ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេ និងស្ពានអាកាសឫស្សីកែវ

FN ៖ សុខសន្តិភាពដែលកំពុងគ្របដណ្តប់លើផ្ទៃប្រទេសកម្ពុជា បូករួមឆន្ទៈដឹកនាំ ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បាននាំឱ្យ សមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជាកើតមានជាហូរហែ។ សមិទ្ធ ផលដ៏មានសារៈសំខាន់សម្រាប់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនៅក្នុងរាជធានី ភ្នំពេញចំនួនពីរទៀត គឺស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ ត្រូវបានរៀបចំដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះហើយ បន្ទាប់ពីដាក់ឱ្យប្រជាពលរដ្ឋឆ្លង កាត់បណ្តោះអាសន្នរយៈពេលជាងមួយខែមកនោះ។ ពិធីសម្ពោធស្ពានទាំងពីរនេះ បានប្រព្រឹត្តទៅក្រោមអធិបភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ គឺជាសមិទ្ធផលថ្មីមួយទៀត កើតចេញពីការប្រឹងប្រែងរួមគ្នាកសាងឡើង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ គឺជាសមិទ្ធផលកើតចេញក្រោមគោលនយោបាយ «យកស្លឹកត្នោត ខ្ចប់ស្កត្នោត» ពោលយកចំណូលរបស់រាជធានីភ្នំពេញ ទៅសាងសមិទ្ធផលក្នុងរាជធានី។ សម្តេចតេជោ ហ៊ុន…