បន្ថែមអាហារូបករណ៍ និស្សិតរៀននៅរុស្ស៊ី

ថ្ងៃ ១៨ ឧសភា ២០១៦ មុនបន្តដំណើរទៅកាន់ទីក្រុង Sochi ចូលរួមក្នុងកិច្ចប្រជុំកំពូល រុស្ស៊ី-អាស៊ាន រំលឹកខួបជាដៃគូសន្ទនា អស់ពេល ២០ ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន ទទួលជួបសំណេះសំណាលជាមួយ  ក្មួយៗ យុវជន តំណាងឱ្យនិស្សិតដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី និងបានផ្តាំផ្ញើសួរសុខទុក្ខក្មួយៗ ដែលមិនបានមកចូលរួម ព្រោះត្រូវធ្វើដំណើរឆ្ងាយ។ សម្តេចតេជោ សំដែងនូវក្តីសប្បាយរីករាយ ដែលក្មួយៗខិតខំយកចិត្តទុកដាក់ក្នុងការសិក្សា នៅប្រទេសដ៏ជឿនលឿនមួយនេះ និងបានរំលឹកថាការសិក្សាគ្មានដែនកំណត់ឡើយ។ សម្តេចតេជោ បានក្រើនរំលឹកអោយក្មួយបង្កើនការយកចិត្តទុកដាក់ ខិតខំរៀនសូត្រអោយសមនឹងការជឿទុកចិត្ត នៃឪពុកម្តាយ អាណាព្យាបាល លោក-អ្នកគ្រូ និងជូនជាដំណឹងថា សម្តេចបានស្នើសុំ អោយសហព័ន្ធរុស្ស៊ី ផ្តល់អាហារូបករណ៍ច្រើនថែមទៀត ដល់និស្សិតកម្ពុជា។ ជាចំពោះមុខ សម្តេចតេជោ សម្រេចបន្ថែមអាហារូបករណ៍ ដល់និស្សិតកំពុងសិក្សានៅប្រទេសរុស្ស៊ី ដល់ ៥០ ដុល្លារក្នុង ១ ខែ គិតចាប់ពីខែ ឧសភា ឆ្នាំ ២០១៦ នេះតទៅ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំបញ្ជូនអោយ…