ប្រៃសណីយ៍កម្ពុជា រកចំណូលបាន៦.៥លានដុល្លារ ក្នុងឆ្នាំ២០២០ ធ្លាក់ចុះ៤៦ភាគរយ ដោយសារកូវីដ-១៩

FN ៖ លោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២០ ប្រៃសណីយ៍កម្ពុជា រកចំណូលបាន៦.៥លានដុល្លារអាមេរិក ធ្លាក់ចុះ៤៦ភាគរយ ដោយសារតែឥទ្ធិពលនៃជំងឺកូវីដ-១៩។ ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកម្មវិធីចុះអនុស្សារណៈ ត្រីភាគី រវាងប្រៃសណីយ៍កម្ពុជា សមាគមពាណិជ្ជកម្មដឹកជញ្ជូន ទំនិញ និងក្រុមហ៊ុន ស៊ូភើអេប តិចណូឡូជី ភីអិលស៊ី ក្នុងគោលបំណងដើម្បីពង្រឹង ប្រព័ន្ធដឹកជញ្ជូនក្នុងស្រុក ឲ្យកាន់តែប្រសើរឡើង។ ពិធីនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ លោក អោក បូរ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណូលពីខែមីនា ទៅដល់ខែកក្កដា គឺ០ភាគរយ។ អីចឹងដាច់ឆ្នាំនេះ ចំណូលប្រៃសណីយ៍ ធ្លាក់ចុះ៤៦ភាគរយ។ ឆ្នាំ២០១៩ ទទួលបានប្រមាណ១៣លានដុល្លារ និងដាច់ឆ្នាំ២០២០ ទទួលបានតែ៦.៥លានដុល្លារប៉ុណ្ណោះ»។ លោក អោក បូរ៉ា បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ ចាប់ពីខែមីនា រហូតដល់ខែកក្កដា បានបិទទាំងស្រុង បញ្ញើទៅអន្ដរជាតិ…