FN ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ បានបង្ហាញប្រតិទិននៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។
បើតាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផល នៅការិយាល័យបោះឆ្នោត នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕