សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកម្តងទៀតឱ្យអាជ្ញាធរ និងសមត្ថកិច្ចឱ្យយកចិត្តទុកដាក់ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនពលរដ្ឋ និងទេសចរបរទេស នៅអំឡុងបុណ្យអុំទូក

FN ៖ ទន្ទឹមនឹងកម្ពុជាចាប់ផ្តើមរៀបចំជាថ្មី នូវព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានក្រើនរំលឹកម្តងទៀត ឱ្យអាជ្ញាធរនិងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីប្រជាពលរដ្ឋ និងទេសចរបរទេស បានសប្បាយរីករាយនៅក្នុងពិធីបុណ្យនេះ ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ ទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នៅព្រលប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រកាសថា «អាជ្ញាធរនិងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អ ដើម្បីប្រជាពលរដ្ឋ និងទេសចរណ៍បរទេស បានសប្បាយរីករាយនៅក្នុងពិធីបុណ្យ ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាក្រុងខេត្តនានា»។ ជាមួយគ្នានេះ នៅអំឡុងបុណ្យអុំទូក ៣ថ្ងៃ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ និងក្រុមហ៊ុនរថយន្តក្រុង ក៏ដូចជារថយន្តតាក់ស៊ីនានា បើកបរដោយគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០១៦នេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៥ ខែវិច្ឆិកា…