សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ចែកសញ្ញាបត្រនិស្សិតនៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
(១) សិស្សប្រមាណជា ៤ លាននាក់រៀនតាមអនឡាន/ឌីជីថល, ០១ វិច្ឆិកា ២០២១ ខួប ១ ឆ្នាំ នៃការបើកប្រទេសឡើងវិញ, កំណើនសេដ្ឋកិច្ចឆ្នាំ ២០២០ ធ្លាក់ដល់ -៣,១%, ២០២១ ឡើងមក ៣% និងនៅឆ្នាំ ២០២២ នឹងកើនដល់ ៥,៥%, វិធានការណ៍សុខាភិបាល “៣កុំ”ពិបាកនឹងអនុវត្ត ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកសាជាថ្មីចែកសញ្ញាបត្រចំពោះនិស្សិត នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច រហូត(ទៅ)ដល់ ៦ ៣០៧ នាក់ ដែលអាចចាត់ទុកថា ជាចំនួនមួយដ៏ច្រើន … ប្រហែលជាបន្តិចទៀតក្លាយទៅជាបុរសដែលមានឆ្អឹងដែកស្បែកស្ពាន់ពិតប្រាកដហើយ ដោយសារតែសកម្មភាព(មួយរយៈ)នេះវាជាប់រហូតពេក។ ប៉ុន្មានថ្ងៃនេះ គឺជុំវិញបឹងទន្លេសាប (និង)ហួសដល់ព្រៃវែង ដើម្បីជួយដល់ប្រជាជន(ជួបបញ្ហាជំនន់ទឹកភ្លៀង)។ ម៉្យាងទៀតក៏សូមជម្រាបជូនដែរ ម៉េចបានលោក ហ៊ុន សែន មកចែកសញ្ញាបត្រចោលក្រវ៉ាត់កអស់? រឿងដែលមិនពាក់ក្រវ៉ាតក សូមយោគយល់ ទី(១) អត់ចេះចងក្រវ៉ាត់កទេ។ ប្រហែលមួយជីវិតនេះអត់ចេះចងក្រវ៉ាត់ករហូត។ ចងវាអត់កើត។ ឯទី(២)…