សម្តេចតេជោ ហ៊ុន សែន ឆ្លៀតចូលសួរសុខទុក្ខមន្រ្តីនគរបាលចរាចរខេត្តកណ្តាលម្នាក់ នៅមន្ទីរពេទ្យកាល់ម៉ែត ដែលត្រូវរថយន្តបើកបុកពេលកំពុងបញ្ជាចរាចរណ៍

FN ៖ ក្នុងពេលដែលកំពុងមើលថែទាំម្តាយក្មេកនៅមន្ទីរពេទ្យកាល់ម៉ែត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឆ្លៀតចូលសួរសុខទុក្ខ មន្រ្តីនគរបាលចរាចរម្នាក់ ដែលត្រូវរថយន្តបើកបុកបណ្តាលឲ្យរងរបួសធ្ងន់រហូតធ្វើការវះកាត់ ក្នុងពេលកំពុងបំពេញភារកិច្ចបញ្ជាចរាចរណ៍ជូនថ្នាក់ដឹកនាំ។ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតចូលមកសួរសុខទុក្ខមន្រ្តី នគរបាលរបស់យើង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត ដែលត្រូវរថយន្តបើកបុកកាលពីយប់មិញ ពេលកំពុងឈរការពារក្បួន។ លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ជូនថា នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាមួយចំនួន សម្រាប់ការព្យាបាលផងដែរ។ លោកស្នងការ បានចាត់ទុកថា នេះជាកាយវិកាមិនអាចបំភ្លេចបានឡើយ ចំពោះការយកចិត្តទុកដាក់ពីសំណាក់មេដឹកនាំរបស់យើង ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលជួបបញ្ហាផ្សេងៗ និងផលលំបាកចំពោះមុខ។ សូមបញ្ជាក់ថា មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវរថយន្ដមួយគ្រឿងបុកពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ បាក់ជើងទាំងសងខាង ពេលកំពុងបំពេញការងារឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់។ មន្ដ្រីនគរបាលរងគ្រោះឈ្មោះ ទូច សៅហេង ឋានន្ដរស័ក្ដិ…

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចផ្តល់អគារសិក្សាជូនលោកគ្រូ អ្នកគ្រូ និងសិស្សនៅសាលាអូរជុញ ខេត្តព្រះវិហារ ក្រោយមានកូនសិស្សរៀនក្រោមដើមឈើ

FN ៖ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា នៅពេលនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់អគារសិក្សាជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សាលាបឋមសិក្សាអូរជុញ ក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។ លោកទេរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ជូនថា ក្រោយការចុះពិនិត្យផ្ទាល់ជាក់ស្តែង និងរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតរួចមក លោកទាំង២ក៏សម្រេចផ្តល់ជូននូវ អគារមួយខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ អគារទីចាត់ការមួយ និងក្លោងទ្វាររបងផងដែរ។ នៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ឲ្យទេសរដ្ឋមន្ដ្រី គន់ គីម ចុះទៅដោយផ្ទាល់ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់លោកគ្រូ…

សម្តេចតេជោ ហ៊ុន សែន បន្តលុបចោលកម្មវិធីមួយចំនួន សម្រាប់ចុងសប្តាហ៍នេះ និងសប្តាហ៍ក្រោយ ដើម្បីថែទាំម្តាយក្មេក ក្នុងស្ថានភាពនៃការបន្តសង្គ្រោះបន្ទាន់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តប្រកាសលុបចោលកម្មវិធីមួយចំនួនទៀត សម្រាប់ចុងសប្តាហ៍នេះ និងសប្តាហ៍ក្រោយ ដើម្បីនៅថែទាំម្តាយក្មេករបស់សម្តេច ដែលកំពុងស្ថិតនៅក្នុងស្ថានភាពនៃការបន្តសង្គ្រោះបន្ទាន់។ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់តាមរយៈ Facebook យ៉ាងដូច្នេះថា៖ «ស្ថិតក្នុងស្ថានភាពនៃការបន្តសង្គ្រោះបន្ទាន់នៃជំងឺម្តាយក្មេកខ្ញុំ, ខ្ញុំបន្តលុបចោលការចូលរួម កម្មវិធីមួយចំនួន សម្រាប់ចុងសប្តាហ៍នេះ និងសប្តាហ៍ក្រោយ ដោយប្រគល់ជូនឧបនាយករដ្ឋមន្រ្តីមួយចំនួន ចូលរួមជំនួសព្រោះកម្មវិធីនេះ មិនអាចលើកពេលរង់ចាំវត្តមានរបស់ខ្ញុំបានឡើយ»។ សម្តេចមានប្រសាសន៍បន្តថា សប្តាហ៍ក្រោយសម្តេចត្រៀមទទួលអគ្គរដ្ឋទូតបរទេសពីររូប គឺអភិបាលក្រុងប៉ារីសមួយរូប និងអគ្គលេខាធិការនៃសមាគមប្រទេសនិយាយភាសាបារាំងមួយរូបប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា បើទោះជាសម្តេចមិនបានបង្ហាញមុខជាសាធារណៈ នៅក្នុងការប្រជុំទាំងនៅក្រៅប្រទេស និងកម្មវិធីនានានៅក្នុងប្រទេសក៏ដោយ ក៏សម្តេចនៅតែបន្តដោះស្រាយការងារជាការពិនិត្យសម្រេច និងចុះហត្ថលេខាលើឯកសារនានា ដូចបានធ្វើកន្លងមកមិនមានការអាក់ខានឡើយ បើទោះបីសម្តេចអត់ងងុយ និងហត់នឿយក្នុងការស្នាក់នៅមន្ទីរពេទ្យក៏ដោយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់បន្ថែមថា «ខ្ញុំនឹងបន្តការតាមដានមើលថែទាំម្តាយក្មេកខ្ញុំតទៅទៀត ព្រោះពុំមានពេលផ្សេងទៀត ដើម្បីបំពេញតួនាទីជាកូនកត្តញ្ញូនោះឡើយ។ ខ្ញុំសង្ឃឹមថាបងប្អូនជនរួមជាតិ នឹងយោគយល់ដល់ការលំបាករបស់ខ្ញុំ និងយល់ពីអារម្មណ៍របស់ខ្ញុំនាពេលដ៏លំបាកនេះ។ ខ្ញុំមិនទុកឱ្យម្តាយក្មេកខ្ញុំចាកចោលខ្ញុំ ដោយមិនបានលានោះឡើយ។ សម្តេចក៏សូមអរគុណឧបនាយករដ្ឋមន្ត្រីនានា ដែលបានធ្វើជាតំណាងសម្តេច ទៅចូលរួមក្នុងការប្រជុំទាំងក្នុង និងក្រៅប្រទេស។ សូមបញ្ជាក់ថា…