ការឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារក្រីក្រអាយុក្រោម ២ឆ្នាំ នឹងចាប់អនុវត្តពីដើមខែមករា ឆ្នាំ២០២០នេះតទៅ

FN ៖ ការឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារក្រីក្រអាយុក្រោម ២ឆ្នាំ នឹងចាប់អនុវត្តពីដើមខែមករា ឆ្នាំ២០២០ នេះតទៅ ហើយដើម្បីសម្រួលដល់ការងារនេះឲ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចប្រគល់ Tablets ចំនួន១០៥គ្រឿង ទៅក្រុមប្រឹក្សាសង្កាត់ទាំង ១០៥ក្នុងរាជធានីភ្នំពេញ យកទៅប្រើប្រាស់ជាប្រយោងក្នុងការអនុវត្តគម្រោងកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំឲ្យមានប្រសិទ្ធភាព។ ពិធីចែកនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងតំណាងអង្គការយូនីសេហ្វ, ប្រធានមន្ទីរផែនការ រួមនឹងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។ លោកស្រី មុំ ចាន់ដានី បានលើកឡើងថា ពិធីប្រគល់-ទទួល Tablets ជូនសង្កាត់នាពេលនេះ សម្រាប់អនុវត្តកម្ម វិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនាពេលនេះ បានបង្ហាញពីកាយវិការប្រកបដោយគុណធម៌ និងគតិបណ្ឌិតរប ស់ថ្នាក់ដឹកនាំ ក្នុងការផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅប្រកបដោយការទទួលខុសត្រូវ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រ៥ឆ្នាំរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០១៨-២០២៣។ លោកស្រី មុំ…