រកឃើញអ្នកចាក់វ៉ាក់សាំងលេខរៀងទី ៤ លាន ហើយក៏នឹងទទួលបានថវិកា ១០ លានរៀលដូចអ្នកមុនៗដែរ
កាលពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២១ យើងចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានដល់ចំនួន ៣ លាននាក់។ ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ នេះយើងចាក់បានជាង ៤ លាននាក់ក្នុងចំណោមមនុស្ស ១០ លាននាក់ ដែលត្រូវចាក់ ក្នុងនោះយើងបានរកឃើញមនុស្សដែលទទួលដូសទី ៤ លាន គឺបានទៅប្អូនប្រុសឈ្មោះ សូ សយ អាយុ ៦៥ ឆ្នាំជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃ រស់នៅភូមិប្រទាល ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។ ខ្ញុំសូមចូលរួមអបអរសាទរ និងសូមជួយឧបត្ថម្ភនូវថវិកាចំនួន ១០ លានរៀល និងសម្ភារៈផ្សេងទៀតដូចមនុស្សទី ១ លាន ទី ២ លាន និងទី ៣ លានផងដែរ។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំសម្ភារៈថវិកាទៅជូនប្អូន សូ សយ…