ព្រឹកថ្ងៃនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ជិត២ពាន់គ្រួសារ នៅស្រុកកែវសីមា ខេត្ដមណ្ឌលគិរី

FN ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកកើត ឬអ្នកផ្ទុយមេរោគអេដស៍ ចំនួន១,៣៥៨គ្រួសារ ដែលមកពីភូមិចំនួន​១៥​ ឃុំចំនួន​៣​ នៃស្រុកកែវសីមា​ ខេត្ដមណ្ឌលគិរី។ ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ធ្វើឡើងនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្ដមណ្ឌលគិរី។ អំណោយក្នុងគ្រួសារនីមួយៗទទួលបាន​នូវ៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១​ ទឹកសុទ្ធ១ដប និងនំបុ័ង១ដើម។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋក៏ទទួលបាន នូវក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀលបន្ថែមទៀត​ ជាអំណោយ​របស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ សម្រាប់សិស្សានុសិស្សចំនួន​២០០នាក់​ ក្នុងម្នាក់ៗទទួលបាន​ សៀវភៅសរសេរ​២ក្បាល​ ប៉ិច១ដើម​…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ លើកទី ២០

បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-ចិន រួចហើយ នៅព្រឹកថ្ងៃទី ១៤ វិច្ឆិកា ដដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី ២០។ ប្រមុខដឹកនាំ នៃប្រទេសអាស៊ានទាំងអស់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯឧ មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន។ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី ២០ ថ្ងៃនេះ គឺផ្តោតលើប្រធានបទ «ការពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ និងទិសដៅអនាគត»។ ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ាន និងសាធារណរដ្ឋកូរ៉េ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញឡើងធ្វើបទអន្តរាគមន៍ និងទស្សនៈវិស័យអំពីទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ លើចំណុចសំខាន់ៗចំនួន ៣៖ ១) កម្ពុជាស្វាគមន៍នូវសំណើររៀបចំកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សាធារណរដ្ឋកូរ៉េ នៅឆ្នាំ ២០១៩ នៅសាធារណរដ្ឋកូរ៉េ។ ទន្ទឹមនឹងនេះដែរ គឺកម្ពុជាបានកត់សំគាល់ដោយក្តីរីករាយនូវបំណងតម្លើង កិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ ទៅជាកិច្ចប្រជុំកំពូល ហើយរៀបចំកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី ១ ស្របពេលជាមួយនឹងកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ។ កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាន…