សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់កំបូល ផ្លូវជាតិលេខ ៤

  សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនកម្មករ/ការិនី ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹក! លើកពេលជួបកម្មករ/ការិនី ដោយត្រូវគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំជាមួយនឹងកម្មករ/ការិនីរបស់យើងនៅទីនេះ ចំនួនជាង ១ ម៉ឺននាក់ ហើយដែលជាកម្មវិធីបន្តពីកម្មវិធីមុនៗ។ អម្បាញ់មិញ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ អ៊ិត សំហេង បានលើកឡើងថា ក្មួយៗមួយចំនួនក៏បានទៅចូលរួមប្រជុំនៅកោះ ពេជ្រ ហើយខ្ញុំក៏សុំយកឱកាសនេះ ជម្រាបជូនសម្រាប់បងប្អូនដែលត្រៀមខ្លួនទៅជួបជុំជាមួយខ្ញុំ នៅថ្ងៃទី ៨ ខាងមុខនេះ គឺសុំអធ្យាស្រ័យត្រូវលើកពេលសិន។ ថ្ងៃទី​ ១៥ តុលា នោះ ក៏លើកពេលដែរ ដោយសារ តែជាខួបនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រ សម្តេចឪ សម្តេចតា សម្តេចតាទួត ជាថ្ងៃឈប់ សម្រាករៀបចំគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ។ ប៉ុន្តែ ជំនួបជាមួយកម្មករ/ការិនី ធ្វើឡើងជារៀងរាល់ថ្ងៃ ពុធ ក៏នៅតែបន្តធ្វើ។ អាទិត្យក្រោយនេះ ក៏នឹងបន្តធ្វើ។ ពិតមែនតែថ្ងៃស្អែកនេះ ខ្ញុំត្រូវចាក​ចេញ​ពី​ប្រ​ទេស​(រយៈពេល)ពីរយប់…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ១៣.១៦៩ នាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី ២

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! ចូលរួមសំណេះសំណាលជាមួយកម្មករនៅសួនឧស្សាហកម្មវឌ្ឍនៈទី ២ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំ​ជាមួយនឹងកម្មករ/ការិនីរបស់យើង នៅក្នុងសួនឧស្សា​ហកម្មវឌ្ឍនៈទី ២ ដែលមាន(កម្មករ កម្មការិនី)ចំនួន ១៣.១៦៩ នាក់ ដែលអញ្ជើញមកចូលរួមនៅទីនេះ។ ហើយក៏មិនភ្លេចផងដែរ ជាមួយនឹងការស្វាគមន៍ទុកជាមុន ចំពោះចៅៗ ដែលនឹងមកដល់នៅពេលខាងមុខចំនួន ៥៥៦ នាក់ ដែលថ្ងៃនេះ គឺអោយអង្គុយនៅមួយកន្លែងនៅខាងណេះ(កម្មការិនីមានផ្ទៃពោះ) ព្រោះថា ដើរទៅប៉ះគេ ប៉ះឯង (ខ្លាច)វាមានបញ្ហាទៀត។ បើអញ្ចឹងយើងរៀបចំមួយកន្លែង(អោយពួកគាត់)។ ហើយដល់ពេលអម្បាញ់មិញ ខ្ញុំមកខាងណេះ ដល់ត្រឡប់ទៅវិញ យើងទៅខាងណោះ ដើម្បីទៅជួបជាមួយ(កម្មការិនីរបស់យើង)។ ផ្ដាំដល់កម្មការិនីជិតឆ្លងទន្លេ និងប្ដី ត្រូវនៅថែរក្សាប្រពន្ធកូន យ៉ាងណាក៏ដោយ អ្នកខ្លះត្រឹមតែមួយខែទៀតមកហើយ ប៉ុន្តែសូមផ្ដាំទុកអោយហើយ ក្រែងលោខ្ញុំភ្លេចនិយាយ។ ពេលណាដែលរៀបឆ្លងទន្លេ និងថ្ងៃឆ្លងទន្លេ ចាប់ប្ដីអោយជាប់ កុំអោយទៅណា ស្ដាប់បានទេ(សើច)? ហើយជាពិសេស បុរសដែលជាស្វាមី ពេលដែលប្រពន្ធឆ្លងទន្លេ កុំឆ្លៀតដើរទៅលេងឯណា នៅមើលប្រពន្ធ មើលកូន។…

សុន្ទរកថា និងការដកស្រង់ប្រសាសន៍ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០១៦-២០១៧ និងទិសដៅការងារ ឆ្នាំ ២០១៧-២០១៨

ថ្ងៃទី ១១ ជួបមន្រ្តីរាជការ និងថ្ងៃទី ១៣ ជួបយុទ្ធជនពិការ ថ្ងៃនេះ អាចជាវេទិកាចុងក្រោយទាក់ទិនជាមួយនឹងស្ថាប័ន។ ពិតមែនតែនៅសល់វេទិកាពីរទៀតមុនចូល ឆ្នាំខ្មែរ គឺជួបមន្រ្តីរាជការរបស់យើងនៅខេត្តសៀមរាប នៅល្ងាចស្អែក និងព្រឹកថ្ងៃទី ១៣ ជួបយុទ្ធជនពិការ។ ផ្លាស់ប្ដូរទីតាំង ព្រោះចង់អោយមន្រ្តី និងកសិករ មកទស្សនកិច្ចវិមានសន្ដិភាព ការផ្លាស់ប្ដូរកន្លែងមកទីនេះ មិនមែនតម្រូវ និងសម្រួលដល់ការចូលរួមរបស់ខ្ញុំ និងឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំនោះទេ ក៏ប៉ុន្តែសំខាន់ គឺបានអញ្ជើញកសិករអោយមកចូលរួមនៅក្នុងសន្និបាតបូកសរុបការងារ​កសិកម្មនេះ ចូលមកកាន់វិមានសន្ដិភាព ហើយសង្ឃឹមថា បន្ទាប់ពីនេះទៅ ប្រសិនបើតំណាងកសិកររបស់ យើង ក៏ដូចជាមន្រ្តីរាជការ ដែលអញ្ជើញមកពីតាមខេត្ត​ចង់ទស្សនកិច្ចនៅបណ្ដាអាគារនៅទីតាំងវិមានសន្ដិ ភាពនេះ ក៏សូមអញ្ជើញ។ (បញ្ចប់សេចក្ដីអធិប្បាយ) ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទ ឆ្នាំ ២០១៦-២០១៧ និងទិសដៅការងារឆ្នាំ ២០១៧-២០១៨ » នាពេលនេះ។ សន្និបាត បូកសរុបការងារកសិកម្ម ដែលប្រព្រឹត្តទៅអស់រយៈពេលពីរថ្ងៃនេះ មិនត្រឹមតែជាឱកាសមួយសម្រាប់ការ ចូលរួមពិភាក្សា បូកសរុប…