ស្អែកជាខួប ៤១ឆ្នាំនៃមរណភាពកូនប្រុសដំបូងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចតេជោ បង្ហាញការឈឺចាប់ខ្លាំងក្នុងនាមជាឪពុកមិនអាចធ្វើអ្វីបាន សូម្បីកប់សពកូន

FN ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ស្អែកនេះ មានរយៈពេល៤១ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបាត់បង់កូនប្រុសដំបូង ក្រោយពេលសម្រាលមិនបានប៉ុន្មាននាទីផងនោះ ព្រោះតែការធ្វេសប្រហែសរបស់ឆ្មបនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ការបាត់បង់កូនប្រុសដំបូងកើតចេញ ពីចំណងអាពាហ៍ពិពាហ៍ដ៏កម្សត់ក្នុងរបបអាវខ្មៅប៉ុលពតនោះ បានបន្សល់នូវក្តីវិយោគ និងឈឺចាប់យ៉ាងខ្លាំងសម្រាប់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ក្តីឈឺចាប់ក្នុងនាមជាឪពុក និងក្នុងនាមជាម្តាយ ដែលគ្មានសិទ្ធអ្វីសម្រាប់ជួយដល់កូននាពេលនោះ នៅតែបន្តដក់ចប់ក្នុងក្រអៅបេះដូងរបស់អាណាព្យាបាលពោរពេញដោយព្រហ្មវិហារធម៌ទំាងពីររូបនេះ។ មិនខុសពីបណ្តាឆ្នាំនោះទេ នៅឆ្នាំនេះសាររៀបរាប់បង្ហាញនូវក្តីវិយោគសោកសង្រេងច្រើន ឥតគណនាត្រូវបានរំលេចឡើងលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន។ តាមរយៈសារនេះបានរំលេចឡើងនូវក្តីឈឺចាប់យ៉ាងខ្លាំង ដែលមិនអាចមាននរណាអាចស្មានដឹងពីជម្រៅឈឺចាប់មួយនេះបាននោះឡើយ។ ខាងក្រោមគឺសារដែលសរសេរឡើងដោយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដែលមានការប៉ានស្មានថាជាអក្ខរារំលេចឡើងជាមួយទឹកភ្នែករមៀលស្រក់ ឥតដាច់ព្រោះតែទំហំឈឺចាប់ផុសចេញពីក្រអៅបេះដូង៖ កូនប្រុសដ៏កម្សត់របស់ពុក នៅថ្ងៃស្អែកគឺដល់ខួប ៤១ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត…