សម្ដេចតេជោ៖ សក្ដានុពលនៃតំបន់អភិវឌ្ឍន៍ត្រីកោណ នឹងនាំមកនូវប្រយោជន៍យ៉ាងខ្លាំង សម្រាប់ប្រជាជាតិយើងទាំងអស់គ្នា

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញសារ នៅលើទំព័រ Facebook របស់សម្ដេច នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា «សក្តានុពល នៃតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម នឹងនាំមកនូវ ផលប្រយោជន៍យ៉ាងខ្លាំង សម្រាប់ប្រជាជាតិយើងទាំងអស់គ្នា»។ សម្ដេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «មិនថាតែកម្ពុជាទេ គឺប្រទេសទាំងអស់ត្រូវការសន្តិភាព។ ដោយសារសន្តិភាពនេះហើយ ទើបធ្វើឲ្យកម្ពុជារីកចម្រើនទៅមុខឥតឈប់ឈរ។ សក្តានុពល នៃតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម នឹងនាំមកនូវ ផលប្រយោជន៍យ៉ាងខ្លាំង សម្រាប់ប្រជាជាតិយើងទាំងអស់គ្នា»។ សូមជម្រាបថា រដ្ឋាភិបាលប្រទេសកម្ពុជា ឡាវ និងវៀតណាម បានបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV) នៅក្នុងខេត្តចំនួន១៣ ក្នុងនោះប្រទេសកម្ពុជាមានខេត្តចំនួន៤ គឺខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគិរី និងខេត្តក្រចេះ។ ប្រទេសឡាវមាន ចំនួន៤ខេត្ត និងប្រទេសវៀតណាម មានខេត្តចំនួន៥។ គណៈកម្មការ ឬគណៈកម្មាធិការការពារជាតិ និងសន្តិសុខប្រទេសទំាងបី តែងតែជួបប្រជុំគ្នាដើម្បីគំាទ្រ…