សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជាផ្លូវការចូលរួមរំលែកទុក្ខដល់លោកស្រី ជូឡុង សូមួរ៉ា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានផ្ញើលិខិតផ្លូវការចូលរួមរំលែកទុក្ខដល់លោកស្រី ជូឡុង សូមូរ៉ា ដែលម្តាយបង្កើតរបស់លោកស្រី គឺឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ បានទទួលមរណភាព ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ នៅក្នុងលិខិតរំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ភរិយាខ្ញុំ និងរូបខ្ញុំផ្ទាល់ទើបបានទទួលដំណឹងប្រកបដោយសេចក្តីកត់ស្លុត នៃមរណភាពដ៏គយរឲ្យសោយស្តាយរបស់ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ក្រ ដែលត្រូវជាម្តាយបង្កើតជាទីគោរពស្រឡាញ់របស់លោកជំទាវ។ យើងខ្ញុំយល់ណាស់អំពីទុក្ខសោករបស់បុត្រា បុត្រី ដែលបានបាត់បង់នូវអ្នកមានគុណជាទីស្រឡាញ់របស់ខ្លួន។ ភរិយាខ្ញុំ និងរូបខ្ញុំផ្ទាល់ សូមចូលរួមរំលែកទុក្ខដោយស្មោះចំពោះមរណភាពនេះ នៅក្នុងកាយវិការដែលយើងជាជាតិខ្មែរដូចគ្នា»។

សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំក៏កំពុងរង់ចាំមើលថា តើ២នាក់នេះគេនឹងធ្វើរបៀបណា?…នេះពិតជាវាយក្បាល ហ៊ុន សែន ត្រូវក្បាល ប្រធានាធិបតីអាមេរិកមែន»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញសារនយោបាយ ឌឺឲ្យលោក សម រង្ស៉ី ប្រធានស្តីគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន និងលោកសាស្ត្រាចារ្យដើមកំណើតខ្មែរ រស់នៅសហរដ្ឋអាមេរិក អៀ សុផល ដែលពួកគេទាំង២នាក់ បានហៅប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថា ជាជនផ្តាច់ការ និងជាមនុស្សល្ងង់ខ្លៅ ដោយសម្តេចបានលើកឡើងថា «ខ្ញុំក៏កំពុងរង់ចាំមើលដែរថា តើ២នាក់នេះគេនឹងធ្វើរបៀបណា?…នេះពិតជាវាយក្បាលហ៊ុន សែនត្រូវក្បាល ប្រធានាធិបតីអាមេរិកមែន»។ ការបញ្ចេញសារនយោបាយ ដ៏មានខ្លឹមសារយ៉ាងជ្រាលជ្រៅនេះ នៅពេលដែលសម្តេចតេជោ ហ៊ុន សែន បានសរសេរ Comments ក្នុង Facebook របស់អង្គភាព Fresh News នៅក្នុងអត្ថបទមួយដែលមានចំណងជើងថា «ទស្សនៈនិងមតិ៖ តើលោក សម រង្ស៊ី និង អៀ សុផល សុខចិត្តបន្តរស់នៅជាមួយរបបដឹកនាំ ដោយមនុស្សល្ងង់ខ្មៅ និងផ្តាច់ការទេ?» ដែលបានចុះផ្សាយ នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។…

សម្តេចតេជោ ហ៊ុន សែន សរសើររថ្នាក់ដឹកនាំខេត្តសៀមរាប និងកងកម្លាំងប្រដាប់អាវុធ ដែលបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំCLV ដំណើរការបានល្អ

FN ៖ ក្រោយដំណើរការកិច្ចប្រជុំ កំពូលកម្ពុជា ឡាវ វៀតណាម លើកទី៩អំពីតំបន់ត្រីកោណអភិវឌ្ឍ នៅខេត្តសៀមរាប បានបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងការអរគុណ និង កោតសរសើរ ចំពោះរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ស្ថាប័ន ពាក់ព័ន្ធ ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី ដែលបានធ្វើកិច្ចការដ៏ល្អសំរាប់ ការអភិវឌ្ឍខេត្តទាំង៤នៃភូមិភាគឥសាន្តដែលតភ្ជាប់ជាមួយ ឡាវនិងវៀតណាមក៏ ដូចជារៀបចំការប្រជុំបានយ៉ាងល្អ។នេះបើយោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្ហោះឲ្យដឹងនៅមុននេះបន្តិច។ យោងតាម Facebook Page ផ្លូវការ​របស់សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម លើកទី៩អំពីតំបន់ត្រីកោណអភិវឌ្ឍ នៅខេត្តសៀមរាបបានបញ្ចប់ទៅប្រកបដោយជោគជ័យ។ អរគុណនិងកោតសរសើរ ចំពោះរដ្ឋមន្ត្រីនិង ថ្នាក់ដឹកនាំ ក្រសួងពាណិជ្ជកម្ម ស្ថាបន័ ពាក់ពន្ធ័ ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរីដែលបានធ្វើកិច្ចការដ៏ល្អសំរាប់ការអភិវឌ្ឍខេត្តទាំង៤នៃភូមិភាគឥសាន្តដែលតភ្ជាប់ជាមួយឡាវនិងវៀតណាមក៏…