សម្តេចតេជោ ហ៊ុន សែន ឆ្លៀតពេលជូនដំណើរចៅស្រីច្បង ត្រឡប់ទៅសិក្សានៅក្រៅប្រទេស

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានបង្ហោះនៅលើ Facebook របស់សម្តេច អំពីការឆ្លៀតពេលជូនដំណើរចៅស្រីច្បងរបស់សម្តេច ត្រឡប់ទៅសិក្សានៅក្រៅប្រទេសវិញ។ សម្តេចតេជោបានបញ្ជាក់ថា ការជូនដំណើរដោយផ្ទាល់នេះ ដោយសារតែសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជាជីដូន និងលោកស្រី ហ៊ុន ម៉ាណា ត្រូវជាម្តាយបង្កើតជាប់រវល់ការងារទើបសម្តេចមកជូនដំណើរដោយផ្ទាល់។ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា «ល្ងាចនេះខ្ញុំបានជូនចៅស្រីរបស់ខ្ញុំត្រឡប់ទៅរៀនវិញ បន្ទាប់ពីនាងបានមកសម្រាកមួយរយៈនៃវិស្សមកាល។ ដោយសារភរិយាខ្ញុំជាជីដូន និងកូនស្រីខ្ញុំជាម្តាយ ជាប់ការងារមិនអាចជូនដំណើរបានតម្រូវឱ្យខ្ញុំ ជាជីតាឆ្លៀតពេលជូនដំណើរចៅ ដើម្បីជៀសវាងអារម្មណ៍ឯកោរបស់ចៅស្រី។ កាលពេលមុនខ្ញុំ និងភរិយារួមនឹងឪពុកខ្ញុំផងធ្លាប់ជូនដំណើរកូនៗ ខ្ញុំពេលពួកគេចេញទៅរៀននៅបរទេស។ ពេលនេះ ដល់ពេលត្រូវជូនដំណើរចៅម្តង ដែលខ្ញុំចាត់ទុកជាផ្នែកដ៏សំខាន់នៃការលើកទឹកចិត្ត សម្រាប់ការសិក្យារបស់ពួកគេ។ និយាយដល់រឿងនេះ ខ្ញុំនឹកឃើញពេលដែលខ្ញុំនៅកុមារឪពុកម្តាយខ្ញុំបានបរទេះគោរាប់គីឡូម៉ែត្រ មកកាន់កំពង់ផែ ដើម្បីជូនដំណើរខ្ញុំឡើងកប៉ាល់ទឹកមករៀននៅភ្នំពេញ។ ទោះនូវនឹងខ្លួនខ្ញុំមានលុយត្រឹមតែ១២រៀល និងបាយខ្ចប់ស្លឹកចេកមួយកញ្ចប់ក្តី តែខ្ញុំមានអារម្មណ៍ កក់ក្តៅខ្លាំងណាស់ដែលបានឪពុកម្តាយជូនដំណើរ ដែលខ្ញុំមើលពីកប៉ាល់ឃើញពួកគាត់ឈរមើលមកកប៉ាល់រហូតផុតកន្ទុយភ្នែកមើលលែងឃើញ។ កូនប្រុសច្បងរបស់ខ្ញុំរៀនចប់ថ្នាក់បណ្ឌិត ឯចៅស្រីច្បងមួយនេះ ក៏បានសន្យាជាជួយខ្ញុំថាចៅនឹងយកថ្នាក់បណ្ឌិតឱ្យបាន។ ខ្ញុំសង្ឃឹមថាចៅមួយនេះនឹងជោគជ័យក្នុងការសិក្សារបស់គេ ដើម្បីជុំរុញឱ្យចៅ១៩នាក់ផ្សេងទៀតយកជាគំរូតាម»៕

សម្ដេចតេជោ ហ៊ុន សែន ស្នើអង្គការ IFAD ចែករំលែកបទសោធន៍លើវិស័យកសិកម្ម ដល់កម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ បានអនុញ្ញាតឲ្យលោក ហ្គីលប៊ឺត ហុងបូ (Gilbert F.Houngbo) ប្រធានមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបនេះថា លោក ហុងបូ បានគោរពសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ឱកាសឲ្យប្រតិភូរបស់លោក បានចូលជួបសម្ដែងការគួរសមផង និងដើម្បីស្វែងយល់អំពីស្ថានភាពកសិកម្មនៅកម្ពុជាផង។ ក្នុងឱកាសនេះដែរ លោកបានគោរពស្នើសុំ សម្ដេចតេជោ ហ៊ុន សែន ស្វែងយល់អំពីស្ថានភាពកសិកម្មនៅកម្ពុជា ព្រោះស្អែកលោកនឹងទៅខេត្តកណ្ដាល ដើម្បីពិនិត្យមើលស្ថានភាពកសិកម្មនៅកម្ពុជា។ ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អង្គការ IFAD គឺជាដៃគូដ៏ល្អ ដែលធ្លាប់ជារៀងដរាបមក ធ្វើការរួមគ្នាជាពិសេស លើវិស័យកសិកម្ម។ ចំពោះកម្ពុជាវិស័យកសិកម្ម គឺមានការព្រួយបារម្ភទៅលើ ទី១៖…