនគោក ថៃ-កម្ពុជា»

ខ្ញុំមានការចាប់អារម្មណ៍ទៅលើលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ ដូច្នេះខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបបន្ថែម។ ខ្ញុំមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោក សូមទុកឲ្យប្រជាជនទាំងពីរពិចារណាលើអ្វីដែលោក Surachart បានសរសេរៀបរាប់។

ខាងក្រោមខ្លឹមសារអត្ថបទទាំងស្រុង៖

បញ្ហាផែនទីខណ្ឌសីមាព្រំដែនគោក ថៃ-កម្ពុជា តាមការលើកឡើងរបស់លោក Surachart Bamrungsuk

ផ្សាយលើគណនី Facebook: Matichon Weekly – มติชนสุดสัปดาห์ : ថ្ងៃទី 01/06/2026

លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ បានលើកឡើងថា «ខ្ញុំគិតជាច្រើនដងហើយថា តើខ្ញុំគួរតែសរសេរសំបុត្រចំហមួយច្បាប់នេះផ្ញើជូនលោក Anutin ដែរឬទេ ប៉ុន្តែនៅពេលគិតដល់ព័ត៌មានស្តីពីខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា ដែលនាយករដ្ឋមន្ត្រី បានផ្តល់បទសម្ភាសន៍ដល់បណ្តាញសារព័ត៌មានផ្សេងៗរួចមក ខ្ញុំក៏សម្រេចចិត្តថា ខ្ញុំគួរតែសរសេរដើម្បីសុំការអនុញ្ញាតជម្រាបជូនព័ត៌មានពាក់ព័ន្ធនឹងរឿងខាងលើ។

រឿងដែលខ្ញុំបានលើកឡើង អាចនឹងផ្ទុយពីព័ត៌មានដែលលោកបានដឹង ដោយសារព័ត៌មានដែលពាក់ព័ន្ធនឹងរឿងខ្សែបន្ទាត់ព្រំដែនបែបនេះ គឺជារឿងដែលមានសារៈសំខាន់ខ្លាំងចំពោះ «ផលប្រយោជន៍ជាតិ» របស់ថៃ។ ដូច្នេះហើយទើបខ្ញុំត្រូវសុំការអនុញ្ញាតបង្ហាញជូនដើម្បីឱ្យមានភាពច្បាស់លាស់ ទោះបីជាដឹងថា វាអាចនឹងមិនត្រូវចិត្តលោកក៏ដោយ។ ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ព័ត៌មាន នាយករដ្ឋមន្ត្រីបានប្រកាសថា ប្រទេសថៃនឹងប្រកាន់យកតែផែនទីខ្នាត 1:50,000 តែប៉ុណ្ណោះ ហើយថែមទាំងបានប្រកាសសង្កត់ធ្ងន់ទៀតថា បើប្រើផែនទីខ្នាត 1:200,000 គឺមិនបាច់មកជជែកជាមួយប្រទេសថៃឡើយ។

ខ្ញុំចង់សុំការអនុញ្ញាតប្រាប់ដល់នាយករដ្ឋមន្ត្រីវិញថា នៅក្នុងការចរចាបញ្ហាវិវាទរឿងបន្ទាត់ព្រំដែនរវាងប្រទេស និងប្រទេស រដ្ឋគូភាគីវិវាទនឹងប្រើប្រាស់តែផែនទី ដែលទទួលបានការផ្តល់សច្ចាប័នរួចហើយតែប៉ុណ្ណោះ ចំណែកឯផែនទីផ្សេងទៀតដែលមិនទាន់ទទួលបានការផ្តល់សច្ចាប័ន គឺមិនអាចយកមកប្រើប្រាស់ជាភស្តុតាង នៅក្នុងការចរចាបញ្ហាអន្តរជាតិបានឡើយ។ ដូចដែលនាយករដ្ឋមន្ត្រីបានដឹងស្រាប់ហើយថា ប្រទេសសៀម និងបារាំង បានចុះហត្ថលេខាលើសន្ធិសញ្ញារវាងគ្នាចំនួន 3 ច្បាប់ គឺ៖ សន្ធិសញ្ញា រ.ស. 112 (សន្ធិសញ្ញាបន្ទាប់ពីវិបត្តិនៃសម័យRattanakosin 112 (ឆ្នាំ1893), អនុសញ្ញា រ.ស. 112 (ឆ្នាំ1904 – គឺជាការកែប្រែសន្ធិសញ្ញាឆ្នាំ1893)...Read More


សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត ពោធិ៍សាត់

នៅព្រឹកថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តពោធិ៍សាត់ ចំនួន ៧៧៥នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តពោធិ៍សាត់។

នេះជាបេសកកម្មលើកទី១០ និង១១ខេត្ត-ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដោយពីផ្ដើមពីខេត្តកំពង់ចាម,ត្បូងឃ្មុំ, កំពង់ស្ពឺ,តាកែវ,កំពត,កែប,ស្វាយរៀង,ព្រៃវែង,ភ្នំពេញ,កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ នាថ្ងៃនេះ។

តាមរបាយការណ៍របស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ខេត្តពោធិ៍សាត់ គឺជាខេត្តមួយក្នុងចំណោមរាជធានីខេត្តទាំង២៥ ស្ថិតនៅ​ភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ ១៨៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តទទួលបាននូវសមិទ្ធផលសំខាន់ៗជាច្រើនសម្រាប់បម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ក្នុងនោះទាក់ទងទៅនឹងវិស័យថាមពល ខេត្តពោធិ៍សាត់ មានវារីអគ្គិសនី៣កន្លែង,ទី១ដែលមានអានុភាព១២០មេហ្កាវ៉ាត់ស្ថិតនៅស្ទឹងអាតៃ,ទី២មានអានុភាព៨០មេហ្កាវ៉ាត់ ស្ថិតនៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយស្រុកវាលវែង(ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់តេជោ ហ៊ុន សែន) និងទី៣អានុភាព១៥០មេហ្កាវ៉ាត់ដែលកំពុងសាងសង់គឺវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ និងវារីអគ្គិសនីស្ទឹងមេទឹកស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដាស្រុកវាលវែង។ ជាមួយគ្នានេះខេត្តពោធិ៍សាត់មានស្ថានីយ៍ថាមពលដើរដោយពន្លឺព្រះអាទិត្យនៅស្រុកក្រគរដែលមានអានុភាពផលិតអគ្គិសនីបាន២៤០មេហ្កាវ៉ាត់កំពុងដំណើរការ និងគ្រោងសាងសង់ស្ថានីយ៍ថាមពលដើរដោយពន្លឺព្រះអាទិត្យមានអានុភាព៣៥០មេហ្កាវ៉ាត់បន្ថែមទៀតស្ថិតនៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ក្នុងនោះក៏មានស្ថានីយស្តុកថាមពលដោយអាគុយ២០០មេហ្កាវ៉ាត់ផងដែរ។ ចំពោះវិស័យឧស្សាហកម្មវិញ ខេត្តនេះមានរោងចក្រសហគ្រាសជាច្រើនកន្លែងដូចជា រោងចក្រដំឡើងរថយន្តហ្វ័ត(Ford)រោងចក្រផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិចត្រូនិក រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតទឹកស្អាត និងសហគ្រាសមួយចំនួនទៀតដែលអាចស្រូបយកកម្លាំងពលកម្មប្រមាណ១៥៨១៥នាក់។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលបំណងនៃការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការរបស់សម្តេចតេជោនាពេលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន...Read More


សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ឆ្នាំង

នៅព្រឹកថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំងសរុបចំនួន៩៦៦នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពង់ឆ្នាំង។

នេះជាបេសកកម្មលើកទី៩ និង១០ខេត្ត-ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្តដោយពីផ្ដើមពីខេត្តកំពង់ចាម,ត្បូងឃ្មុំ, កំពង់ស្ពឺ,តាកែវ,កំពត,កែប,ស្វាយរៀង,ព្រៃវែង,ភ្នំពេញ និងកំពង់ឆ្នាំងនាថ្ងៃនេះ។

តាមរបាយការណ៍របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ខេត្តកំពង់ឆ្នាំង មានចម្ងាយ៩១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតនៅភាគកណ្តាលនៃប្រទេសកម្ពុជា មានព្រំប្រទល់ខាងកើតជាប់ខេត្តកំពង់ចាម ខាងត្បូងជាប់ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខាងលិចជាប់ខេត្តពោធិ៍សាត់ និងខាងជើងជាប់ខេត្តកំពង់ធំ និងបឹងទន្លេសាប។

ខេត្តមានផ្ទៃដីសរុប៥ ៥២១គីឡូម៉ែត្រការ៉េ មានក្រុង ស្រុកចំនួន៨ ឃុំ-សង្កាត់ចំនួន៧១ និង​ភូមិ​ចំនួន៥៦៩ភូមិ។ ខេត្តកំពង់ឆ្នាំងមានប្រជាជនចំនួន ១៦១៣៣០គ្រួសារ និងប្រជាជនសរុបចំនួន៦១៥ ៨៩៦នាក់។ ក្រោមការដឹកនាំប្រកប​ដោយ​គតិ​បណ្ឌិត និងមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពង់ឆ្នាំងសម្រេច​បាន​នូវសមិទ្ធផលធំៗជាច្រើនគ្រប់វិស័យ ក្នុងនោះខេត្តមានរោងចក្រសហ​គ្រាស និងសិប្បកម្មសរុបចំនួន២ ៧១២មូលដ្ឋាន។រោងចក្រ សហគ្រាសធុន​ធំចំនួន​៤២កន្លែង មានកម្មករ និយោជិតចំនួន៧៦ ៩២៤នាក់។ ការផ្គត់ផ្គង់ទឹកស្អាតចំនួន២១ក្រុមហ៊ុន និងផ្គត់ផ្គង់ទៅដល់៤៣ឃុំ និង ២៨៥ភូមិ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលបំណងនៃការចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការរបស់សម្តេចតេជោនាពេលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន...Read More


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មីសាធារណរដ្ឋបេណាំងប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង

នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ៣ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មីសាធារណរដ្ឋបេណាំងប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ ហើយក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចសូមអបអរសាទរចំពោះឯកឧត្តម ADJAGBA ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់បេណាំងប្រចាំនៅកម្ពុជា។ សម្ដេចសង្ឃឹមថាបេសកកម្មរបស់ឯកឧត្តមក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជានេះ នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងបេណាំងឱ្យកាន់តែរីកចម្រើនបន្តទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តមបានជួបហើយប្រគល់សារតាំងនាពេលនេះ។ សម្ដេចតេជោបានបញ្ជាក់អំពីអនុស្សាវរីយ៍ និងចំណងមិត្តភាពមួយដ៏រឹងមាំបន្ថែមទៀតសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបេណាំង។ សម្ដេចតេជោបានរំលឹកថា សម្តេចបានទៅទស្សនកិច្ចនៅប្រទេសមួយនេះក្នុងពេលដែលសម្ដេចនៅជារដ្ឋមន្ត្រីការបរទេស គឺអំឡុងឆ្នាំ១៩៨៣ ដែលពេលនោះកម្ពុជាត្រូវបានរឹតត្បិតនៃការដាក់ទណ្ឌកម្មពីបរទេស តែបេណាំងនៅតែទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្ដេចនាពេលនោះ។ សម្ដេចតេជោក៏ឈ្លៀតឱកាសនេះអញ្ជើញប្រធានាធិបតីរបស់បេណាំងមកកាន់ប្រទេសកម្ពុជានៅពេលខាងមុខ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី នៅខែវិច្ឆិកាខាងមុខ។ សម្ដេចសង្ឃឹមថា មេដឹកនាំរបស់បេណាំងនឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា ហើយនៅពេលនោះ ជាឱកាសនៃការពង្រីកមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់រឹងមាំបន្ថែមទៀត។ សម្ដេចសង្ឃឹមថានៅក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រទេសនិយាយភាសាបារាំងនៅខែវិច្ឆិកាខាងមុខ មេដឹកនាំរបស់បេណាំង នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា។

ចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត សូមទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មនៅប្រទេសកម្ពុជា៕

...Read More

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម មេសុត អើសចាន់ (Mesut Özcan) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋតួកគីយ៉េប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង

នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Magadalini Nicolaou ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រិកប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែងនូវក្តីរីករាយ ហើយក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រ សម្ដេចសូមអបអរសាទរចំពោះលោកជំទាវ នីកូឡាអូ ដែលបានតែងតាំងជាឯកអគ្គរដ្ឋទទួលថ្មីរបស់ក្រិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោសង្ឃឹមថាតួនាទីរបស់លោកជំទាវជាឯកអគ្គរដ្ឋទូតនឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងក្រិកកាន់តែរីកចម្រើនបន្តទៀត។

លោកជំទាវបានអរគុណចំពោះសម្ដេចតេជោដែលលោកជំទាវមានកិត្តិយសជួបសម្ដេច និងប្រគល់សារតាំងនាពេលនេះ។ លោកជំទាវបានលើកឡើងថាពីមុនមកក្រិកមិនដែលតែងតាំងអគ្គរដ្ឋទូតជាស្រី្តប្រចាំនៅកម្ពុជាទេ ដូច្នេះលោកជំទាវរីករាយនឹងបានធ្វើជាឯកអគ្គរដ្ឋទូតនៅក្នុងប្រទេសដ៏ស្រស់ស្អាតមួយនេះ។ លោកជំទាវបានប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងក្រិកឱ្យកាន់តែរីកចម្រើនបន្តទៀត។ លោកជំទាវបានលើកឡើងថា កម្ពុជានិងក្រិកមានប្រវត្តិសាស្ត្រ និងប្រវត្តិនៃការកើតឡើងប្រហាក់ប្រហែលគ្នាដែលជាប្រទេសមានប្រវត្តិសាស្ត្រយូរអង្វែងដូចគ្នាហើយមានវប្បធម៌ មានអរិយធម៌ដ៏អស្ចារ្យដូចគ្នា ដែលជាចំណុចមួយដែលលោកជំទាវចាប់អារម្មណ៍ និងពង្រីកបន្ថែមទៀតនៅក្នុងពេលដែលលោកជំទាវបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។

សម្ដេចតេជោបានសម្ដែងនូវការពេញចិត្ត ហើយក៏ឯកភាពចំពោះការលើកឡើងរបស់លោកជំទាវ ជាពិសេសទាក់ទងទៅនឹងប្រទេសទាំងពីរដែលមានប្រវត្តិសាស្ត្រយូរអង្វែងដូចគ្នា។ សម្ដេចតេជោក៏ទទួលស្គាល់ថាថ្វីត្បិតប្រទេសទាំងពីរមានប្រវត្តិសាស្ត្រយូរអង្វែង មានអរិយធម៌វប្បធម៌សម្បូរបែបដូចគ្នាក៏ពិតមិន ប៉ុន្តែក្រិកគេអាចចាត់ទុកថាជាប្រទេសមួយដែលចំណាស់ជាងកម្ពុជា និងសម្បូរបែបនូវវប្បធម៌ ហើយជាប្រទេសដែលជាធ្លាប់មានអ្នកប្រាជ្ញច្រើន។ តាមរយៈកិច្ចការរវាងកម្ពុជា និងក្រិក សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់លោកជំទាវនឹងជំរុញបន្ថែមទៀតនូវពាណិជ្ជកម្ម សេដ្ឋកិច្ច ក៏ដូចជាសក្កានុពលផ្សេងៗទៀតដែលប្រទេសទាំងពីរត្រូវពង្រឹងជាមួយគ្នា និងធ្វើយ៉ាងណាឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំជាពិសេស សម្ដេចតេជោសង្កត់ធ្ងន់ទៅលើការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យលោកជំទាវទទួលបានជោគជ័យនៅក្នុងបេសកកម្មជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕

...Read More

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម មេសុត អើសចាន់ (Mesut Özcan) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋតួកគីយ៉េប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម មេសុត អើសចាន់ (Mesut Özcan) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋតួកគីយ៉េប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រដោយអបអរសាទរំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត របស់តួកគីថ្មីដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់ ឯកឧត្តម មកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺបញ្ជាក់អំពីការផ្ដល់តម្លៃចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកគី។ សម្ដេចសង្ឃឹមថា វត្តមានរបស់ឯកឧត្តម ក្នុងបេសកកម្មជា ឯកអគ្គរដ្ឋទូតនឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងតួកគីឱ្យកាន់តែរីកចម្រើនបន្តទៀត។

ឯកឧត្តម ឯកអគ្គរដ្ឋទូតតួកគី បានលើកឡើងថា ជាកិត្តិយសណាស់ដែលឯកឧត្តម បានមានឱកាសជួបនិងជូនសារតាំងចំពោះ សម្ដេចតេជោ ដែលជាប្រមុខរដ្ឋស្តីទី នៅពេលនេះ ហើយក្នុងតួនាទីរបស់ ឯកឧត្តមជា ឯកអគ្គរដ្ឋទូតថ្មីឯកឧត្តម នឹងខិតខំប្រឹងប្រែងនៅក្នុងការធ្វើយ៉ាងណាពង្រឹងនូវទំនាក់ទំនងឱ្យកាន់តែល្អរវាងកម្ពុជា និងតួកគី ហើយឯកឧត្តមបានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីពូនជ្រុំបន្ថែមនៅទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ។

សម្ដេចតេជោ បានអរគុណនិងពេញចិត្តចំពោះការប្ដេជ្ញាចិត្តរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី ក្នុងការលើកកម្ពស់ ទំនាក់ទំនងរវាងកម្ពុជា និងតួកគី។ សម្ដេចតេជោ បានពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងនៅក្នុងក្របខ័ណ្ឌនៃស្ថាប័ននីតិប្រតិបត្តិក្របខ័ណ្ឌនីតិបញ្ញត្តិ ដែលប្រទេសទាំងពីរបានធ្វើមកជាមួយគ្នា ហើយនាពេលកន្លងមកប្រទេសទាំងពីរមានជើងហោះហើរជាមួយគ្នា និងក៏មានស្ថានទូតនៅក្នុងប្រទេសនីមួយៗទៀតផង ដែលទាំងនេះ បង្ហាញយ៉ាងច្បាស់អំពីការផ្ដល់តម្លៃនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកគី។ សម្ដេចតេជោ ក៏បានអរគុណចំពោះតួកគីដែលកន្លងមកបានចូលរួមចំណែកក្នុងការជួយដល់ កម្ពុជាជាពិសេសគឺការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ហើយភាគីទាំងពីរនៅមានសក្កានុពលជាច្រើនទៀតដែលត្រូវពង្រឹងបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូត...Read More


ទៅមុខថយក្រោយ