សមេ្តចនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រទេសជប៉ុនជាគំរូសម្រាប់កម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានអន្តរជាតិដ៏ល្បីមួយថា សម្តេចបានចាត់ទុកប្រទេសជប៉ុនជាគំរូមួយសម្រាប់ ប្រទេសកម្ពុជា ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍជាតិ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានឹងបន្តឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ទោះបីគណបក្សកាន់អំណាចរបស់សម្តេចដណ្តើមបានអាសនៈ ទាំងអស់នៅក្នុងរដ្ឋសភា ក្នុងការបោះឆ្នោតសកល កាលពីខែកក្កដាកន្លងទៅនេះក៏ដោយ។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយកាសែតក្យូដូរបស់ជប៉ុន កាលពីសប្តាហ៍មុន សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ប្រទេសជប៉ុនជាគំរូនៃប្រជាធិបតេយ្យមួយ ដែលយើងគួរសិក្សារៀនសូត្រ ហើយជាប្រទេសតែមួយគត់ ដែលយើងអាចរៀនសូត្រពីប្រជាធិបតេយ្យបាន»។ «ខ្ញុំរមែងតែមើលទៅប្រទេសអភិវឌ្ឍន៍នានានៅក្នុងតំបន់ និងពិភពលោក ដើម្បីរៀនសូត្រតាម ទាំងក្នុងក្របខណ្ឌនយោបាយ និងសេដ្ឋកិច្ច ដូចជាប្រទេសជប៉ុនជាដើម ដើម្បីរក្សាបាននូវសេដ្ឋកិច្ចខ្ពស់ ស្ថិរភាពនយោបាយ និងគំរូនៃប្រទេសប្រជាធិបតេយ្យយ៉ាងពិតប្រាកដ» សម្តេច ហ៊ុន សែន បានថ្លែងមួយថ្ងៃមុនពេលសម្តេចដឹកនាំ គណៈប្រតិភូទៅជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន ដែលបានចូលរួមដោយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាប់ដងទន្លេមេគង្គ រួមមានប្រទេសឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាមផងដែរ។ នាយករដ្ឋមន្ត្រីបាននិយាយថា សម្តេចមានឆន្ទៈជំរុញទំនាក់ទំនងរបស់ប្រទេសទាំងពីរឱ្យទៅជា «ភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ស្របពេលដែលសម្តេចកោតសរសើរប្រទេសជប៉ុន…

៨ខែដើមឆ្នាំ២០១៨ ពលរដ្ឋ មកសម្រាកព្យាបាល និងសម្រាលកូននៅមណ្ឌលសុខភាព និងមន្ទីពេទ្យរដ្ឋ មានជាង ៨សែននាក់

FN ៖ យោងតាមស្ថិតិរបស់ក្រសួងសុខាភិបាល ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០១៨ គិតចាប់ពីខែមករា ដល់ ខែសីហា ឆ្នាំ២០១៨ មានពលរដ្ឋមកសម្រាកព្យាបាល និងសម្រាលកូននៅមណ្ឌលសុខភាព និងមន្ទីពេទ្យរដ្ឋនៅទូទាំងប្រទេស មានចំនួន ៨២២,៤៥៤នាក់ និងការពិគ្រោះជំងឺក្រៅមានចំនួនសរុប ៧,៧៥១, ២៣៦ករណី។ យោងតាមស្ថិតិរបស់ក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា ៨ខែដើមឆ្នាំ២០១៨នេះមាន៖ *ទី១៖ ករណីពិគ្រោះជំងឺក្រៅ រយៈពេល ៨ខែដើមឆ្នាំ មានចំនួនសរុប ៧,៧៥១, ២៣៦ករណី( ករណីថ្មីមានចំនួន ៦,៧៥១,៩៤៧ ករណី) ក្នុងនោះការប្រើប្រាស់សេវាដោយប្រជាពលរដ្ឋក្រីក្រ ដែលគាំទ្រដោយកម្មវិធីមូលនិធិរបស់រាជរដ្ឋាភិបាលមានចំនួន ១,៣៦៤,៤៨២ករណី។ *ទី២៖ អ្នកជំងឺសម្រាកព្យាបាលរយៈពេល ៨ខែដើមឆ្នាំ មានចំនួន ៦៣៣,៦៩៤នាក់ ( អត្រាស្លាប់មាន 0.៧២% នៃចំនួនអ្នកជំងឺសម្រាកព្យាបាលសរុប ) ក្នុងនោះការប្រើប្រាស់សេវាដោយប្រជាពលរដ្ឋក្រីក្រ ដែលគាំទ្រដោយកម្មវិធីមូលនិធិរបស់រាជរដ្ឋាភិបាលមានចំនួន ៨០,៩២០នាក់។ *ទី៣៖ ស្រ្តីសម្រាលកូនរយៈពេល…

អង្ករកម្ពុជាឈ្នះពានរង្វាន់អង្ករល្អជាងគេបំផុត លើពិភពលោក ឆ្នាំ២០១៨

FN ៖ អង្ករក្រអូបប្រណិតរបស់កម្ពុជា បានឈ្នះពានរង្វាន់ជាអង្ករល្អជាងគេបំផុត ក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ។ នេះបើតាមការបញ្ជាក់របស់ លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់បណ្តាញព័ត៌មាន Fresh News នៅវេលាថ្ងៃត្រង់ ថ្ងៃទី១២ ខែតុលានេះ។ ការឈ្នះពានរង្វាន់អង្ករល្អបំផុតក្នុងពិភពលោក (Worlds Best Rice 2018) នេះ នៅក្នុងសន្និសីទស្រូវ-អង្ករ ពិភពលោកលើកទី១០ (10th World Rice Conference) ដែលរៀបចំដោយ The Rice Trader រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលចូលរួមក្នុង សន្និសីទស្រូវ-អង្ករ ពិភពលោកលើកទី១០ បានផ្សព្វផ្សាយពីគុណភាពអង្ករកម្ពុជា ជូនដល់ពិភពលោកផងដែរ។ សូមជម្រាបថា កម្ពុជាធ្លាប់គ្រប់គ្រងពានរង្វាន់អង្ករជាងគេបំផុត ក្នុងពិភពលោក រយៈពេល៣ឆ្នាំជាប់គ្នា គឺឆ្នាំ២០១២, ២០១៣ និង២០១៤ ហើយសម្រាប់ឆ្នាំក្រោយមកទៀត…