សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបូជាសព ឯកឧត្តមបណ្ឌិត ជា ចាន់តូ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា
នៅរសៀល ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី និងផ្ដល់ភ្លើងបូជាសព ឯកឧត្តមបណ្ឌិត ជា ចាន់តូ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណៈភាពកាលពីថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ លោកជំទាវ ខៀវ ស៊ីណា និងក្រុមគ្រួសារសាច់ញាតិទាំងអស់ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ដែលត្រូវជាស្វាមី ជាឪពុក ជាជីតា នៃក្រុមគ្រួសារលោកជំទាវ។ សម្ដេចតេជោពិតជាមានមានសេចក្តីតក់ស្លុត និងសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់…