ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសថ្លែងសារពិសេស ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម

FN៖ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (កម្ពុជា ឡាវ វៀតណាម) ។ ការចេញថ្លែងសារពិសេសរបស់សម្តេចតេជោ ធ្វើឡើងក្រោយមានការជជែកគ្នាច្រើនលើបញ្ហានេះ។ ការជជែកនេះ កើតមានបន្ទាប់ពីវិទ្យុ និងក្រុមប្រឆាំងនៅក្រៅប្រទេសនាំគ្នាផ្សាយបំភ្លៃខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ CLV (កម្ពុជា ឡាវ វៀតណាម) ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសថ្លែងសារពិសេស ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្ហាញវត្តមានរបស់សម្តេចនៅពេលនេះ ជាការបញ្ជាក់ចំពោះការផ្សព្វផ្សាយខុសពីការពិតរបស់ហ្វេសប៊ុកឈ្មោះ «អរគុណ សន្តិភាព» ដែលថាសម្តេចមានរបួសស្មា។ សម្តេចតេជោ ហ៊ុន សែន បន្តស្នើសមត្ថកិច្ចតាមវែកមុខជនគ្រប់គ្រងហ្វេសប៊ុកឈ្មោះ «អរគុណ សន្តិភាព»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអាចអត់ឱនឱ្យបាននោះឡើយ ចំពោះជនមូលបង្កាច់រឿងពិត នៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។ សម្តេចតេជោ ហ៊ុន…