សេចក្ដីដកស្រង់ប្រសាសន៍ ពិធីបើកការដ្ឋានសាងសង់អាគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥
សុខសប្បាយទេបងប្អូនយើង? ហើយបានរាំវង់ទេ ចូលឆ្នាំកន្លងទៅហ្នឹង? លឺថាចាស់ៗ ឆ្នាំហ្នឹងរាំវង់ខ្លាំងជាងក្មេងៗ? សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មិត្តថៃ ជាទីរាប់អាន! សូមគោរព លោកយាយ លោកតា បងប្អូន ជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! ជូនពរឆ្នាំថ្មី ឆ្នាំកុរ អនុញ្ញាតឲ្យខ្ញុំជាដំបូង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាក្នុងនាមរាជរដ្ឋាភិបាល ផ្ញើជូននូវការជូនពរសម្រាប់ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលទើបចូលមកដល់ថ្មីៗកន្លងទៅនេះ សូមបងប្អូនជនរួមជាតិដែលមានវត្ត មាននៅទីនេះ និយាយដោយឡែក និងនិយាយរួមនៅខេត្តបន្ទាយមានជ័យ និងប្រជាជននៅទូទាំងប្រទេស សូមជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ គាប់ជួនច្រើនតែមកបន្ទាយមានជ័យក្រោយពិធីចូលឆ្នាំ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ហើយក៏វាហាក់ដូចជាការគាប់ជួនខ្លាំងណាស់ ប៉ុន្មានឆ្នាំរួចមកហើយ បើសិនជាពិនិត្យមើលកំណត់ត្រាឡើងវិញ អំពីវត្តមានរបស់ខ្ញុំនៅក្នុងខេត្តបន្ទាយមានជ័យ នោះគឺពាក់ព័ន្ធជាមួយនឹងថា…