ហ៊ត សេងហោ: ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើក​ការ​ដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី២

(FN – ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពរួម​គ្នា​បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី២។ ពិធីបើកការដ្ឋាននាព្រឹកថ្ងៃនេះ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹកនៅលើទឹកដី​នៃ​ខេត្ត​តា​កែវ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ​ក្រុម​​ហ៊ុនសាងសង់ទាំងកម្ពុជា និងចិន និងប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយបានវិលមកជួបប្រជាពលរដ្ឋខេត្តតាកែវជាថ្មី ជាពិសេសបានមកបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់ព្រែកជីកហ្វូណន​តេជោ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការកសាងឱ្យបាននូវ​បណ្តាញ​ផ្លូវ​ទឹក​ប្រវត្តិសាស្ត្រនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតភ្ជាប់រវាងខេត្តកណ្តាល តាកែវ កំពត និងកែបនោះទេ តែអាចភ្ជាប់ជាមួយខេត្តជាប់ទន្លេផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន…