សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបមន្រ្តីសង្កេតការណ៍បោះឆ្នោតមកពីអឺរ៉ុប លោក Anton Caragea

នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ៣ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួប លោក Anton Caragea ប្រធានក្រុមដឹកនាំអ្នកសង្កេតការណ៍បោះឆ្នោត មកពីក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប។ លោក Anton Caragea បានវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា ដែលមានចំនួនពលរដ្ឋចេញទៅបោះឆ្នោតច្រើនលើសលប់បំផុត ដែលបានប្រព្រឹត្តិទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌។​ លោក Anton បានផ្តល់របាយការណ៍លំអិតចុងក្រោយអំពីបេសកកម្មសង្កេតការណ៍ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ហើយបានកោតសរសើរចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យ ដែលកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេស តាមរយៈនៃការបោះឆ្នោតនេះតែម្តង ដែលមានប្រជាពលរដ្ឋខ្មែរបានទៅបោះឆ្នោតជាង ៨០% ដែលបានឆ្លុះបញ្ចាំងនូវឆន្ទៈរបស់ពលរដ្ឋពិតៗ។ លោក Anton បានសំដែងនូវការរីករាយអបអរសាទរចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងចំពោះពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលបានរៀបចំការបោះឆ្នោតដែលប្រព្រឹត្តិទៅដោយសេរី យុត្តិធម៌ ត្រឹមត្រូវ…

សម្តេចតេជោ ហ៊ុន សែន ជួបគណៈប្រតិភូអន្តរជាតិ សង្កេតការណ៍បោះឆ្នោតនៅកម្ពុជា

នៅវិមានសន្តិភាព ព្រឹកថ្ងៃ សៅរ៍ ១ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបប្រតិភូអន្តរជាតិសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាចំនួន ៥ ក្រុម។ ប្រតិភូទាំង ៥ នោះរួមមាន ១)ប្រតិភូអ្នកសង្កេតការណ៍ចិន ដឹកនាំដោយលោក Ding Winchao អគ្គនាយកគណបក្សកុម្មុយនីស្តចិន, ២)ប្រតិភូឥណ្ឌូនេស៊ី មកពីគណបក្សគោលការណ៍ និងសមាគមអ៊ីស្លាមទាំងអស់នៃប្រទេសឥណ្ឌូនេស៊ី ដឹកនាំដោយ លោក អាគង់ ឡាក់ហ្សូណូ Agung Laksono ជាប្រធានអង្គការ CAPDI, ៣)ប្រតិភូមកពីអង្គការ ICAPP ដឹកនាំដោយ លោក Jose De Venecia ជាអតីតប្រធានសភាហ្វីលីពីន, ៤)ប្រតិភូមកពីអង្គការ CDI ដឹកនាំដោយ លោក Adres…

សារក្នុងហ្វេសប៊ុករបស់សម្តេចតេជោ ស្តីពី មូលហេតុ ៦ ចម្បង ដែលនាំអោយប្រជាពលរដ្ឋខ្មែរគាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនលើសលុប

គណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ គឺជាគណបក្ស ដែលមានពលរដ្ឋខ្មែរគាំទ្រច្រើនជាងគេបំផុតទាំងនៅក្នុងប្រទេស និងក្រៅប្រទេស! មូលហេតុមួយចំនួនតូចខាងក្រោម គឺបានធ្វើអោយបងប្អូនប្រជាពលរដ្ឋគាំទ្របោះឆ្នោតអោយគណបក្សប្រជាជន ដឹកនាំប្រទេសមកទល់សព្វថ្ងៃ៖ ១) ជាគណបក្សដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ដែលបានសង្រ្គោះជាតិពិតប្រាកដ។ ២) ជាគណបក្សដែលរួមសុខរួមទុក្ខជាមួយពលរដ្ឋ ទោះបីប្រទេសជាតិស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ ៣) ជាគណបក្សដែលបានថែរក្សាសុខសន្តិភាពយូរអង្វែង ដែលកំពុងផ្តល់ក្តីសុខដល់ពលរដ្ឋទូទាំងប្រទេស។ ៤) ជាគណបក្សដែលផ្តល់ឱកាសដល់យុវជន និងកូនក្មួយកម្មករ។ ៥) ជាគណបក្សដែលបានប្រែក្លាយកម្ពុជាពីវាលពិឃាត មកជាកម្ពុជាអច្ឆរិយៈ ស្មើមុខស្មើមាត់ជាមួយអន្តរជាតិ ដែលមានការទាក់ទាញបំផុតនៅក្នុងតំបន់។ ៦) ជាគណបក្សតែ ១ គត់ ដែលសំបូរធនធានមនុស្ស មានសមត្ថភាពពេញលេញ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើនយូរអង្វែង។ សូមអញ្ជើញបងប្អូនបោះឆ្នោតជូន “គណបក្សប្រជាជនកម្ពុជា” លេខរៀងទី ២០ នៅថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខនេះ!