ត្រីមាសទី១ឆ្នាំនេះ មានក្រុមហ៊ុនថ្មីចំនួន៣,៥៤៥ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កើនជិត១៦០ភាគរយ!

FN ៖ លោក ឱម តារារិទ្ធ ប្រធាននាយកដ្ឋានចុះបញ្ជី នៃក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះថា ត្រីមាសទី១ ឆ្នាំ២០១៨នេះ មានក្រុមហ៊ុន និងសហគ្រាស សរុបចំនួន ៣,៥៤៥ បានទៅចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម ដែលចំនួននេះ កើនឡើងជិត ១៦០% ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ មន្ត្រីដដែលរូបនេះបានបញ្ជាក់ទៀតថា ការកើនឡើងយ៉ាងដូច្នេះ ដោយសារតែកត្ដា ស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ច, និងទីផ្សារធំទូលាយ ហើយពាណិជ្ជករ មានការទុកចិត្តនឹងការវិនិយោគនៅកម្ពុជា ដោយគ្មានការភ័យខ្លាច។ ប្រធាននាយកដ្ឋានចុះបញ្ជីនៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម សូមលើកទឹកចិត្ត និងជំរុញដល់ក្រុមហ៊ុន សហគ្រាសទាំងអស់ សូមមកចុះបញ្ជីពាណិជ្ជកម្ម ឲ្យបានត្រឹមត្រូវ ព្រោះថានេះគឺជាកាតព្វកិច្ច របស់ពាណិជ្ជករ និងក្រុមហ៊ុនទាំងអស់។ លោក ឱម តារារិទ្ធ បាននិយាយថា «នេះគឺជាកាតព្វកិច្ច តាមផ្លូវច្បាប់ ដែលតម្រូវឲ្យគាត់ ត្រូវចុះបញ្ជី…បើសិនជាពួកគាត់ មិនបានចុះបញ្ជីនោះទេ មានន័យថា…