គ.ជ.ប អំពាវនាវឲ្យប្រជាពលរដ្ឋ ពិនិត្យមើលឈ្មោះក្នុងការបិទផ្សាយ បញ្ជីបោះឆ្នោតដំបូង និងឈ្មោះអ្នកត្រូវលុបចេញពីបញ្ជី នៅទីតាំងណាមួយក្នុងឃុំ-សង្កាត់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេក្ដីអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ អញ្ជើញទៅពិនិត្យមើលឈ្មោះ ដែល គ.ជ.ប បានបិទផ្សាយបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញ ពីបញ្ជីបោះឆ្នោត នៅតាមទីតាំងណាមួយក្នុងឃុំ-សង្កាត់ របស់អស់លោកអ្នកដែល និងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។ នេះបើតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប ដែលអង្កភាពព័ត៌មាន Fresh Newsទទួលបាននៅរសៀល ថ្ងៃទី១០ ខែវិច្ឆិកានេះ។

ក្នុងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីនេះដែល គ.ជ.ប មានគោលបំណងដើម្បី ឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ធ្វើការពិនិត្យមើលឈ្មោះរបស់ខ្លូននៅតាមឃុំ-សង្កាត់ ដូចជា៖

* ពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួននៅក្នុងបញ្ជីបោះឆ្នោតដំបូង ឬការលុបឈ្មោះមិនត្រឹមត្រូវ ឬពិនិត្យរកឈ្មោះ ជនណា ដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែមានឈ្មោះនៅក្នុង បញ្ជីបោះឆ្នោតដំបូង

* ធ្វើការប្ដឹងតវ៉ាចំពោះការកត់ត្រាទិន្នន័យមិនត្រូវ ឬការបាត់ឈ្មោះ ឬករលុបឈ្មោះមិនត្រឹមត្រូវ

* ធ្វើការប្ដឹងជំទាស់ចំពោះជនណាដែលមានឈ្មោះច្រើនជាងមួយកន្លែង (ឈ្មោះស្ទួន) ឬជនដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែមានឈ្នោះនៅក្នុងបញ្ជីបោះឆ្នោតដំបូង។

របាយការណ៍ដដែលបានបន្តថា ក្នុងការប្ដឹងតវ៉ា ឬការប្ដឹងជំទាស់ត្រូវធ្វើនៅក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានរយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ បញ្ជីបោះឆ្នោតដំបូង ចាប់ពីថ្ងៃទី១៥-២៤ ខែធ្នូ ឆ្នាំ២០១៧៕

...Read More

គ.ជ.ប៖ ប្រជាពលរដ្ឋខ្មែរជាង៥២ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី, សរុបពលរដ្ឋចុះឈ្មោះបោះឆ្នោតបណ្ដោះអាសន្ន ជាង៨.៣៧លាននាក់

FN ៖ រយៈពេល៦៩ថ្ងៃ នៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជាង ៥២ម៉ឺននាក់ហើយ សរុបចំនួនពលរដ្ឋឈ្មោះបោះឆ្នោតបណ្ដោះអាសន្នមានចំនួន ៨,៣៧០,៥៨៥នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៩ ខែវិច្ឆិកានេះ។

គ.ជ.ប បានឲ្យដឹងថា រយៈពេល៦៩ថ្ងៃ នៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត មានប្រជាពលរដ្ឋខ្មែរចំនួន ៥២៥,៤៥៩នាក់ហើយ ស្មើនឹង ៣២.៣១ភាគរយ បានទៅចុះឈ្មោះបោះឆ្នោត។

សេចក្ដីប្រកាសបានបន្តថា រយៈពេល៦៩ថ្ងៃដូចគ្នា ប្រជាពលរដ្ឋដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ មានចំនួន ១៩,៩០៧នាក់ និងអ្នកត្រូវកែតម្រូវឈ្មោះមានចំនួន ៥,៤៩៣នក់។

តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់។

ទោះយ៉ាងណា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីនេះ នៅមានអត្រាតិចតូចនៅឡើយ (ជាង៣២ភាគរយ) បើធៀបនឹងចំនួនប្រជាពលរដ្ឋដែលត្រូវឈ្មោះបោះឆ្នោតថ្មី ១.៦លាននាក់។

សូមជម្រាបថា ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានចំនួន៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ពោលបើមិនមានការប្រែប្រួលទេ ដំណើរការនេះត្រូវបានបញ្ចប់នៅថ្ងៃទី០៩ ខែវិច្ឆិកានេះ។

ចំពោះលទ្ធផលសរុបទាំង៧០ថ្ងៃ យ៉ាងណានោះ អង្គភាពព័ត៌មាន Fresh News មិនអាចទាក់ទងជាមួយលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បាននៅឡើយទេ៕

...Read More

គ.ជ.ប៖ ប្រជាពលរដ្ឋខ្មែរជិត៤២ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតថ្មី

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជិត៤២ម៉ឺននាក់ហើយ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន៥,៩៥៧នាក់ និងអ្នកខុសកែតម្រូវមានចំនួន៤,១២៩នាក់។

គ.ជ.ប បានឲ្យដឹងថា ដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរចំនួន ៤១៦,៧៩៥នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។

តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕

...Read More

គ.ជ.ប បង្ហាញប្រតិទិន​នៃ​ការ​បោះឆ្នោត​ជ្រើស ​តាំង​តំណាង​រាស្ត្រ​ នីតិកាលទី​៦ ឆ្នាំ​២០១៨

FN ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត​ (គ.ជ.ប) នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ បានបង្ហាញប្រតិទិន​នៃ​ការ​បោះឆ្នោត​ជ្រើស ​តាំង​តំណាង​រាស្ត្រ​ នីតិកាលទី​៦ ឆ្នាំ​២០១៨។

បើតាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផល នៅការិយាល័យបោះឆ្នោត នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕

...Read More

ថ្ងៃនេះ គ.ជ.ប ចេញសេចក្តីប្រកាសថា ប្រជាពលរដ្ឋខ្មែរជិត៣៥ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីឈ្មោះថ្មី ឆ្នាំ២០១៧

FN ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៣៩ថ្ងៃ នៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជិត ៣៥ម៉ឺននាក់ហើយ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន ៣,៥៤៦នាក់ និងអ្នកខុសកែតម្រូវមានចំនួន ៣,១៧៦នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលទើបចេញផ្សាយនៅរសៀលថ្ងៃទី១០ ខែតុលានេះ។

គ.ជ.ប បានឲ្យដឹងថា រយៈពេល៣៩ថ្ងៃ នៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែតុលា​ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរចំនួន ៣៤៧,៦៤៩នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។

តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕

...Read More

រយៈពេល២៥ថ្ងៃ ប្រជាពលរដ្ឋខ្មែរជាង២១ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី ខណៈអ្នកត្រូវលុបឈ្មោះចោលជាង១ពាន់នាក់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល២៥ថ្ងៃដំបូង នៃដំណើរការធ្វើ បច្ចុប្បន្នភាព បញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជាង២១ម៉ឺននាក់ហើយ ខណៈអ្នក ដែលត្រូវលុបឈ្មោះចេញមានចំនួន ១,២៩៦នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែល Fresh News ទទួលបាននៅ ថ្ងៃទី២៦ ខែកញ្ញានេះ។

គ.ជ.ប បានឲ្យដឹងថា រយៈពេល២៥ថ្ងៃដំបូង នៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ដល់ទី២៥ ខែកញ្ញា​ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរ ២១២,៩៧១នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។

តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង ១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕

...Read More

ប្រជាពលរដ្ឋខ្មែរជាង១៥ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតថ្មី ខណៈអ្នកត្រូវលុបឈ្មោះចោលមានជាង៥០០នាក់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់នៅថ្ងៃទី២៣ ខែកញ្ញានេះថា គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋជាង១៥ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន៥០០នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែល Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកញ្ញានេះ។

គ.ជ.ប បានឲ្យដឹងថាដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ដល់ទី២២ ខែកញ្ញា​ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរ ១៥៥,៨៣៦នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ ចំណែកដែលត្រូវលុបឈ្មោះចោលមានចំនួន៥៤៣នាក់។

តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕

...Read More

ថ្ងៃនេះ មន្ត្រី គ.ជ.ប ចាប់ផ្តើមដំណើរការចុះឈ្មោះបោះឆ្នោតថ្មី និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឡើងវិញ, សូមបងប្អូនទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា !

FN ៖ ថ្ងៃទី២២ ខែកញ្ញានេះ មន្ត្រីចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប ចាប់ផ្តើមដំណើរការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ឡើងវិញ បន្ទាប់ពីឈប់សម្រាកបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ។

ដំណើរការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ មានរយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការចុះឈ្មោះបោះឆ្នោតថ្មី ធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋណាដែល៖

១៖ គ្រប់អាយុបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ពោលគឺអាយុ១៨ឆ្នាំ (គិតដល់ថ្ងៃបោះឆ្នោត)។
២៖ អ្នកគ្រប់អាយុយូរហើយ តែមិនទាន់បានចុះឈ្មោះបោះឆ្នោតនឹងគេ កាលពីឆ្នាំ២០១៦ កន្លងទៅ។
៣៖ អ្នកដែលចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ រួចហើយ តែបានផ្លាស់ប្ដូរទីលំនៅ ឬទីសំណាក់ទៅឃុំ-សង្កាត់ផ្សេង។ ប្រសិនបើអ្នកមានទីលំនៅច្រើនជាងមួយកន្លែង អ្នកត្រូវជ្រើសរើសយក ទីតាំងលំនៅដ្ឋានណាមួយ ដើម្បីចុះឈ្មោះរបស់អ្នកក្នុងបញ្ជីបោះឆ្នោតថ្មីនោះ។

មិនខុសពីការចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ឡើយ ដើម្បីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧បាន ពលរដ្ឋត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែ។ ប្រសិនបើគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេ ពលរដ្ឋត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោតជំនួសវិញ។

ដើម្បីបានឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត ពលរដ្ឋសាម៉ីត្រូវទៅស្នើសុំពីសាលាឃុំ-សង្កាត់ ដែលខ្លួនកំពុងស្នាក់នៅ ដោយនាំទៅជាមួយនូវសាក្សី ដែលមានសិទ្ធិបោះឆ្នោត ហើយរស់នៅក្នុងឃុំ-សង្កាត់ជាមួយគ្នា​ចំនួន២នាក់ និងរូបថតទំហំ ៣គុណ៤ ចំនួន២សន្លឹក។

គ.ជ.ប បានឲ្យដឹងថា ក្នុងករណីអាសយដ្ឋានរបស់អ្នក ខុសពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួន អ្នកត្រូវភ្ជាប់មកជាមួយសៀវភៅស្នាក់នៅ (ច្បាប់ដើម) ឬសៀវភៅគ្រួសារ (ច្បាប់ដើម) ឬលិខិតបញ្ជាក់ទីលំនៅ។ ដើម្បីទទួលបានលិខិតបញ្ជាក់ទីលំនៅ ពីអាជ្ញាធរឃុំ-សង្កាត់ អ្នកត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់អ្នក និងសាក្សីម្នាក់ ដែលជាអ្នកមានសិទ្ធិបោះឆ្នោត ហើយរស់នៅក្នុងឃុំ-សង្កាត់ជាមួយអ្នកទៀតផង។

លោក ហង្ស...Read More


គ.ជ.ប អនុញ្ញាតឲ្យមន្ត្រីចុះឈ្មោះបោះឆ្នោតឈប់សម្រាក៣ថ្ងៃ នាឱកាសបុណ្យភ្ជុំបិណ្ឌ, រយៈពេល១៥ថ្ងៃដំបូង មានអ្នកចុះឈ្មោះថ្មីជាង១សែននាក់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឲ្យមន្ត្រីចុះឈ្មោះបោះឆ្នោត នៅតាមឃុំ-សង្កាត់ បានឈប់សម្រាករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០-២១ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីមានឱកាសបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងប្រាប់អង្គភាព Fresh News នាថ្ងៃទី១៧​ ខែកញ្ញា ឆ្នាំ២០១៧នេះ។

លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ការដែល គ.ជ.ប អនុញ្ញាតឲ្យក្រុមការីចុះឈ្មោះបោះឆ្នោត បានឈប់សម្រាកនៅទូទាំងប្រទេស ក្នុងពេលបុណ្យភ្ជុំបិណ្ឌនោះ គឺយោងតាមកត្តាពីរយ៉ាង រួមមាន៖

ទី១៖ ចំនួនប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានចំនួនតិចជាងឆ្នាំ២០១៦ ដោយកាលពីឆ្នាំ២០១៦ អ្នកត្រូវចុះឈ្មោះបោះឆ្នោតមានចំនួនដល់ទៅជាង ៩លាននាក់ ចំណែកអ្នកត្រូវចុះឈ្មោះឆ្នាំ២០១៧នេះ មានត្រឹមតែជាង ១.៦លាននាក់ប៉ុណ្ណោះ។

ទី២៖ ក្រុមអ្នកចុះឈ្មោះបោះឆ្នោតទាំងនោះ សុទ្ធសឹងតែជាពុទ្ធសាសនិកខ្មែរ ដូច្នេះពួកគាត់ត្រូវការទៅលេងស្រុកកំណើត ជួបជុំញាតិមិត្តបងប្អូន ធ្វើបុណ្យធ្វើទាននៅវត្តអារាម ដូចប្រជាពលរដ្ឋខ្មែរដទៃដែរ។

ទោះជាយ៉ាងណា គ.ជ.ប នៅតែអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់ចុះឈ្មោះឆ្នោតនោះ ត្រូវត្រៀមខ្លួន និងឯកសារឲ្យបានរួចជាស្រេច ដើម្បីទៅចុះឈ្មោះបោះឆ្នោតនៅសាលាឃុំ-សង្កាត់ ឲ្យបានគ្រប់គ្នា ក្រោយពេលផុតបិណ្យភ្ជុំបិណ្ឌនោះ។

សូមជម្រាបថា រយៈពេល១៥ថ្ងៃដំបូង នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតទូទាំង ប្រទេសចំនួន ១០៤,២៥៣នាក់ (ស្រី ៥១,៤១៧នាក់) ស្មើនឹង ៦.៤១% នៃចំនួនប្រជាពលរដ្ឋដែលចុះឈ្មោះបោះឆ្នោតថ្មី ជាង១.៦លាននាក់។

ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានរយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧៕

...Read More

CDC: គិតត្រឹមខែសីហា ឆ្នាំ២០១៧ ចិនវិនិយោគនៅកម្ពុជា មានទឹកប្រាក់រហូតដល់១៦.២ប៊ីលានដុល្លារ

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០១៧នេះ ការវិនិយោគរបស់ចិន នៅកម្ពុជាមានទឹកប្រាក់ រហូតដល់១៦.២ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ CDC ដែល Fresh News ទទួលបាននៅថ្ងៃនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ CDC ស្តីពីវេទិកាកម្ពុជា-ចិន ស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងវិនិយោគ ដែលរៀបចំឡើង នៅសណ្ឋាគារ Nanning Wanda Wenhua ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ បានលើកឡើងថា «គិតត្រឹមខែសីហា ឆ្នាំ២០១៧ ការវិនិយោគចិននៅកម្ពុជា មានទឹកប្រាក់សរុបប្រមាណ ១៦.២ប៊ីលានដុល្លារអាមេរិក ដែលក្នុងនោះការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានគម្រោងវិនិយោគសរុបចំនួន១១០ មានទុនវិនិយោគសរុបចំនួនប្រមាណ ៣១០លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៦,១៨០កន្លែង»។

ថ្លែងក្នុងវេទិកាកម្ពុជា-ចិនស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងវិនិយោគ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង អគ្គលេខាធិការ CDC បានបញ្ជាក់ថា វេទិកាដែលរៀបចំឡើងនេះ នឹងផ្តល់ឱកាសបន្ថែមទៀត ក្នុងការពិភាក្សាស្វែងយល់ពីកាលានុវត្តភាព សក្ដានុពលពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិត បន្ទាប់ពីវេទិកាស្ដីពីពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិនលើកទី១ ដែលរៀបចំឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោក សុខ ចិន្តាសោភា បញ្ជាក់បន្ថែមថា ផ្អែកលើមិត្តភាពដ៏ប្រពៃណី រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី រហូតដល់កម្រិតកំពូលមួយ គឺ «កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ» ដែលនឹងដើរតួយ៉ាងសំខាន់ ក្នុងការធានាដល់ការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា...Read More


គ.ជ.ប អនុញ្ញាតឲ្យអ្នកសង្កេតការណ៍ជាង៧ពាន់នាក់ សង្កេតកាណ៍ធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញនេះ គ.ជ.បបានអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ជាតិ អន្តរជាតិជាង៧ពាន់នាក់ ចូលរួមសង្កេតការណ៍ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្នោះបោះឆ្នោត ឆ្នាំ២០១៧។

តាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានលម្អិតថា ក្នុងចំណោមអ្នកសង្កេតការណ៍ជាង៧ពាន់នាក់នោះ មានភ្នាក់ងារគណបក្សនយោបាយចំនួន ៦,៥១០នាក់ អ្នកសង្កេតការណ៍ជាតិចំនួន ៧២១នាក់ និងអ្នកសង្កេតការណ៍អន្តរជាតិ ១៤នាក់ផងដែរ៕

...Read More

គ.ជ.ប៖ រយៈពេល១០ថ្ងៃ ប្រជាពលរដ្ឋខ្មែរជិត៦ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី ខណៈអ្នកត្រូវលុបឈ្មោះចោល២៣២នាក់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល១០ថ្ងៃដំបូង នៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជិត៦ម៉ឺននាក់ហើយ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន២៣២នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែល Fresh News ទទួលបាននៅល្ងាចថ្ងៃទី១១ ខែកញ្ញានេះ។

គ.ជ.ប បានឲ្យដឹងថា រយៈពេល១០ថ្ងៃដំបូង នៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ដល់ទី១០ ខែកញ្ញា​ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរ ៥៩,១៨៥នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។

តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕

...Read More

ទៅមុខថយក្រោយ