រដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន ប្រាប់ប្រធានមន្ទីរអប់រំទូទាំងប្រទេស ឲ្យផ្សព្វផ្សាយលេខទូរស័ព្ទជាបន្ទាន់ របស់នាយកដ្ឋានកណ្ដាលសន្ដិសុខ ដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បើមានករណីចាប់ក្មេង

FN ៖ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហង់ ជួនណារ៉ុន បានប្រាប់ទៅប្រធានមន្ទីរអប់រំ យុវជន និងកីឡាទូទាំងប្រទេស ត្រូវធ្វើការផ្សព្វផ្សាយ លេខទូរស័ព្ទ២ខ្សែ ០៣១ ២០ ១២៣ ៤៥ និង០៣១ ៦០ ១២៣ ៤៥ ជាបន្ទាន់របស់នាយកដ្ឋានកណ្ដាលសន្ដិសុខ ដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន (សាលាមតេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ) ពាក់ព័ន្ធករណីចាប់សិស្សសាលា ដូចព័ត៌មានបានផ្សព្វផ្សាយតាមបណ្ដាញសង្គម Facebook នាពេលថ្មីៗនេះ។ យោងតាមលិខិតរបស់រដ្ឋមន្ដ្រីអប់រំ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងពេលថ្មីៗនេះ មានការបង្ហោះព័ត៌មាននៅប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម Facebook ពាក់ព័ន្ធនឹងបញ្ហាចាប់សិស្សសាលាបឋមសិក្សា ពេលចេញពីសាលារៀនទៅផ្ទះ ដែលបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុខសុវត្ថិភាពរបស់សិស្សសាលា ពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល និងសាធារណៈជន។ ដើម្បីចូលរួមចំណែកសហការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា…