ប្រសាសន៍សំខាន់ៗរបស់ សម្ដេចមហាបវររធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី នៃសកលវិទ្យាល័យ South-East Asia នៅខេត្តសៀមរាប
FN ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ South-East Asia ដែលមានអ្នកចូលរួមប្រមាណ៥០០០នាក់ នៅសណ្ឋាគារសុខាសៀមរាប។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចមហាបវររធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី នៃសកលវិទ្យាល័យ South-East Asia នៅខេត្តសៀមរាប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីរីករាយដោយបានមកចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភីចំនួន១,៥១៨អង្គ នាក់ នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរជាមួយអ្នកខេត្តសៀមរាប ដែលភ្ញៀវទេសចរច្រើនរៀងរាល់ថ្ងៃ នៅទឹកដីអង្គរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធភាពក្នុងការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល គឺធ្វើឡើងគ្រប់វិស័យទាំងអស់ សូម្បីតែក្នុងវិស័យសាសនា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា…