សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយសិស្សនិទ្ទេស A ប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៨/១៩
ព្រះរាជបណ្ដាំសួរសុខទុក្ខ និងព្រះរាជអំណោយជាប្រាក់កាក់អនុស្សាវរីយ៍ពីព្រះមហាក្សត្រ ថ្ងៃនេះ ពិតជាឱកាសវិសេសវិសាលជាថ្មីម្ដងទៀត ដែលយើងជួបជុំគ្នានៅទីនេះជាប្រចាំឆ្នាំ បន្ទាប់ពីការប្រឡងមធ្យមសិក្សាទុតិយភូមិ។ ដំបូងអនុញ្ញាតឱ្យខ្ញុំពាំនាំ នូវព្រះរាជបណ្ដាំសួរសុខទុក្ខពីព្រះមហាក្សត្រជាទីសក្ការៈ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ជាទីសក្ការៈ ជូនចំពោះចៅៗជាសិស្សានុសិស្ស ក៏ដូចជា ក្រុមគ្រួសារ ព្រមទាំងលោក/អ្នកគ្រូ ដែលបានអញ្ជើញចូលរួមនៅថ្ងៃនេះ តាមរយៈខ្លួនខ្ញុំ ដែលបានចូលគាល់ព្រះអង្គ កាលពីថ្ងៃទី ០៣ កន្លងទៅនេះ។ ព្រះអង្គពិតជាមានមោទនភាព ហើយតាមរយៈខ្ញុំ ក៏ផ្ដាំផ្ញើសួរសុខទុក្ខ ចំពោះចៅៗ ក៏ដូចជា លោក/អ្នកគ្រូ និងក្រុមគ្រួសារ ដែលបានខិតខំរៀនសូត្របានយ៉ាងល្អ។ ជាមួយនឹងព្រះរាជបណ្ដាំសួរសុខទុក្ខនេះ ព្រះករុណាជាអម្ចាស់ ក៏ដូចជា សម្ដេចម៉ែ សម្ដេចយាយ សម្ដចយាយទួត ដែលយើងហៅថា ជាព្រះមាតាជាតិ ព្រះអង្គក៏បានផ្ញើតាមរយៈខ្ញុំ ជូនចំពោះជ័យលាភីនិទ្ទេស A ចំនួន ៤៤៣ នាក់ ក៏ដូចជា នាយក លោក/អ្នកគ្រូ ចំនួន ១៨៨ នាក់ នូវកាក់អនុស្សាវរីយ៍ អ្វីទៅដែលហៅថា កាក់អនុស្សាវរីយ៍? ឆ្នាំនេះ គឺជាខួបលើកទី…