ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍​លើកទី១៣៩ ​នៃទិវាពលកម្មអន្តរជាតិ

FN ៖ នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាប​វរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើក​ទី១៣៩​នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍​លើកទី១៣៩ ​នៃទិវាពលកម្មអន្តរជាតិ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គោលការណ៍ទាំងឡាយដែលសម្តេចតេជោ និងសម្តេច បានដាក់ចេញ មានគោលដៅតែមួយគត់ គឺផ្តល់ឱកាសការងារកាន់តែប្រសើរជូនដល់កម្មករ និយោជិត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា បានក្លាយទៅជាបុណ្យការងាររបស់ជាតិ ដែលរាជរដ្ឋាភិបាលតែងតែរៀប​ចំជារៀងរាល់ឆ្នាំ ដើម្បីរំឭកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃចលនា លើកកម្ពស់សិទ្ធិ, សេរីភាព,…