ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម

FN ៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២១ ខែមីនា កន្លងទៅនេះ បានបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួន២០២១ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២ បន្ទាប់ពីអាក់ខានពីរឆ្នាំ (២០២០ និង២០២១) ដោយសារបញ្ហាវិបត្តជំងឺឆ្លងកូវីដ-១៩។ សន្និបាតត្រូវបានបើកដោយលោករដ្ឋមន្ត្រី វេង សាខុន និងមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រីជាទីប្រឹក្សា ព្រមទាំងប្រតិភូ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត។ ពិធីនោះក៏មានការចូលរួមពីលោកឧកញ៉ាតំណាងឱ្យវិស័យឯកជន ដៃគូអភិវឌ្ឍន៍ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំង ២៤ រាជ ធានី-ខេត្ត ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ និងមានភ្ញៀវកិត្តិយសចំនួន ២០០នាក់ និង ២៥០នាក់ផ្សេងទៀតអញ្ជើញចូលរួមតាម Zooming។ នៅក្នុងឱកាសបិទសន្និសិទនេះ, សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា…