សម្តេចតេជោ ហ៊ុន សែន ព្រមានខ្លាំងៗបំផុតថា រាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត ចំពោះការធ្វើបាតុកម្មរបស់បក្សប្រឆាំង នឹងកំចាត់ចោលកម្លាំងណាក៏ដោយដែលល្មើសច្បាប់

FN ៖​ មន្រ្តីជាន់ខ្ពស់ផុតលេខរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសនិងព្រមានខ្លាំងៗបំផុតដល់ការបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលគ្រោងនឹងធ្វើនៅពេលខាងមុខនេះ, ដោយសម្តេចតេជោបានព្រមានធ្ងន់ៗថា «ទោះតម្លៃណាក៏ដោយ ពេលវេលាណាក៏ដោយ ទំហំណាក៏ដោយ ទ្រង់ទ្រាយណាក៏ដោយ រាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត ព្រោះនេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតដល់ប្រជាជន និងប្រទេសជាតិ»។ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈ Fresh News ថា ទោះជាប្តូរក្នុងតម្លៃណាក៏ដោយ សម្តេចនឹងមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្មនោះទេ។ សម្តេចបានបញ្ជាឲ្យសម្តេចក្រឡាហោម ស ខេង និងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមបង្ក្រាប មហាបាតុកម្មខុសច្បាប់ របស់គណបក្សសង្គ្រោះជាតិ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយចាត់ទុកថា គម្រោងធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជា និងបង្កអសន្តិសុខដល់ប្រទេសជាតិ ហើយរាជរដ្ឋាភិបាលនឹងកំចាត់ចោល កម្លាំងណាក៏ដោយដែលល្មើសច្បាប់។ មន្រ្តីជាន់ខ្ពស់ផុតលេខសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អង្គភាព Fresh News យ៉ាងដូច្នេះថា៖ «២ថ្ងៃហើយ គណបក្សសង្គ្រោះជាតិ បានគំរាមកំហែងដល់រាជរដ្ឋាភិបាល និងស្ថេរភាពរបស់ប្រទេស, ដល់ពេលវេលាដែលត្រូវនិយាយត្រឡប់ទៅវិញថា យើងមិនអនុញ្ញាតទេ,…