ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាហារ ជាមួយឧកញ៉ា និងអ្នកអភិវឌ្ឍន៍លំនៅឋាន

FN ៖ នៅរសៀលថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី​សំណេះ​សំណាល និងពិសាភោជនាហារ ដែលរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅ​ឋាន​​កម្ពុជា។ កម្មវិធីនេះ រៀបចំឡើងនៅមជ្ឈមណ្ឌលឌឹ ព្រេមៀ សេនធ័រ សែនសុខ។ កម្មវិធីខាងលើនេះ រៀបចំឡើងដើម្បីពង្រឹងកិច្ចសាមគ្គីភាពក្នុងគ្រួសារឧកញ៉ាកម្ពុជា ក៏ដូចជាអ្នកអភិវឌ្ឍន៍លំនៅ​ឋាន​នៅកម្ពុជា ដែលសុទ្ធសឹងជាធាតុដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ និងកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែល្អ​ប្រសើរ។ កម្មវិធីនេះ ជាជំនួបលើកដំបូងរវាងឧកញ៉ាកម្ពុជា ក៏ដូចជាអ្នកអភិវឌ្ឍន៍លំនៅឋានជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ដូច្នេះជំនួបនេះ ក៏ជាឱកាសដ៏វិសេសវិសាលមួយក្នុងការទទួលអនុសាសន៍នានាពីប្រមុខរាជរដ្ឋា​ភិបាល ដើម្បីជំរុញសកម្មភាពរបស់អ្នកឧកញ៉ា និងអ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា ឱ្យក្លាយជាសកម្មភាព​ដែល​កាន់តែមានគុណតម្លៃដល់សង្គមជាតិ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ *សម្តេចធិបតី ហ៊ុន ម៉ាណែត បានសូមវាយតម្លៃខ្ពស់ និងសូមអរគុណលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាល នៃសមាគមទាំងពីរ ដែលបានសហការរៀបចំពិធីនេះឡើង ដើម្បីលើកកម្ពស់បន្ថែមទៀត…