ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតក្រសួងទេសចរណ៍

(FN -​ ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ​នឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥។ សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ​ឆ្នាំ២០២៥ ចាប់ផ្តើមនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ហើយបិទបញ្ចប់នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតក្រសួងទេសចរណ៍៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាប់ទុកសន្និបាតក្រសួងទេសចរណ៍ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទេសចរណ៍ ពិនិត្យឡើងវិញនូវលទ្ធផលការងារ ដែលក្រសួងសម្រេចបានកន្លងមក។ តាមរយៈសន្និបាតនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទេសចរណ៍ ពិតជាបានចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់អំពី ទិសដៅការងារបន្ត និងបានស្វែងយល់កាន់តែច្បាស់ អំពីការលើកកម្ពស់ការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍សំដៅជំរុញ…