សេចក្តីដកស្រង់ប្រសាសន៍ ពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្រុងបាវិត ខេត្តស្វាយរៀង (ថ្ងៃទី ២)
ពូពិតជាមានការរីករាយខ្លាំង ដោយសារតែការអបអរសាទរ និងការស្វាគមន៍របស់ក្មួយៗចំពោះពូ ដែលបានចាត់ទុកពូមិនមែនគ្រាន់តែជាមេដឹកនាំតែប៉ុណ្ណោះទេ ក៏ប៉ុន្តែកាយវិការរបស់ក្មួយៗបានទៅហួសពីនេះ គឺស្ថិតនៅត្រង់ថា ក្មួយៗបានចាត់ទុកពូដូចជាឪពុក ឬជាជីតា។ នេះជាចំណុចពិសេស ហើយដែលលើកទឹកចិត្តពូ ដើម្បីបន្តដំណើរឆ្ពោះទៅមុខទៀត។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្ដងទៀត នៅទីកន្លែង ដែលពីម្សិលមិញជួបរហូតដល់ជិត ៣ ម៉ឺននាក់ មកពីតំបន់សេដ្ឋកិច្ចពិសេស Manhattan។ ថ្ងៃនេះ យើងជួបជុំជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេស ៣ ផ្សេងទៀត ដែលមានតំបន់សេដ្ឋកិច្ចពិសេស តាយសេង មានតំបន់សេដ្ឋកិច្ចពិសេស Dragon King បាវិត និងតំបន់សេដ្ឋកិច្ចពិសេស Shandong Sunshell … ថ្ងៃនេះ យើងជួបចំនួន ៣២ រោងចក្រ។ ថ្ងៃនេះ ខ្ញុំក៏គិតថា មុននឹងចាកចេញទៅទីក្រុងភ្នំពេញវិញ ក៏ឆ្លៀតចូលមើលការផ្គុំគ្រឿងចក្រ(ដំឡើងរថយន្ត Daehan Auto Cambodia)របស់លោក អូ ស៊ីយ៉ុង …។ ផ្ដល់អនុសាសន៍អោយក្រុមហ៊ុនកូរ៉េ ដំឡើងរថយន្តដឹកកម្មករនៅបាវិត … ចង់ផ្ដល់អនុសាសន៍បន្ដិចថា គួរតែបង្កើតនូវធនាគារ រួចហើយក៏ត្រូវគិត ហៅថា…