ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងសំណេះសំណាលជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្រុងព្រះសីហនុ

FN ៖ នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ ក្រោយពីបានចុះពិនិត្យមើលការសាងសង់ផ្លូវនៅក្នុងក្រុងព្រះសីហនុ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជាង៣ម៉ោង ជាមួយខ្លឹមសារសំខាន់ដូចខាងក្រោម៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់កងវិស្វកម្ម និងក្រុមការងារសាងសង់ក្រុមហ៊ុនឯកជនទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាសម្រេចការសាងសង់ផ្លូវទាំង៣៤ខ្សែ បានលឿនជាងផែនការកំណត់។ * សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើការសាកសួរសុខទុក្ខកម្មករជាង៤ពាន់នាក់ ដែលបម្រើការងារសាងសង់ផ្លូវទាំង៣៤ខ្សែ និងឧបត្ថម្ភថវិកា១នាក់ ១០ម៉ឺនរៀល។ * សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីថា មូលហេតុដែលនាំឱ្យសម្តេចសម្រេចបើកការសាងសង់ផ្លូវទាំង៣៤ខ្សែក្នុងក្រុងព្រះសីហនុ គឺបន្ទាប់ពីសម្តេចបានមើលឃើញថា ផ្លូវក្នុងព្រះសីហនុនេះមិនសមនឹងកំណើនកម្ពស់អគារដែលកំពុងដុះដាល។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ខេត្តព្រះសីហនុពេលនេះ មានទឹកប្រាក់ប្រមាណ៣៤០លានដុល្លារ * សម្តេចតេជោ ហ៊ុន សែន…