អបអរសាទរ! កម្ពុជាទទួលបានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ានចំនួ​ន ១៨ ​ពីអាស៊ាន

FN ៖ ក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៣៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងហាឡុង ប្រទេសវៀតណាម អាស៊ានបានទទួលស្គាល់សហគមន៍ទេសចរណ៍កម្ពុជាចំនួន៣ ផ្ទះស្នាក់កម្ពុជាចំនួន៥ អាជីវកម្មស្ប៉ាកម្ពុជាចំនួន៥ និងបង្គន់អនាម័យសាធារណៈកម្ពុជាចំនួន៥​ ដែលមានគុណភាពសេវាកម្មស្របតាមស្តង់ដា ដែលបានដាក់ចុះឱ្យអនុវត្តដោយសមាគមអាស៊ាន​។​ លោក​ ថោង​ ខុន​ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បា​នប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី១៨ ខែមករា នេះថា​ កម្ពុជាមានកិត្តិយសណាស់ដែលទទួលបានរង្វាន់ពីអាស៊ាន។​ នេះសបញ្ជាក់ថា​ គុណភាពសេវាទេសចរណ៍កម្ពុជាកំពុងត្រូវបានទទួលស្គាល់​ថា ជាសេវាកម្មទេសចរណ៍ដែលអាចផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ​ និងអាចធ្វើការប្រកួតប្រជែងក្នុងតំបន់​ និងពិភពលោក។ ​លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សេវាកម្មទេសចរណ៍ ដែលទទួលបានកិត្តិយសទទួលរង្វាន់ស្តង់ដាអាស៊ាន រួមមាន៖ ​១៖ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ស្តង់ដាអាស៊ាន ក្នុងនោះមានសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ខេត្តកោះកុង សហគមន៍ទេសចរណ៍បន្ទាយឆ្មារ​ ខេត្តបន្ទាយមានជ័យ និងសហគមន៍ទេសចរណ៍កំពង់ភ្លុក​ ខេត្តសៀមរាប។ ​២៖ ផ្ទះស្នាក់ស្តង់ដាអាស៊ាន ក្នុងនោះមានផ្ទះស្នាក់បាណាណា​ក្នុងសហគមន៍ទេសចរណ៍រុនតាឯក​ ខេត្តសៀមរាប ផ្ទះស្នាក់តាំងងិន​ក្នុងសហគមន៍ទេសចរណ៍ជីផាត​ ខេត្តកោះ​កុង ផ្ទះស្នាក់ខឿនស្រីមុំក្នុងសហគមន៍ទេសចរណ៍​បន្ទាយឆ្មារ​ ខេត្តបន្ទាយមានជ័យ ផ្ទះស្នាក់ទន់សារិនក្នុងសហគមន៍ទេសចរណ៍កំពង់ឃ្លាំង​ ខេត្តសៀមរាប និងផ្ទះស្នាក់ឥសាន្តបុរី៥​ក្នុងសហគមន៍ទេសចរណ៍សំបូរព្រៃគុក​ ខេត្តកំពង់ធំ។…