សម្តេចតេជោ ហ៊ុន សែន ចែករំលែកលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃលើកឡើងអំពី «បញ្ហាផែនទីខណ្ឌសីមាព្រំដែនគោក ថៃ-កម្ពុជា»

ខ្ញុំមានការចាប់អារម្មណ៍ទៅលើលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ ដូច្នេះខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបបន្ថែម។ ខ្ញុំមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោក សូមទុកឲ្យប្រជាជនទាំងពីរពិចារណាលើអ្វីដែលោក Surachart បានសរសេរៀបរាប់។ ខាងក្រោមខ្លឹមសារអត្ថបទទាំងស្រុង៖ បញ្ហាផែនទីខណ្ឌសីមាព្រំដែនគោក ថៃ-កម្ពុជា តាមការលើកឡើងរបស់លោក Surachart Bamrungsuk ផ្សាយលើគណនី Facebook: Matichon Weekly – มติชนสุดสัปดาห์ : ថ្ងៃទី 01/06/2026 លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ បានលើកឡើងថា «ខ្ញុំគិតជាច្រើនដងហើយថា តើខ្ញុំគួរតែសរសេរសំបុត្រចំហមួយច្បាប់នេះផ្ញើជូនលោក Anutin ដែរឬទេ ប៉ុន្តែនៅពេលគិតដល់ព័ត៌មានស្តីពីខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា ដែលនាយករដ្ឋមន្ត្រី បានផ្តល់បទសម្ភាសន៍ដល់បណ្តាញសារព័ត៌មានផ្សេងៗរួចមក ខ្ញុំក៏សម្រេចចិត្តថា ខ្ញុំគួរតែសរសេរដើម្បីសុំការអនុញ្ញាតជម្រាបជូនព័ត៌មានពាក់ព័ន្ធនឹងរឿងខាងលើ។ រឿងដែលខ្ញុំបានលើកឡើង អាចនឹងផ្ទុយពីព័ត៌មានដែលលោកបានដឹង ដោយសារព័ត៌មានដែលពាក់ព័ន្ធនឹងរឿងខ្សែបន្ទាត់ព្រំដែនបែបនេះ គឺជារឿងដែលមានសារៈសំខាន់ខ្លាំងចំពោះ «ផលប្រយោជន៍ជាតិ» របស់ថៃ។ ដូច្នេះហើយទើបខ្ញុំត្រូវសុំការអនុញ្ញាតបង្ហាញជូនដើម្បីឱ្យមានភាពច្បាស់លាស់ ទោះបីជាដឹងថា វាអាចនឹងមិនត្រូវចិត្តលោកក៏ដោយ។ ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ព័ត៌មាន នាយករដ្ឋមន្ត្រីបានប្រកាសថា ប្រទេសថៃនឹងប្រកាន់យកតែផែនទីខ្នាត…