ជប៉ុនសន្យាបន្តជួយ គ.ជ.ប សម្រាប់ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ និងការបោះឆ្នោត តំណាងរាស្រ្ដ ឆ្នាំ២០១៨

FN ៖ រដ្ឋាភិបាលជប៉ុន នៅតែបន្តកិច្ចសហការជួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខ។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានលើកឡើងនាឱកាសលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប ទទួលជួបជាមួយលោក ម៉ាសាតូ អូតាកា អគ្គនាយករងនៃការិយាល័យ គោលនយោបាយបរទេសជប៉ុន និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុក កិច្ចការអង្គការសហប្រជាជាតិ នាទីស្ដីការ គ.ជ.ប។

លោកប្រធាន ស៊ិក ប៊ុនហុក បានបញ្ជាក់ថា មកពេលនេះ គ.ជ.ប បានទទួលយកអ្នកជំនាញការ JICA របស់ជប៉ុនចំនួន ៤នាក់ហើយ ដែលកំពុងបម្រើការងារនៅទីស្ដីការ គ.ជ.ប ផ្ទាល់។

លោកបន្តថា បន្ទាប់ពីធ្វើកំណែទម្រង់ការបោះឆ្នោត ភាគីជប៉ុនបានចូលមកជួយ គ.ជ.ប ម្ដងទៀត ដោយផ្ដល់ទាំងអ្នកជំនាញការ ថវិកា និងសម្ភារចុះឈ្មោះបោះឆ្នោត នៅនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ជួយអប់រំអ្នកបោះឆ្នោត រួមទាំងការផ្ដល់អនុសាសន៍មួយចំនួន លើបទបញ្ជា និងនីតិវិធីចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ តាមប្រព័ន្ធកុំព្យួទ័រ៕

...Read More

ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក៖ ពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៤លាននាក់

FN ៖ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រតិទិន នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ និងការផ្សព្វផ្សាយពីស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានចំនួន ១,៤១២,១៤៩នាក់ទៀត។

ក្នុងកិច្ចប្រជុំនោះ លោកប្រធាន គ.ជ.ប បានឲ្យដឹងថា ស្ថិតិរបស់ប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាសរុបមានចំនួន ១៥,៨៨៣,២៥០នាក់ ក្នុងនោះមានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ពោលគឺគ្រប់អាយុបោះឆ្នោតតំណាងរាស្រ្ត ឆ្នាំ២០១៨ (គិតដល់ថ្ងៃបោះឆ្នោត) មានចំនួន ៩,៧៨៨,២៣៩នាក់ ប៉ុន្តែប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ មានចំនួន ៧,៨៦៥,០៣៣នាក់។

លោកថ្លែងបន្តយ៉ាងដូច្នេះថា «អ្នកដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី បានន័យថា ទើបគ្រប់អាយុ និងមិនទាន់បានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ មានចំនួន ១,៤១២,១៤៩នាក់»។

បើតាម គ.ជ.ប ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត គឺជាការ៖

* កែតម្រូវឈ្មោះ និងទិន្នន័យអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ឲ្យត្រូវតាមអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ពួកគាត់។
* លុបឈ្មោះអ្នកបោះឆ្នោតដែលទទួលមរណភាព ដែលត្រូវបានដកហូតជាបណ្ដោះអាសន្ននូវសិទ្ធិបោះឆ្នោត ដែលបានផ្លាស់ប្ដូរលំនៅដ្ឋាន ឬទីសំណាក់ទៅឃុំ-សង្កាត់ផ្សេង។
* ចុះឈ្មោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ (គិតដល់ថ្ងៃបោះឆ្នោត)។
* ចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦។
* ការចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋ ដែលផ្លាស់ទីលំនៅ ឬទីសំណាក់ចូលថ្មីក្នុងឃុំ-សង្កាត់។

ចំពោះចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខនោះ ត្រូវបានលោក ស៊ិក ប៊ុនហុក បញ្ជាក់ថា មានចំនួន ២៣,៤៧០ការិយាល័យ។

សូមជម្រាបថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត...Read More


ព្រឹកនេះ គ.ជ.ប ផ្សព្វផ្សាយពីប្រតិទិននៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ កំពុងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ប្រតិទិននៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ និងការផ្សព្វផ្សាយពីស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន ក្រោមអធិបតីភាពលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប។

ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៧៕

...Read More

ប្រធាន គ.ជ.ប ប្រាប់ទូតកាណាដាថា ការប្រមូលផ្តុំរបស់អង្គការក្រៅរដ្ឋាភិបាល ដើម្បីឃ្លាំមើលការបោះឆ្នោត ត្រូវគោរពច្បាប់ក្រសួងមហាផ្ទៃ!

FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងប្រាប់លោកស្រី ជូនីកា ផតធី ឯកអគ្គរដ្ឋទូតកាណាដាថ្មី ប្រចាំប្រទេសកម្ពុជាថា ការប្រមូលផ្ដុំរបស់អង្គការក្រៅរដ្ឋាភិបាល ដើម្បីឃ្លាំមើលការបោះឆ្នោត ដាច់ខាតត្រូវគោរពច្បាប់ក្រសួងមហាផ្ទៃ។

​ថ្លែងយ៉ាងដូច្នេះធ្វើឡើង ក្នុងជំនួបរវាងប្រធាន គ.ជ.ប ជាមួយលោកស្រី ឯកអគ្គរាជទូតកាណាដា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ នៅទីស្ដីការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។

ក្នុងជំនួបនោះ លោកស្រី ជូនីកា ផតធី លើកជាសំនួរថា តើអង្គការមិនមែនរដ្ឋាភិបាលអាចប្រមូលផ្ដុំគ្នា ដើម្បីចូលរួមឃ្លាំមើលដំណើរការបោះឆ្នោត នៅកម្ពុជាបានដែរឬទេ?។

លោក ស៊ិក ប៊ុនហុក បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះការប្រមូលផ្ដុំរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ត្រូវគោរពតាមច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដូចនេះការប្រមូលផ្ដុំរបស់អង្គការមិនមែនរដ្ឋាភិបាល ក្នុងពេលបោះឆ្នោត យើងត្រូវពិនិត្យមើលលើទិដ្ឋភាពច្បាប់ ហើយករណីនេះ ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ»។

ក្រៅពីបញ្ហាអង្គការមិនមែនរដ្ឋាភិបាលនេះ លោកស្រីឯកអគ្គរាជទូតក៏ចង់ដឹងពីមូលហេតុ ដែលនាំឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសមិនអាចចុះឈ្មោះ និងបោះឆ្នោតបាន?

ប្រធាន គ.ជ.ប បានអះអាងថា ការិយាល័យចុះឈ្មោះបោះឆ្នោត​ត្រូវ​មានទីតាំងនៅសាលាឃុំសង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត ដូច្នេះពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស គួរវិលមកប្រទេសកម្ពុជា ដើម្បីចុះឈ្មោះបោះឆ្នោត ប្រសិនបើចង់ចូលរួមការបោះឆ្នោតនៅពេលខាងមុខ។

លោក ស៊ិក ប៊ុនហុក បន្ដថា ម្យ៉ាងទៀតការិយាល័យបោះឆ្នោតច្បាប់ មិនបានអនុញ្ញាតឲ្យដំណើរការនៅក្រៅប្រទេសនោះទេ ពោលការិយាល័យបោះឆ្នោតទាំងអស់ ត្រូវបើកដំណើរឲ្យដំណើរក្នុងពេលតែមួយក្នុងប្រទេសកម្ពុជា៕

...Read More

អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ជាថ្មីថា ការបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស គឺមិនមាននោះទេ!

FN ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានថ្លែងបញ្ជាក់ប្រាប់អង្គការអន្តរជាតិថា គ.ជ.ប គឺបំពេញការងារទៅតាមច្បាប់ ដែលបានកំណត់ ហើយការបង្កើតការិយាល័យ ចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស គឺមិនមាននោះទេ។

ការបញ្ជាក់ជាថ្មីរបស់លោក ហង្ស ពុទ្ធា យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាស ដែលលោកក្នុងរួមក្នុងសិក្ខាសាល ស្តីពីសវនកម្មបញ្ជីបោះឆ្នោត និងការស្រាវជ្រាវបែបអង្កេត នៅសណ្ឋាគារភ្នំពេញ រៀបចំឡើងដោយ គ.ជ.ប និងអង្គការ IFES នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គជប ដែលអង្គភាព Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី១១ ខែសីហានេះ។

ការបញ្ជាក់ជាថ្មីនេះ ត្រូវបានគេដឹងថា ធ្វើឡើងបន្ទាប់ពីអង្គការសង្គមស៉ីវិលមួយចំនួន បានស្នើឲ្យ គ.ជ.ប បង្កើតការិយាល័យចុះឈ្មោះបោះឆ្នោត នៅក្រៅប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋ ដែលចេញទៅធ្វើពលករបរទេស អាចចុះឈ្មោះបោះឆ្នោតបាន ប៉ុន្តែត្រូវបាន គ.ជ.ប បដិសេធថា ខ្លួនគ្មានសិទ្ធិកំណត់ទេ គឺធ្វើទៅតាមច្បាប់ប៉ុណ្ណោះ៕

...Read More

គ.ជ.ប នឹងប្រជុំផ្សព្វផ្សាយប្រតិទិន នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ នៅពាក់កណ្ដាលខែនេះ​

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសេចក្ដីជូនដំណឹងផ្លូវការមួយ អំពីការប្រជុំផ្សព្វផ្សាយប្រតិទិន នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧។

តាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ ក្រៅពីការផ្សព្វផ្សាយខាងលើ គ.ជ.ប នឹងផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន។

កិច្ចប្រជុំនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ក្រោមអធិបតីភាព លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប នាសាលសន្និសីទគ.ជ.ប៕

...Read More

គ.ជ.ប នឹងប្រជុំផ្សព្វផ្សាយប្រតិទិន នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ នៅពាក់កណ្ដាលខែនេះ​

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសេចក្ដីជូនដំណឹងផ្លូវការមួយ អំពីការប្រជុំផ្សព្វផ្សាយប្រតិទិន នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧។

តាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ ក្រៅពីការផ្សព្វផ្សាយខាងលើ គ.ជ.ប នឹងផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន។

កិច្ចប្រជុំនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ក្រោមអធិបតី

...Read More

ប្រធាន គ.ជ.ប ស្នើឲ្យក្រសួងមហាផ្ទៃ ពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋ ដើម្បីប្រើពេលចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើដល់ក្រសួងមហាផ្ទៃ ពិសេសអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដែលជាស្ថាប័នមានសមត្ថកិច្ច ត្រូវពន្លឿងការធ្វើ និងផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋខ្មែរឲ្យបានគ្រប់គ្នា ដើម្បីយកទៅបញ្ជាក់នៅពេល ចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅឆ្នាំ២០១៨ ខាងមុខ។

លោកប្រធាន គ.ជ.ប អំពាវនាវបែបនេះ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់អំពីសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ជាមួយតំណាងគណបក្សនយោបាយនៅកម្ពុជា អង្គការសង្គមស៊ីវិល ដៃគូជាតិ-អន្តរជាតិនានា ស្ថាប័នមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធមួយចំនួនទៀត នៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧។

លោក ស៊ិក ប៊ុកហុក ថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមស្នើទៅក្រសួងមហាផ្ទៃ ជាពិសេសអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលជាអង្គភាពមានសមត្ថកិច្ច ក្នុងការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដែលជាឯកសារចម្បងតែមួយគត់ សម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោតនោះ ពន្លឿនដល់ការចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា»។

បើតាម គ.ជ.ប ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរចាំបាច់ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ បម្រើឲ្យការចុះឈ្មោះឆ្នោត។

លោក ឃៀង សុគន្ធា ប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា ក្នុងផែនការចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅឆ្នាំ២០១៧នេះ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រមាណជាង ៩លានប័ណ្ណ ត្រូវបានចែកជូនដល់ដៃប្រជាពលរដ្ឋខ្មែរជាង៩លាននាក់រួចរាល់ហើយ ពោលនៅសល់មិនដល់ ១លាននាក់ឡើយ ហើយអ្នកមិនទាន់ទទួលបាន នាយកដ្ឋាននឹងបន្តចែកជូនឲ្យបានគ្រប់គ្នាមុនដាច់ឆ្នាំ២០១៧នេះ។

សូមបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ផ្ដើមឡើងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា...Read More


លោក ស៉ិក ប៊ុនហុក៖ គ.ជ.ប គ្មានសិទ្ធិស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ឲ្យពលរដ្ឋរស់នៅក្រៅប្រទេស អាចបោះឆ្នោតបានទេ, អ្នកមានសិទ្ធិស្នើ មានតែ តំណាងរាស្ត្រប៉ុណ្ណោះ!

FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសបដិសេធថា ពាក់ព័ន្ធរឿង ធ្វើវិសោធនកម្មច្បាប់ ស្ដីពីការបោះឆ្នោតនោះ គ.ជ.ប គ្មានសមត្ថកិច្ចស្នើទៅរដ្ឋសភាបានទេ ព្រោះផ្ទុយពីបទបញ្ញត្តិច្បាប់ជាធរមាន ការងារទាំងអស់ គឺ គ.ជ.ប អនុវត្តទៅតាមច្បាប់សុទ្ធសាធ ហើយលោកបានចង្អុលប្រាប់ថា អ្នកដែលមានសិទ្ធិតាមច្បាប់នោះ គឺក្រុមអ្នកតំណាងរាស្រ្ត។

លោកប្រតិកម្មបែបនេះ បន្ទាប់ពីអំឡុងពេលថ្មីៗនេះ មានមជ្ឈដ្ឋានសាធារណៈ ក៏ដូចជាក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ចេះតែទទូចឲ្យ ស្ថាប័ន គ.ជ.ប ស្នើទៅកាន់រដ្ឋសភា សុំធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីឲ្យ គ.ជ.ប ចុះឈ្មោះបោះឆ្នោតឲ្យពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅក្រៅប្រទេស និងតម្រូវឲ្យពួកគាត់ មានសិទ្ធិបោះឆ្នោតនៅក្រៅប្រទេស បានដូចប្រជាពលរដ្ឋនៅក្នុងប្រទេសដែរ។

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់អំពីសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ លោក ស៊ិក ប៊ុនហុក បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបកស្រាយនូវចម្ងល់មួយចំនួន ដែលបានលើកឡើងកន្លងមក ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត អ្នកនៅក្រៅប្រទេស ខ្ញុំសូមឆ្លើយ ឲ្យហើយ ដើម្បីកុំឲ្យមានការស្រពិចស្រពិល ព្រោះការដឹកនាំ គ.ជ.ប បច្ចុប្បន្ននេះ ជាការដឹកនាំមួយដែលអនុវត្ត ទៅតាមរដ្ឋធម្មនុញ្ញ ទៅតាមច្បាប់បោះឆ្នោត ហើយនិងទៅតាមច្បាប់ជាធរមាននានា មិនអាចប្រាសចាសបានទេ នេះហើយជាការកម្រិតសកម្មភាពរបស់ គ.ជ.ប ធ្វើតាមបច្ចេកទេសស្របទៅតាមច្បាប់»។

លោកបានអះអាងថា គ.ជ.ប មិនបានបំបិទសិទ្ធិប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ដូចការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួននោះទេ តែវាជាការអនុវត្តទៅតាមច្បាប់សុទ្ធសាធ ពិសេសគឺអនុវត្តតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា។

ក្នុង​ឱកាសនោះ លោកប្រធានបានលើកឡើងពី ទិដ្ឋភាពច្បាប់ពាក់ព័ន្ធនានា ដែលសុទ្ធតែកំណត់នូវសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋ និងស្ថាប័ន គ.ជ​.ប ផ្ទាល់ ហើយបានបញ្ជាក់ថា បើនៅតែទទូចឲ្យ គ.ជ.ប ធ្វើសេចក្ដីស្នើធ្វើវិសោធនកម្មច្បាប់ទៅរដ្ឋសភាទៀតនោះ ដូចឲ្យ...Read More


គ.ជ.ប៖ នៅសល់ពលរដ្ឋជាង២លាននាក់ទៀត ដែលមិនទាន់ចុះឈ្មោះបោះឆ្នោត

FN ៖ លោក គួយ ប៊ុនរឿន អនុប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋប្រមាណជាង២លាននាក់ ដែលមិនទាន់ចុះឈ្មោះបោះឆ្នោត រាប់ទាំងអ្នកទើបគ្រប់អាយុបោះឆ្នោត និងអ្នកគ្រប់អាយុហើយ តែមិនទាន់ចុះឈ្មោះបោះឆ្នោត និងអ្នកផ្លាស់ប្តូរទីលំនៅ។

លោកអនុប្រធានថ្លែងបែបនេះ ក្នុងវគ្គបណ្ដុះបណ្ដាល ដល់មន្រ្តីលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ស្ដីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។

លោក គួយ ប៊ុនរឿន ថ្លែងយ៉ាងដូច្នេះថា «យើងចុះឈ្មោះបោះឆ្នោតលើកនេះ ចុះតែអ្នកមិនទាន់បានចុះទេ អីចឹងគោលដៅមាន៣៖ មានអ្នកទើបគ្រប់អាយុបោះឆ្នោត អ្នកដែលមានសិទ្ធិហើយ តែមិនទាន់បានចុះឈ្មោះ និងអ្នកផ្លាស់ទីលំនៅ។ យើងប៉ាន់ស្មានលើកមុន អ្នកគ្រប់អាយុនៅសល់ប្រហែល១លាននាក់ អ្នកទើបគ្រប់អាយុគិតត្រឹមថ្ងៃបោះឆ្នោតប្រហែល៥០ម៉ឺននាក់ ហើយអ្នកដែលផ្លាស់ប្ដូរ ទីលំនៅប្រហែល៦០ម៉ឺននាក់ទៀត អីចឹងយើងគិតទៅប្រហែល ២លានជាង ដែលត្រូវធ្វើការចុះឈ្មោះថ្មី»។

លោកបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ថ្មីនេះ គឺដើម្បីបំពេញបន្ថែមទៅលើបញ្ជីឈ្មោះបោះឆ្នោតចាស់ ឆ្នាំ២០១៦។ កាលពីឆ្នាំ២០១៦ ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតមានប្រមាណ ៩.៦លាននាក់ ប៉ុន្តែប្រជាពលរដ្ឋដែលទៅចុះឈ្មោះបោះឆ្នោត មានតែប្រមាណ ៧.៨លាននាក់ប៉ុណ្ណោះ ស្មើនឹង៨១.៣៨ភាគរយ។

សូមជម្រាបថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ឡើងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់ នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

គ.ជ.ប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត ហើយមិនទាន់ចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមខ្លួនទៅចុះ ឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីទទួលបានសិទ្ធិបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខ៕

...Read More

គ.ជ.ប ប្រកាសជ្រើសរើស ក្រុមចុះឈ្មោះបោះឆ្នោត នៅតាមឃុំ-សង្កាត់ទូទាំង២៥រាជធានី-ខេត្ត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ ទូទាំង២៥រាជធានី-ខេត្ត សម្រាប់ធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧។

ការធ្វើបច្ចុប្បន្នភាព នៃបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ។

...Read More

គ.ជ.ប បង្ហាញពីប្រតិទិន​នៃ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ឆ្នាំ២០១៨

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញនូវប្រតិទិន​នៃ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨។

ក្នុងប្រតិទិននោះ បង្ហាញពីកាលបរិច្ឆេទ និងសកម្មភាពការងារសំខាន់ៗ ដែលត្រូវធ្វើគាំទ្រដល់ការប្រព្រឹត្តទៅ នៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រឆ្នាំ២០១៨ ខាងមុខនេះ៕

...Read More

ទៅមុខ