ប្រជាពលរដ្ឋខ្មែរជាង៤ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតថ្មី នៅរយៈពេល៧ថ្ងៃដំបូង!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៧ថ្ងៃដំបូង នៃដំណើរការចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ឆ្នាំ២០១៧ មានប្រជាពលរដ្ឋជាង៤ម៉ឺននាក់ហើយ បានទៅចុះឈ្មោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ។

គ.ជ.ប បានឲ្យដឹងថា រយៈពេល៧ថ្ងៃដំបូងនៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១ ដល់ទី០៧ ខែកញ្ញា​ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរ ៤៣៤៦១នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។

តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅត្រូវបានប៉ាន់ស្មានថា មានប្រមាណ ៩.៨លាននាក់៕

...Read More

ប្រធាន គ.ជ.ប ​អំពាវនាវឲ្យប្រជាពលរដ្ឋ ទៅធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះ​ឆ្នោត​ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ ឆ្នាំ​២០១៧ នៅឃុំ-សង្កាត់ទូទាំងប្រទេស

FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅតាមឃុំ-សង្កាត់ទូទាំងប្រទេស។

លោក ស៊ិក ប៊ុនហុក បានថ្លែងថា ការចុះឈ្មោះបញ្ជីបោះឆ្នោតចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយការចុះឈ្មោះបោះ​ឆ្នោត គឺធ្វើនៅតាមឃុំ-សង្កាត់ និងក្នុងភូមិមួយចំនួននៅក្នុងឃុំ-សង្កាត់ ទូទាំងប្រទេស។ ក្នុងឱកាសការចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាព​បោះឆ្នោតនេះ គ.ជ.ប សូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់​ខ្លួន ដែលបិទផ្សាយនៅតាមសាលាឃុំ-សង្កាត់ ដើម្បីឲ្យប្រាកដថា ខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត។

ប្រធាន គ.ជ.ប បានបន្តថា ក្នុងករណីដែលឈ្មោះ និងទិន្នន័យបងប្អូនពុំត្រឹមត្រូវ បងប្អូនត្រូវស្នើសុំក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការកែតម្រូវ ឲ្យបាន​ត្រឹមត្រូវតាមឯកសារសំអាងច្បាស់លាស់។ ចំពោះការចុះឈ្មោះបោះឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត និងអ្នកមិនទាន់ចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ និងប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំ គីតដល់ថ្ងៃបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឬអ្នកកើតមុននិងកើតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។

ប្រធាន គ.ជ.ប បានបន្តយ៉ាងដូច្នេះថា សម្រាប់ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់ទីលំនៅ ឬផ្លាស់ទីសំណាក់ចូលក្នុងភូមិសង្កាត់ថ្មី សូមអញ្ញើញទៅ ចុះឈ្មោះបោះឆ្នោត តាមកម្មវិធីបោះឆ្នោត នៅតាមឃុំ-សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត។

គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតសូមអំពាវនាវដល់គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្សព្វផ្សាយនូវខ្លឹមសារ នៃសេចក្តីអំពាវនាវនេះជូនប្រជាពលរដ្ឋខ្មែរ បានយល់ដឹកគ្រប់គ្នាអំពីសារៈសំខាន់នៃកា​ធ្វើបច្ចុប្បន្នភាពបញ្ជី ឈ្មោះបោះឆ្នោត និងការចុះឈ្មោបោះឆ្នោតហើយជួយជំរុញ ឲ្យប្រជាពលរដ្ឋទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕

...Read More

ថ្ងៃនេះ ជាថ្ងៃទី៦នៃការចាប់ផ្តើមដំណើរការចុះឈ្មោះបោះឆ្នោតថ្មី និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត, សូមបងប្អូនទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា !

FN ៖ ថ្ងៃទី០៦ ខែកញ្ញានេះ ជាថ្ងៃទី៦នៃដំណើរការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ដែលមានរយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការចុះឈ្មោះបោះឆ្នោតថ្មី ធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋណាដែល៖

១៖ គ្រប់អាយុបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ពោលគឺអាយុ១៨ឆ្នាំ (គិតដល់ថ្ងៃបោះឆ្នោត)។
២៖ អ្នកគ្រប់អាយុយូរហើយ តែមិនទាន់បានចុះឈ្មោះបោះឆ្នោតនឹងគេ កាលពីឆ្នាំ២០១៦ កន្លងទៅ។
៣៖ អ្នកដែលចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ រួចហើយ តែបានផ្លាស់ប្ដូរទីលំនៅ ឬទីសំណាក់ទៅឃុំ-សង្កាត់ផ្សេង។ ប្រសិនបើអ្នកមានទីលំនៅច្រើនជាងមួយកន្លែង អ្នកត្រូវជ្រើសរើសយក ទីតាំងលំនៅដ្ឋានណាមួយ ដើម្បីចុះឈ្មោះរបស់អ្នកក្នុងបញ្ជីបោះឆ្នោតថ្មីនោះ។

មិនខុសពីការចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ឡើយ ដើម្បីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧បាន ពលរដ្ឋត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែ។ ប្រសិនបើគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេ ពលរដ្ឋត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោតជំនួសវិញ។

ដើម្បីបានឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត ពលរដ្ឋសាម៉ីត្រូវទៅស្នើសុំពីសាលាឃុំ-សង្កាត់ ដែលខ្លួនកំពុងស្នាក់នៅ ដោយនាំទៅជាមួយនូវសាក្សី ដែលមានសិទ្ធិបោះឆ្នោត ហើយរស់នៅក្នុងឃុំ-សង្កាត់ជាមួយគ្នា​ចំនួន២នាក់ និងរូបថតទំហំ ៣គុណ៤ ចំនួន២សន្លឹក។

គ.ជ.ប បានឲ្យដឹងថា ក្នុងករណីអាសយដ្ឋានរបស់អ្នក ខុសពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួន អ្នកត្រូវភ្ជាប់មកជាមួយសៀវភៅស្នាក់នៅ (ច្បាប់ដើម) ឬសៀវភៅគ្រួសារ (ច្បាប់ដើម) ឬលិខិតបញ្ជាក់ទីលំនៅ។ ដើម្បីទទួលបានលិខិតបញ្ជាក់ទីលំនៅ ពីអាជ្ញាធរឃុំ-សង្កាត់ អ្នកត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់អ្នក និងសាក្សីម្នាក់ ដែលជាអ្នកមានសិទ្ធិបោះឆ្នោត ហើយរស់នៅក្នុងឃុំ-សង្កាត់ជាមួយអ្នកទៀតផង។

លោក ហង្ស ពុទ្ធា បានបន្តថា ចំណែកឯការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត ឆ្នាំ២០១៦វិញ គឺធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋណាដែល៖

១៖ ត្រូវការកែប្រែទិន្នន័យ...Read More


គ.ជ.ប អំពាវនាវឲ្យពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ទៅពិនិត្យឈ្មោះឡើងវិញនៅសាលាឃុំ-សង្កាត់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវយ៉ាងទទូច ដល់ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ អញ្ជើញទៅពិនិត្យឈ្មោះ ក្នុងបញ្ជីបោះឆ្នោតសារឡើងវិញ ឲ្យបានគ្រប់គ្នា ដើម្បីប្រាកដថា ខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោត ដែលបញ្ជីបោះឆ្នោតនេះ មានតម្កល់នៅគ្រប់សាលាឃុំ-សង្កាត់។

តាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបន្តថា ក្នុងករណីឈ្មោះ ឬទិន្នន័យរបស់សាម៉ីខ្លួនពុំត្រឹមត្រូវនោះ សាម៉ីខ្លួនត្រូវស្នើទៅក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការសុំតម្រូវឲ្យបានត្រឹមត្រូវ តាមឯកសារសំអាងច្បាស់លាស់។

គ.ជ.ប ក៏បានបញ្ជាក់ដែរថា ចំពោះការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងសម្រាប់ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិបោះឆ្នោត ហើយមិនទាន់មានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺអ្នកដែលកើតមុនថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០០ និងសម្រាប់ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅដ្ឋាន ឬទីសំណាក់ចូលក្នុងឃុំ-សង្កាត់ថ្មី។

សូមជម្រាបថា ការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ធ្វើឡើងរយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧៕

...Read More

ថ្ងៃនេះ ជាថ្ងៃទី០៤នៃការចាប់ផ្តើមដំណើរការចុះឈ្មោះបោះឆ្នោតថ្មី និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត, សូមបងប្អូនទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា !

FN ៖ ថ្ងៃទី០៤ ខែកញ្ញានេះ ជាថ្ងៃទី៤នៃដំណើរការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ដែលមានរយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការចុះឈ្មោះបោះឆ្នោតថ្មី ធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋណាដែល៖

១៖ គ្រប់អាយុបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ពោលគឺអាយុ១៨ឆ្នាំ (គិតដល់ថ្ងៃបោះឆ្នោត)។
២៖ អ្នកគ្រប់អាយុយូរហើយ តែមិនទាន់បានចុះឈ្មោះបោះឆ្នោតនឹងគេ កាលពីឆ្នាំ២០១៦ កន្លងទៅ។
៣៖ អ្នកដែលចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ រួចហើយ តែបានផ្លាស់ប្ដូរទីលំនៅ ឬទីសំណាក់ទៅឃុំ-សង្កាត់ផ្សេង។ ប្រសិនបើអ្នកមានទីលំនៅច្រើនជាងមួយកន្លែង អ្នកត្រូវជ្រើសរើសយក ទីតាំងលំនៅដ្ឋានណាមួយ ដើម្បីចុះឈ្មោះរបស់អ្នកក្នុងបញ្ជីបោះឆ្នោតថ្មីនោះ។

មិនខុសពីការចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ឡើយ ដើម្បីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧បាន ពលរដ្ឋត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែ។ ប្រសិនបើគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេ ពលរដ្ឋត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោតជំនួសវិញ។

ដើម្បីបានឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត ពលរដ្ឋសាម៉ីត្រូវទៅស្នើសុំពីសាលាឃុំ-សង្កាត់ ដែលខ្លួនកំពុងស្នាក់នៅ ដោយនាំទៅជាមួយនូវសាក្សី ដែលមានសិទ្ធិបោះឆ្នោត ហើយរស់នៅក្នុងឃុំ-សង្កាត់ជាមួយគ្នា​ចំនួន២នាក់ និងរូបថតទំហំ ៣គុណ៤ ចំនួន២សន្លឹក។

គ.ជ.ប បានឲ្យដឹងថា ក្នុងករណីអាសយដ្ឋានរបស់អ្នក ខុសពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួន អ្នកត្រូវភ្ជាប់មកជាមួយសៀវភៅស្នាក់នៅ (ច្បាប់ដើម) ឬសៀវភៅគ្រួសារ (ច្បាប់ដើម) ឬលិខិតបញ្ជាក់ទីលំនៅ។ ដើម្បីទទួលបានលិខិតបញ្ជាក់ទីលំនៅ ពីអាជ្ញាធរឃុំ-សង្កាត់ អ្នកត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់អ្នក និងសាក្សីម្នាក់ ដែលជាអ្នកមានសិទ្ធិបោះឆ្នោត ហើយរស់នៅក្នុងឃុំ-សង្កាត់ជាមួយអ្នកទៀតផង។

លោក ហង្ស ពុទ្ធា បានបន្តថា ចំណែកឯការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត ឆ្នាំ២០១៦វិញ គឺធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋណាដែល៖

១៖...Read More


គ.ជ.ប បន្តអំពាវនាវដល់ភាគីពាក់ព័ន្ធ រួមសហការធ្វើឲ្យការចុះឈ្មោះបោះឆ្នោតថ្មី និងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដំណើរការរលូនទៅមុខ!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរ គណបក្សនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល អង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធនានា បន្តសហការជាមួយគ្នាឲ្យបានជិតស្និទ្ធ ដើម្បីឲ្យដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ប្រព្រឹត្តទៅដោយរលូនទៅមុខ និងទទួលបានជោគជ័យបន្ថែមទៀត។

ការអំពាវនាវនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី នីតិវិធីឈ្មោះបោះឆ្នោត និងការបញ្ជូនទិន្នន័យមក គ.ជ.ប នៅទីស្នាក់ការ គ.ជ.ប ក្រោមអធិបតីភាពលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប ហើយក៏ស្របពេលដែលការិយាល័យចុះឈ្មោះបោះឆ្នោត កំពុងបើកទ្វារទទួលចុះឈ្មោះប្រជាពលរដ្ឋនៅតាមសាលាឃុំ-សង្កាត់ ទាំង១,៦៤៦ និងភូមិមួយចំនួននៅទូទាំងប្រទេសផងដែរ ពោល គឺចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្នុងកិច្ចប្រជុំខាងលើ លោក គួយ ប៊ុនរឿន បានបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតថ្មី ធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋណាដែល៖
១៖ គ្រប់អាយុបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ពោលគឺអាយុ១៨ឆ្នាំ (គិតដល់ថ្ងៃបោះឆ្នោត)។
២៖ អ្នកគ្រប់អាយុយូរហើយ តែមិនទាន់បានចុះឈ្មោះបោះឆ្នោតនឹងគេ កាលពីឆ្នាំ២០១៦ កន្លងទៅ។
៣៖ អ្នកដែលចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ រួចហើយ តែបានផ្លាស់ប្ដូរទីលំនៅ ឬទីសំណាក់ទៅឃុំ-សង្កាត់ផ្សេង។ ប្រសិនបើអ្នកមានទីលំនៅច្រើនជាងមួយកន្លែង អ្នកត្រូវជ្រើសរើសយក ទីតាំងលំនៅដ្ឋានណាមួយ ដើម្បីចុះឈ្មោះរបស់អ្នកក្នុងបញ្ជីបោះឆ្នោតថ្មីនោះ។

លោកអនុប្រធានបានបន្តថា ការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត ឆ្នាំ២០១៦វិញ គឺធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋណាដែល៖

១៖ ត្រូវការកែប្រែទិន្នន័យ ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ដូចជាខុសឈ្មោះ ខុសអក្ខរាវិរុទ្ធ ខុសថ្ងៃ-ខែ-ឆ្នាំកំណើត ខុសអាសយដ្ឋាន ទីកន្លែងកំណើត ដែលខុសទៅនឹងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែររបស់ខ្លួន។
២៖ បានទទួលមរណភាព។
៣៖ បាត់បង់សិទ្ធិបោះឆ្នោត...Read More


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រជុំផ្សព្វផ្សាយស្ដីពីនីតិវិធីឈ្មោះបោះឆ្នោត និងការបញ្ជូនទិន្នន័យ

PPR៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នៅវេលាម៉ោង១០និង០០ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី នីតិវិធីឈ្មោះបោះឆ្នោត និងការបញ្ជូនទិន្នន័យ ក្រោមអធិបតីភាពលោកគួយ ប៊ុនរឿន អនុប្រធាន គ.ជ.បនិងតំណាងគណបក្សនយោបាយអង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ សារព័ត៌មាន។
លោកគួយ ប៊ុនរឿន អនុប្រធាន គ.ជ.បបានមានប្រសាសន៍ថាចាប់ពីថ្ងៃទី០១ ខែកញ្ញា នេះ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងដាក់ពង្រាយមន្រ្តីចុះឈ្មោះបោះឆ្នោតរបស់ខ្លួន រង់ចាំចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ជូនប្រជាពលរដ្ឋកម្ពុជា នៅតាមការិយាល័យបោះឆ្នោតគ្រប់ឃុំ-សង្កាត់ទាំងអស់ នៅទូទាំង២៥រាជធានី-ខេត្ត។

លោកបន្តថា ការចុះឈ្មោះបោះឆ្នោតថ្មី ធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋណាដែលមាន៖

១៖ គ្រប់អាយុបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ពោលគឺអាយុ១៨ឆ្នាំ (គិតដល់ថ្ងៃបោះឆ្នោត)។
២៖ អ្នកគ្រប់អាយុយូរហើយ តែមិនទាន់បានចុះឈ្មោះបោះឆ្នោតនឹងគេ កាលពីឆ្នាំ២០១៦ កន្លងទៅ។
៣៖ អ្នកដែលចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ រួចហើយ តែបានផ្លាស់ប្ដូរទីលំនៅ ឬទីសំណាក់ទៅឃុំ-សង្កាត់ផ្សេង។ ប្រសិនបើអ្នកមានទីលំនៅច្រើនជាងមួយកន្លែង អ្នកត្រូវជ្រើសរើសយក ទីតាំងលំនៅដ្ឋានណាមួយ ដើម្បីចុះឈ្មោះរបស់អ្នកក្នុងបញ្ជីបោះឆ្នោតថ្មីនោះ។

លោកបានលើកឡើងថាវាមិនខុសពីការចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ឡើយ ដើម្បីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧បាន ពលរដ្ឋត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែ។ ប្រសិនបើគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេ ពលរដ្ឋត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោតជំនួសវិញ។

ដើម្បីបានឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត ពលរដ្ឋសាម៉ីត្រូវទៅស្នើសុំពីសាលាឃុំ-សង្កាត់ ដែលខ្លួនកំពុងស្នាក់នៅ ដោយនាំទៅជាមួយនូវសាក្សី ដែលមានសិទ្ធិបោះឆ្នោត ហើយរស់នៅក្នុងឃុំ-សង្កាត់ជាមួយគ្នាចំនួន២នាក់ និងរូបថតទំហំ ៣គុណ៤ ចំនួន២សន្លឹក។

ជាមួយគ្ននោះ ក្នុងករណីអាសយដ្ឋានរបស់អ្នក ខុសពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួន អ្នកត្រូវភ្ជាប់មកជាមួយសៀវភៅស្នាក់នៅ (ច្បាប់ដើម) ឬសៀវភៅគ្រួសារ (ច្បាប់ដើម) ឬលិខិតបញ្ជាក់ទីលំនៅ។ ដើម្បីទទួលបានលិខិតបញ្ជាក់ទីលំនៅ ពីអាជ្ញាធរឃុំ-សង្កាត់ អ្នកត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់អ្នក និងសាក្សីម្នាក់...Read More


គ.ជ.ប អំពាវនាវឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស រួសរាន់មកចុះឈ្មោះឲ្យបានគ្រប់គ្នា

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋខ្មែរដែលគ្រប់អាយុបោះឆ្នោត ហើយកំពុងបំពេញបេសកកម្ម បម្រើការងារ ឬសិក្សានៅក្រៅប្រទេស មេត្តារួសរាន់ត្រឡប់មកចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ ដើម្បីទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា នាពេលខាងមុខ។ នេះបើតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ។

ការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានរយៈពេល៧០ថ្ងៃ ដែលនឹងចាប់ផ្ដើមឡើងពីថ្ងៃទី០១ ខែកញ្ញា ស្អែកនេះ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខ។ ទន្ទឹមនឹងនោះ ក៏ជាការធ្វើបច្ចុប្បន្នភាពលើបញ្ជីបោះឆ្នោត កាលពីឆ្នាំ២០១៦ ផងដែរ។ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានតែនៅការិយាល័យបោះឆ្នោតដែលតាំងនៅក្នុងសាលាឃុំ-សង្កាត់នីមួយៗ និងនៅតាមភូមិមួយចំនួនតែប៉ុណ្ណោះ ពោលគឺគ្មាននៅកន្លែងណាផ្សេងឡើយ ដូចជា ស្ថានទូតកម្ពុជាប្រចាំនៅបរទេស ឬនៅតាមព្រំដែនជាដើម។

គ.ជ.ប បានបញ្ជាក់ថា ការមានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ ពិតជាមានសារៈសំខាន់ណាស់ គឺដើម្បីបានចុះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។ បើគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ ទេនោះ នឹងពុំអាចបោះឆ្នោតបានឡើយ។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បច្ចុប្បន្ន ពលករ និងកម្មសិក្សាការីកម្ពុជា ដែលចេញទៅបម្រើការងារនៅក្រៅប្រទេសមានចំនួន ១,០៥០,០០០នាក់។ ក្រៅពីនេះ​ នៅមានប្រជាពលរដ្ឋ និងសិស្សនិស្សិតជាច្រើននាក់ទៀត។

សូមជម្រាបថា កន្លងមក គ.ជ.ប បានប៉ាន់ស្មាននូវចំនួនប្រជាពលរដ្ឋកម្ពុជាសរុបទាំងអស់ មានចំនួន ១៥,៨៨៣,២៥០នាក់ ក្នុងនោះមានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង មានចំនួន ៩,៧៨៨,២៣៩នាក់ ប៉ុន្តែប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ មានចំនួន ៧,៨៦៥,០៣៣នាក់ ខណៈប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧នេះ...Read More


គ.ជ.ប៖ មជ្ឈមណ្ឌលផ្ដល់ព័ត៌មាន ​ការ​ចុះឈ្មោះបោះឆ្នោត​ ឆ្នាំ​២០១៧ បើកដំណើរការ​ក្នុង​ផ្សារទំនើប​ AEON Mall ជារៀងរាល់​ថ្ងៃចាប់​ពី​ម៉ោង១១៖៣០នាទី​ព្រឹក​ដល់​ម៉ោង៧ល្ងាច

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ បានប្រកាសថា ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ឲ្យទទួលបាននូវព័ត៌មានស្តីការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧នោះ គជប បានបង្កើត​ មជ្ឈមណ្ឌលផ្ដល់ព័ត៌មាន ​ការ​ចុះឈ្មោះបោះឆ្នោត​ ឆ្នាំ​២០១៧ បើកដំណើរការ​ក្នុង​ផ្សារទំនើប​ AEON Mall ជារៀងរាល់​ថ្ងៃចាប់​ពី​ម៉ោង១១៖៣០នាទី​ព្រឹក​ដល់​ម៉ោង៧ល្ងាច។

តាម គ.ជ.ប  មជ្ឈមណ្ឌលផ្ដល់ព័ត៌មាន ​ការ​ចុះឈ្មោះបោះឆ្នោត​ ឆ្នាំ​២០១៧នេះ នឹង បើកដំណើរការ​ក្នុង​ផ្សារទំនើប​ AEON Mall ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

សូមជម្រាបថា ប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ រួមមានអ្នកទើបគ្រប់អាយុបោះឆ្នោត (គិតដល់ថ្ងៃបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៦) អ្នកដែលមិនទាន់ចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ និងអ្នកចុះឈ្មោះបោះឆ្នោតហើយ តែបានផ្លាស់ប្ដូរទីលំនៅ មានចំនួនប៉ាន់ស្មាន ១,៤១២,១៤៩នាក់។

ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ឡើងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕

...Read More

គ.ជ.ប៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨

FN ៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០១៨ ខាងមុខ។ នេះបើតាមសេចក្ដី ជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ។

គ.ជ.ប បានឲ្យដឹងថា សមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ មានចំនួន៦២រូប ក្នុងនោះរួមមាន៖
* សមាជិកព្រឹទ្ធសភា ២រូប ត្រូវចាត់តាំងដោយព្រះមហាក្សត្រ
* សមាជិកព្រឹទ្ធសភា ២រូប ត្រូវជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀបពីរដ្ឋសភា
* សមាជិកព្រឹទ្ធសភា ៥៨រូបទៀត ត្រូវជ្រើសតាំងតាមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ ដែលក្នុងនោះអាសនៈបានបែងចែកតាមភូមិភាគចំនួន៨ ទូទាំងប្រទេស។

សូមជម្រាបថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កន្លងទៅនោះ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាទទួលបាន ១,១៥៦ឃុំ-សង្កាត់​ គណបក្សសង្គ្រោះជាតិទទួលបាន ៤៨៩ឃុំ-សង្កាត់ និងគណបក្សខ្មែររួបរួមជាតិទទួលបាន១ឃុំផងដែរ៕

...Read More

គ.ជ.ប បង្ហាញតារាង​ស្ថិតិ​ប្រជាពលរដ្ឋ​ និង​ចំនួន​ការិយាល័យ​បោះឆ្នោត​ប៉ាន់ស្មាន សម្រាប់​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឆ្នាំ​២០១៧

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបង្ហាញតារាង​ស្ថិតិ​ប្រជាពលរដ្ឋ​ និង​ចំនួន​ការិយាល័យ​បោះឆ្នោត​ប៉ាន់ស្មាន សម្រាប់​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឆ្នាំ​២០១៧ ។

គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាសរុបមានចំនួន ១៥,៨៨៣,២៥០នាក់ ក្នុងនោះមានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ពោលគឺគ្រប់អាយុបោះឆ្នោតតំណាងរាស្រ្ត ឆ្នាំ២០១៨ (គិតដល់ថ្ងៃបោះឆ្នោត) មានចំនួន ៩,៧៨៨,២៣៩នាក់ ប៉ុន្តែប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ មានចំនួន ៧,៨៦៥,០៣៣នាក់ ខណៈ ប្រជាពលរដ្ឋខ្មែរដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានចំនួន ១,៤១២,១៤៩នាក់ទៀត។

សូមជម្រាបថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ឡើងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕

...Read More

អ្នកនាំពាក្យ គ.ជ.ប៖ អ្នកគ្មានទីជម្រក ជនអនាថា រស់នៅតាមវត្តអារាមទាំងអស់ ដែលមិនទាន់បាត់បង់សិទ្ធិជាពលរដ្ឋខ្មែរ គឺមានសិទ្ធិបោះឆ្នោត

FN ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ថាប្រជាពលរដ្ឋ ដែលរស់នៅគ្មានទីជម្រក ជនអនាថារស់តាមវត្តអារាមទាំងអស់ ដែលមានលិខិតបញ្ជាក់ពីអាជ្ញាធរ សមត្ថកិច្ចគឺពួកគាត់មិនទាន់បាត់បង់សិទ្ធិជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិចូលរួមបោះឆ្នោតនោះទេ។

ការបញ្ជាក់របស់ លោក ហង្ស ពុទ្ធា យ៉ាងដូច្នេះក្នុងឱកាសលោកផ្តល់បទសម្ភាសន៍​ ជាមួយក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោកបានចូលរួម ជួបពិភាក្សាការងារជាមួយ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍​ពិសេសរបស់ អង្គការសហប្រជាជាតិ UN នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ នៅទីស្នាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ។

លោក ហង្ស ពុទ្ធា បានបន្តថា ចំពោះប្រជាពលរដ្ឋដែលការចំណាកស្រុក ក៏មិនបាត់បង់សិទ្ធិចុះឈ្មោះបោះឆ្នោតផងដែរ ហើយរយៈពេល នៃការបោះឆ្នោត នឹងចាប់ផ្តើម នៅថ្ងៃទី១ ខែកញ្ញា រហូតថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានរយៈពេល៧០ថ្ងៃ ដូច្នេះពួកគាត់អាចអញ្ជីញ មកចុះឈ្មោះបោះឆ្នោត នៅក្នុងប្រទេសព្រោះច្បាប់មិនតម្រូវឲ្យ គ.ជ.ប រៀបចំការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមជាយដែន ឬនៅតាម ស្ថានទូតនោះទេ។ ក្នុងរយៈពេល៧០ថ្ងៃនេះ គ.ជ.ប ក៏អញ្ជើញពលករនៅក្រៅប្រទេស ឬសិស្ស និស្សិតដែលទៅសិក្សានៅ បរទេសត្រូវត្រឡប់មកវិញ ដើម្បីចុះឈ្មោះបោះឆ្នោត នេះជាច្បាប់ដែល គ.ជ.ប មិនសមត្ថកិច្ចសម្រេចអ្វី ឲ្យផ្ទុយពីច្បាប់បាននោះទេ។

អ្នកនាំពាក្យ​ គ.ជ.ប រូបនេះ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងពិរុទ្ធជន គឺសំដៅទៅលើជនដែលតុលាការ មិនទាន់កាត់ទោសជាស្ថាពរនៅឡើយ នេះជាចំណុចមួយដែលមានចែងនៅក្នុងច្បាប់ ប្រសិនបើមាន​បុគ្គលណាមួយ ដែលស្ថិតនៅក្នុងស្ថានភាពជាប់ពន្ធនាគារ គឺមិនមានសិទ្ធិចុះឈ្មោះបោះឆ្នោតនោះទេ៕

...Read More

ទៅមុខថយក្រោយ