ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជិត២០លានដុល្លារ ជាជំនួយរបស់ជប៉ុន

FN ៖ អគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀម​រាប តម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជន​ជប៉ុន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវ​នឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ​ហើយ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានចូលរួម ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារមណ្ឌលផ្តល់សេវាវះកាត់» នៃ​មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចក្នុងខេត្តសៀមរាប ដែលបានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានល្អប្រសើរ និងសប្បាយរីករាយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលអគារវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺជាការដូរឆ្នាំថ្មីសម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប និងខេត្តជុំវិញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយសាងសង់អគារមន្ទីរពេទ្យជាមួយការបំពាក់ឧបករណ៍ទំនើបបម្រើដល់វិស័យសុខាភិបាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អគារវះកាត់ថ្មីនេះ…