កិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងគណបក្សនយោបាយចំនួន ១៦ (ដកស្រង់ពី Facebook សម្តេចតេជោ)

នៅព្រឹកថ្ងៃអង្គារ៍ ១០ កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយតំណាងគណបក្សនយោបាយ ដែលបានចូលរួមបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ កន្លងមកនេះ ចំនួន ១៦ គណបក្ស ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ សម្តេចតេជោបានលើកឡើងថា ការបោះឆ្នោតបានកន្លងហើយ ទុកបញ្ហានោះមួយអន្លើ ហើយយើងអាចចូលរួមកសាងប្រទេសជាតិរបស់យើងជាមួយគ្នា ហើយមិនយូរប៉ុន្មានទេ “ការបោះឆ្នោត ២០២២ នឹងមកដល់ ”ការអញ្ជើញជួបជុំនេះ គឺមិនមែនមកគាំទ្រគោលការណ៍នយោបាយគណបក្សប្រជាជនកម្ពុជានោះទេ ហើយមិនមែនជាផលប្រយោជន៍របស់រាជរដ្ឋាភិបាលនោះដែរ ប៉ុន្តែជាផលប្រយោជន៍ប្រជាពលរដ្ឋ”។ សម្តេចតេជោ បានផ្តួចផ្តើមគំនិត និងពន្យល់ពីហេតុផលនៃការបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ដែលជាយន្តការចូលរួមឆ្លើយតប និងផលប្រយោជន៍ប្រជាពលរដ្ឋ។ យន្តការនេះអាចហៅកាត់ថា “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់”។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះមានភារកិច្ចដូចខាងក្រោម៖…

សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

បុរសថ្ពាល់ផ្អែម ក្លាយជាបុរសថ្ពាល់ឈ្ងុយ ថ្ងៃនេះ ពូបានមកជួបជុំជាមួយក្មួយៗសាជាថ្មីម្ដងទៀត នៅខេត្តកំពង់ស្ពឺ។ ហើយឡើងបានមួយថ្នាក់នៅថ្ងៃនេះ ឡើងត្រង់ថា ពីបុរសថ្ពាល់ផ្អែម ទៅជាបុរសថ្ពាល់ឈ្ងុយ។ នៅត្រង់អញ្ចេះ ក្មួយៗនៅខាងណោះអម្បាញ់​មិញ មានក្មួយៗម្នាក់បានថើបពូហើយថា ឈ្ងុយណាស់។ កាលពីមុន មានម្នាក់នោះ ថើបរួចហើយថា ផ្អែម។ អញ្ចឹងបានពូហៅខ្លួនឯងថា បុរសថ្ពាល់ផ្អែម។ ឥឡូវនេះ ក្លាយទៅជាបុរសថ្ពាល់ឈ្ងុយម្ដង។ ប៉ុន្តែសូមប្រាប់ថា អាឈ្ងុយហ្នឹង ក្លិនរបស់មីងទេ ព្រោះមីងថើបពូពីល្ងាច។ សូមនិយាយលេងបន្ដិចចុះ ដែលយើងបានជួបជុំគ្នានៅថ្ងៃនេះ។ ការជួបជុំជាមួយកម្មករ នៅតែបន្ត រហូតដល់ ១០ ឆ្នាំទៀត ដំបូង ខ្ញុំសុំសំដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្មួយៗជាកម្មករ/ការិនីទាំងអស់ ដែលបានអញ្ជើញមកជួបពូនៅថ្ងៃនេះ ហើយដែលយើងបាននិយាយគ្នាមុ​នហើយថា ពូនឹងវិលត្រឡប់មកខេត្តកំពង់ស្ពឺ។ ពូក៏នឹងធ្វើការជួបជាមួយនឹងកម្មករ/ការិនីជាបន្តទៀត។ ក្នុងរយៈពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត (ពូបានអះអាងថា)ប្រ​សិនបើគណបក្សប្រជាជនកម្ពុជាឈ្នះ ដែលពូនឹងក្លាយទៅជាអនាគតនាយករដ្ឋមន្រ្តី ពូនឹងបន្តនៃការដើរជួប។ ប៉ុន្តែបើសិនជាគណបក្សប្រជាជនកម្ពុជាមិនឈ្នះឆ្នោតទេ ពូនឹងមិនទៅប្រជែងការងារជាមួយនឹងអនាគតនា​យករដ្ឋមន្រ្តីនៃបក្សនយោបាយផ្សេងនោះទេ។ ប៉ុន្តែឥឡូវនេះ បើទោះបី​ជាលទ្ធផលផ្លូវការមិនទាន់បានប្រកាសក៏ដោយចុះ ក៏ប៉ុន្តែគេអាចដឹងបានថា គណបក្សប្រជាជនកម្ពុជាបានទទួលជោគជ័យ។ ដូច្នេះអាទិត្យមុននេះ ពូបានទៅជួបជុំជាមួយនឹងកម្មករ/ការិនីនៅឯទីក្រុងភ្នំពេញ។ ថ្ងៃនេះ ពូបានមកជួបជុំកម្មករ/ការិនីរបស់យើងនៅឯខេត្តកំពង់ស្ពឺ។ វិលជុំជួបកម្មករ/ការិនី ពិនិត្យដោះស្រាយបញ្ហាប្រឈមក្នុងវិស័យការងារ/ឧស្សាហកម្ម ពូនៅជំពាក់ខេត្តកំពង់ស្ពឺច្រើន។…