សេចក្តីដកស្រង់ប្រសាសន៍ ពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ក្រុងតាខ្មៅ
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំជាមួយក្មួយៗកម្មករ/ការិនីនៅក្នុងខេត្តកណ្តាលរបស់យើង បន្ទាប់ពីការធ្វើដំណើរទៅកាន់ទីនេះ និងទីនោះ។ គិតមកដល់ពេលនេះ មានរយៈពេលប្រមាណជា ៦ ខែ ហើយ ពីខែសីហា រហូតមកដល់ឥឡូវនេះ ដែលខ្ញុំបានធ្វើដំណើរដើម្បីជួបជាមួយកម្មករ/ការិនីរបស់យើងនៅរាជធានីភ្នំពេញ។ នៅខេត្តកណ្ដាល ដូចជាបានពីរដង៖ ម្ដងនៅខាងខ្សាច់កណ្ដាល តំបន់ 7NG ហើយលើកទីពីរនៅទីនេះ។ ប៉ុន្តែ នៅខេត្តកំពង់ស្ពឺ ទើបបានម្ដង កាលពីអាទិត្យមុន ហើយនិងនៅខេត្តព្រះសីហនុ ចំនួនពីរដង។ ដំណាក់កាលសង្គ្រាម វត្តមាននៅសមរភូមិ និងខ្សែត្រៀមជួរមុខ ដោះស្រាយការលំបាកកងទ័ព ក្មួយៗអាចចោទជាសំណួរថា ហេតុអ្វីបានជាសម្ដេចកាលមុននេះ មិនដែលបានមកសួរសុខទុក្ខអញ ហើយឥឡូវនេះ បែរជាមកសួរសុខទុក្ខពួកអញ? ចំណុចនេះ ពូគ្រាន់តែពន្យល់អញ្ចេះថា កិច្ចការអ្វីក៏ដោយ គឺមានលំ ដាប់អាទិភាពរបស់វា និងមានមុនមានក្រោយ។ កាលពីសម័យសង្រ្គាមនោះ គេបានឃើញវត្តមានរបស់ពូនៅក្នុងសមរភូមិ ឬក៏នៅជាប់ជាមួយនឹងខ្សែត្រៀមជួរមុខឯណោះ ដើម្បីដោះស្រាយបញ្ហាការលំបាករបស់កងទ័ព និងប្រជាជនដែលនៅជាប់ជាមួយនឹងតំបន់ប្រយុទ្ធ។ ពេលនោះ ពិតមែនតែពូមិនចូលប្រយុទ្ធដោយផ្ទាល់ ដូចដែលនៅក្នុងសម័យសង្រ្គាម ដែលពូធ្វើជាកូនទាហានកាលពីដំណាក់កាលនោះ ក៏ប៉ុន្តែក្នុងឋានៈជានាយករដ្ឋមន្រ្តីនៅពេលនោះ កិច្ចការសំខាន់របស់ពូ គឺទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត។ ហើយធ្វើម៉េច?…