សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម
នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាទអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះ លោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ ព្រមទាំងប្រតិភូដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា។សម្ដេចតេជោបានលើកឡើងថា នេះគឺជាការជួបគ្នាសារជាថ្មី ហើយសង្ឃឹមថាប្រតិភូនឹងបានឃើញពីការវិវត្តន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយសម្ដេចតេជោក៏បានអបអរសាទរចំពោះការចូលរួមរបស់គណៈប្រតិភូនៅក្នុងកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកល ឆ្នាំ ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ។ នៅក្នុងឱកាសនោះលោកប្រធាន…


