សេចក្តីដកស្រង់ប្រសាសន៍ ពិធីចែកសញ្ញាបត្រនិស្សិត នៃវិទ្យាស្ថាន ខ្មែរជំនាន់ថ្មី

ដូចដែល ឯកឧត្តម ណុប នរិន្ទ បានលើកអម្បាញ់មិញ នេះគឺជាលើកទី ៧ ដែលខ្ញុំមានវត្តមាន​ជាមួយនឹងសិស្សនិស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ហើយថ្ងៃនេះ ដែលមានសិស្ស និងនិស្សិត ចំនួន ១ ៧០៩ នាក់ សម្រាប់ទទួលវិញ្ញាបនបត្រ និងសញ្ញាបត្រ សម្រាប់ជ័យលាភីនៅថ្ងៃនេះ។ មានការឧបត្ថម្ភ តែមិនប្រឹងខ្លួនឯង ក៏មិនអាចដំណើរការទៅមុខ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងនូវការអបអរសាទរជាមួយនឹងវឌ្ឍនភាព នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលអម្បាញ់មិញ លោក ណុប នរិន្ទ បានលើកអម្បាញ់មិញថា ប្រសិនបើគ្មានការឧបត្ថម្ភពីខ្ញុំព្រះករុណាខ្ញុំទេនោះ គឺវានឹងមានការលំបាក។ ក៏ប៉ុន្តែ ខ្ញុំក៏គួរត្រូវនិយាយត្រឡប់ទៅវិញថា​ បើទោះបីជាខ្ញុំជួយលើសហ្នឹង ១ ពាន់ដងទៀត តែបើសិនជាវិទ្យាស្ថានគ្មានគំនិតខ្លួនឯង វាមិនអាចទៅរួចទេ។ បទពិសោធន៍កន្លងទៅនេះ បានឃើញច្បាស់ហើយ សូម្បីតែគ្រួសារមួយ ឬក៏មនុស្សម្នាក់ នៅពេលដែលយើងផ្តល់ការឧបត្ថម្ភអោយ ប៉ុន្តែពួកគេមិនអាចឡើងទៅរួច។ មកដល់ពេលនេះ ខ្ញុំមានការការអៀនខ្មាសខ្លះ ជាមួយនឹងទង្វើខ្លះ ដែលអ្នកទាំងនោះបានធ្វើចំពោះខ្ញុំ។ ឧទាហរណ៍៖ ទទួលប្រាក់ពីខ្ញុំដោយផ្ទាល់ដៃ ប៉ុន្តែ យើងថាជូនទៅផ្ទះ​ គេមិនអោយយើងជូនទេ។…

សេចក្តីដកស្រង់ប្រសាសន៍ ពិធីចែកសញ្ញាបត្រនិស្សិត នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! ចែកសញ្ញាបត្រ ជូនសាកលវិទ្យាល័យទី ១ ក្នុងឆ្នាំ ២០១៩ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្តងទៀត ដើម្បីចែកសញ្ញាបត្រជូនជ័យលាភីដល់មហាវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលមានចំនួន ៣.០៤៣ នាក់​។ ចូលឆ្នាំ ២០១៩ នេះគឺជាថ្ងៃដំបូង ដែលខ្ញុំព្រះករុណាខ្ញុំចែកសញ្ញាបត្រសម្រាប់ និស្សិតសាកលវិទ្យាល័យ … សាកលវិទ្យាល័យនានា គឺស្នើសុំភាគច្រើន គឺនៅក្នុងខែ ៣ នេះតែម្តង អាខែ ១ អត់សូវសុំទេ ខែ ២ អត់សូវសុំទេ ដល់សម្រុកសុំខែ ៣ និង ខែ ៤ យកតែម្តង។ អញ្ចឹង បានជាខែ ៣ នេះ ចាប់ពីនេះរហូតដល់ចូលឆ្នាំខ្មែរ គឺដូចជាគ្មានសម្រាប់ថ្ងៃណាមួយដែលថាអោយមានពេលវេលាសម្រាកក្នុងពេលព្រឹក គឺអត់ទេ។ ភាគច្រើនគឺធ្វើការពីថ្ងៃច័ន្ទ…

ប្រសាសន៍ ក្នុងពិធីសំណេះសំណាល ចុះសួរសុខទុក្ខកុមារីរងគ្រោះនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី

វិប្បដិសារីដោយមើលរំលងមជ្ឈមណ្ឌល AFESIP ថ្ងៃនេះ តាបានមកដល់ហើយ។ ដោយសារតែយាយមកកាលពីប៉ុន្មានថ្ងៃមុននេះ យាយបានទៅប្រាប់តា ហើយតាក៏មានវិប្បដិសារី។ តែថ្ងៃនេះ សុំការយោគយល់ អធ្យាស្រ័យពីសំណាក់កូនៗ ចៅៗ ដែលទន្ទឹងរង់ចាំតា និងយាយ អស់រយៈពេលដ៏យូរ។ តាពិតជាមានវិប្បដិសារី ដោយសារតែរឿងនេះ គឺជារឿងស្នូលមួយនៃបញ្ហា ប៉ុន្តែតាបានទៅកន្លែងនេះ កន្លែងនោះ តែកន្លែងដែលនៅជិតខ្លួន ជាចំណុចពិសេសមួយ ត្រូវបានមើលរំលង។ ប៉ុន្តែថ្ងៃនេះ តា​មកដល់ទីនេះ រួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ក៏បានមកកាន់ទីនេះផងដែរ ជាការរៀបចំដំណើរទៅមុខ បន្ទាប់ពីដំណើរដ៏រអាក់រអួលក្នុងរយៈពេលកន្លងទៅ។ គិតប្រជាមតិអំពីទោសប្រហារជីវិត ចំពោះជីតា, ឪពុក, ឪពុកមារំលោភលើចៅ, កូន និងក្មួយខ្លួនឯង តាពិតជាយល់ពីការឈឺចាប់របស់ចៅៗ ហើយតាប្រាកដណាស់ថា កំពុងតែដាក់ចេញជាសំណួរថា តើលើលោកនេះ ធាតុជាតិរច្ឆានរបស់មនុស្ស មានប៉ុន្មានភាគរយ? បើទោះបីវាមានកម្រិតប៉ុណ្ណាក៏ដោយ ក៏ប៉ុន្តែស្ថានភាពតិរច្ឆាន មិនគួរត្រូវបានអត់ឱនទេ។ កាលពី ២ ថ្ងៃមុន តាបាននិយាយជាមួយនឹងយាយថា ចង់មានគំនិតផ្ដួចផ្ដើម ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើកឲ្យមានទោសប្រហារជីវិតឡើងវិញ ចំពោះជនណាដែលរំលោភទៅលើកូនខ្លួនឯង…