ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ​ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និង៣៣

FN ៖ មុននឹងបិទបញ្ចប់ទំព័រឆ្នាំចាស់ឆ្នាំ២០២២ នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅកម្ពុជា បានបន្តដឹកដៃគ្នាធ្វើជាសហធិបតី បើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុ ងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប ដែលជាចំណងដៃដ៏ពិសិដ្ឋសម្រាប់ប្រជាពលរដ្ឋក្នុង ខេត្តកំពត និងខេត្តកែប។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ ជាកិច្ចចាប់ផ្តើមសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការនឹករលឹកជូនពលរដ្ឋអ្នកខេត្តកំពត និងបានអរគុណដល់ពលរដ្ឋខេត្តកំពត បានបោះឆ្នោតជូនគណបក្សប្រជាជនកាលពីខែមិថុនាកន្លងទៅ។ សម្តេចតេជោ រំពឹងថា អ្នកខេត្តកំពតបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅខែកក្កដា ឆ្នាំ២០២៣ ដើម្បីសម្តេចមានឱកាសបម្រើជាតិ និងប្រជាជន ហើយជំរុញភាពលូតលាស់របស់ជាតិ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ដែលពេលវេលាមិនដល់មួយសប្តាហ៍ បានអញ្ជើញរួមគ្នាជាមួយឯកអគ្គរដ្ឋទូតចិនចំនួន២លើក ដើម្បីបើកការដ្ឋានស្តារ និងលើកកម្ពស់គុណភាពផ្លូវចំនួន៣ខ្សែ។ សម្តេចតេជោ ហ៊ុន សែន…