សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»

ថ្ងៃនេះ ខ្ញុំមានការចាប់អារម្មណ៍ទៅលើអត្ថបទរបស់លោក Surachart Bamungsuk អ្នក​ជំនាញ​ផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ ដែលមានចំណងជើង​ថា «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅតុលាការអន្តរជាតិម្តងទៀតឬ?»។ ខ្ញុំសូម​ចូលរួមចែករំលែក​នូវ​អត្ថបទ​នេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេស​ទាំងពីរ​កម្ពុជានិងថៃ បាន​ជ្រាប​បន្ថែម។ ខ្ញុំមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅ​លើអត្ថបទ​របស់លោក សូមទុកឱ្យ​ប្រជា​ជនទាំងពីរពិចារណាលើអ្វីដែលោក Surachart បានសរសេរៀបរាប់។ ខាងក្រោមខ្លឹមសារអត្ថបទទាំងស្រុង៖ ១៖ នៅពេលដែលលោក Anutin បានចេញមកប្រកាសទៅកាន់កម្ពុជា កាលពីថ្ងៃទី២៧ ខែ​ឧសភាថា «ប្រទេសថៃនឹងប្រកាន់ខ្ជាប់តែលើផែនទីខ្នាត 1:50,000 ប៉ុណ្ណោះ ហើយប្រសិន​បើ​នៅតែចង់ប្រើផែនទីខ្នាត 1:200,000 គឺមិនបាច់មកជជែកជាមួយប្រទេសថៃឡើយ» អ្នក​វិទ្យា​សាស្ត្រ និងអ្នកវិភាគកម្រិតជាតិ បែរជាចេញមកព្រមានភ្លាមៗថា «ប្រយ័ត្នវានឹងនាំប្រទេស​ដើរ​ចូលអន្ទាក់ច្បាប់ ដែលធ្លាប់ធ្វើឱ្យថៃចាញ់ក្តីនៅតុលាការពិភពលោក រួចមកហើយរហូតដល់ទៅ 2 ដង»។ ២៖ អ្នកវិទ្យាសាស្ត្ររូបនោះ គឺសាស្ត្រាចារ្យ Surachart Bamrungsuk ដែលជាសាស្ត្រា​ចារ្យ​ជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកជំនាញខាងកិច្ចការយោធា និងសន្តិសុខ។ ខ្សែ​​បន្ទាត់​ព្រំដែនរវាងថៃនិងកម្ពុជា មានឫសគល់តាំងពីសម័យដែលសៀម និងបារាំង បានធ្វើ​សន្ធិ​សញ្ញានៅកាលពីរាប់រយឆ្នាំមុន។ ៣៖ សៀម និងបារាំង…