រាជរដ្ឋាភិបាលថ្មីនឹងមានរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣, នៅវិមានរដ្ឋសភា, សម័យប្រជុំទី១ នីតិកាលទី៧ នៃរដ្ឋសភា បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្រ្តីថ្មី ដឹកនាំដោយ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី ដែលរួមមានឧបនាយករដ្ឋមន្រ្តី១០រូប ទេសរដ្ឋមន្រ្តី២១រូប និងរដ្ឋមន្រ្តី៣០រូប។ ក្នុងសន្និសីទសារព័ត៌មានក្រោយសម័យប្រជុំ សម្តេចតេជោ ហ៊ុន សែន សមាជិកសភាមណ្ឌលកណ្តាល ថ្លែងអំពីការបង្កើតលេខាធិកា​រដ្ឋានកិច្ចការព្រំដែនថា៖ “(ទាក់ទងនឹង)រឿង(បង្កើតលេខាធិការដ្ឋានកិច្ចការព្រំដែន)នេះ កាលពីមុនមក យើងមានគណៈកម្មាធិការព្រំដែន […] (ដែល)ពីមុនក៏ចំណុះរដ្ឋាភិបាលដែរ។ នាយករដ្ឋមន្ត្រីគឺជាប្រ​ធានគណៈកម្មាធិការព្រំដែនតែម្តង […] ពីមុន(ការ)បង្កើត(គណកម្មាធិការព្រំដែន ធ្វើឡើងដោយ)ដោយព្រះរាជក្រឹត្យ។ ឥឡូវនេះ យើងចង់ឲ្យមានស្ថាប័នរយៈពេលវែង ដោយមិនមែនជាគណៈកម្មាធិការទៀតទេ។ ពិតមែនតែនាយករដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំកំពូលៗ ត្រូវតែមានការទទួលខុសត្រូវលើរឿងនេះ ក៏ប៉ុន្តែបណ្តាឯកសារ ឬសំណុំឯកសារពាក់ព័ន្ធនឹងការចរចា ការបោះបង្គោលស្អីៗ ចាំបាច់ត្រូវតែមានការរៀបចំ។ រាជរដ្ឋាភិបាលមាន ២៨ក្រសួង និងមាន ២រដ្ឋលេខាធិការដ្ឋាន គឺរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនិងរដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន។ ពីមុនយើងមានគណៈកម្មាធិការ។ ឥឡូវយើងយកគណៈកម្មាធិការនោះ ទាំង ធន​ធានមនុស្សនិងឯកសារទាំងឡាយ មកបញ្ចូលក្នុងរដ្ឋលេខាធិការដ្ឋានកិច្ចការងារព្រំដែននេះតែម្តង […]៕

ខ្លឹមសារសំខាន់ៗរបស់អតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឱកាសធ្វើសន្និសីទសារព័ត៌មាន នៅវិមានរដ្ឋសភា

FN ៖ អតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាសមាជិករដ្ឋសភា បានរៀបចំធ្វើសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបានបញ្ចប់ការបោះឆ្នោត អនុម័តរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ថ្ងៃនេះ ពិតជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលកម្ពុជាបានធ្វើដើម្បីបន្តនិរន្តរភាព សន្តិភាព និងការអភិវឌ្ឍជាតិរបស់កម្ពុជាយើង សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ ព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបានគាំទ្រ ដល់ដំណើរការនេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ ព្រះសង្ឃ និងបងប្អូនជនរួមជាតិ ដែលបានគាំទ្រនយោបាយជាង៤០ឆ្នាំរបស់សម្តេច និងការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេច រយៈពេល៣៨ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះ អ្នកដែលកាន់តំណែងនាយករដ្ឋមន្ត្រីយូរជាងគេ គឺសម្តេចតែម្តង សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិតមែនតែសម្តេចបានឆ្លងកាត់ការងារច្រើនកន្លងមក…