គម្រោងវិនិយោគ ៨៧ តម្លៃជិត៣ពាន់លានដុល្លារ ត្រូវបានអនុម័តនៅឆមាសទី១ឆ្នាំ

FN ៖ របាយការណ៍ផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២១ CDC តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានអនុម័តឱ្យក្រុមហ៊ុនធ្វើការ វិនិយោគលើគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៨៧គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ២ ៩៦៩ ៦២៩ ៣៣៨ដុល្លារអាមេរិក និងដែលអាចបង្កើតការងារបានចំនួន ៥០ ០២៩កន្លែង។ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ចំនួនគម្រោងវិនិយោគមានការថយចុះចំនួន៦៣គម្រោង ខណៈទុនវិនិយោគមានការកើនឡើងចំនួនប្រមាណ ៣១៥លានដុល្លារអាមេរិក ដោយសារវត្តមាននៃគម្រោងវិនិយោគធំៗមួយចំនួន ដូចជាគម្រោងរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្ម អានុភាព៧០០មេហ្កាវ៉ាត់ របស់ក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltd ក្នុងទុនវិនិយោគចំនួនប្រមាណ ១.៣ប៊ីលានដុល្លារអាមេរិក, គម្រោងរោងចក្រផលិតក្រដាសរបស់ក្រុមហ៊ុន Shunying Pulp and Paper Company Limited ក្នុងទុនវិនិយោគចំនួនប្រមាណ ៥០៤លានដុល្លារអាមេរិក និងគម្រោងរោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន Cart…